Menu Close

(16.11) តើ​កិច្ច​ដំណើរការ​វាយតម្លៃ​​សម្រាប់ផ្នែក​ 504 គឺជា​អ្វី​​?

(16.11) តើ​កិច្ច​ដំណើរការ​វាយតម្លៃ​​សម្រាប់ផ្នែក​ 504 គឺជា​អ្វី​​?

ផ្នែក 504 មិនមានបញ្ជាក់អំពី​កិច្ច​ដំណើរការវាយតម្លៃ​ជាក់លាក់នោះទេ។ ប៉ុន្តែ​ មណ្ឌល​សិក្សាធិការ​ ត្រូវតែ​មាន​ស្តង់ដា និង​នីតិវិធី​ត្រៀមជាស្រេច​ និង​ធានាថា​៖

  1. តេស្ត និង​សម្ភារៈ​រង្វាយតម្លៃ​​ផ្សេងទៀត​ ត្រូវបាន​ធ្វើឲ្យមាន​​សុពលភាព​សម្រាប់គោល​បំណង​ជាក់លាក់​ដែល​ពួកវា​ត្រូវបានប្រើប្រាស់​ និង​គ្រប់​គ្រង​​​ដោយបុគ្គលិកដែល​ទទួលបាន​ការបណ្តុះបណ្តាល ស្របទៅតាម​ការ​ណែនាំ​​​​​ដែល​បាន​ផ្តល់ជូនដោយអ្នក​ផលិត​។​
  2. តេស្ត និង​សម្ភារៈវាយតម្លៃ​ផ្សេងទៀត​ ត្រូវរួមបញ្ចូល​នូវ​តេស្ត​និង​សម្ភារៈ​ទាំងឡាយ​ដែល​បានផ្តល់​ជូន​ដើម្បី​វាយតម្លៃ​ផ្នែក​ជាក់លាក់នៃ​តម្រូវការ​អប់​រំ និង​មិន​គ្រាន់​តែ​ជា​តេស្តនិង​សម្ភារៈដែលបង្កើត​ឡើងដើម្បីផ្តល់​លទ្ធផល​​​តេស្ត​លើ​ភាព​ឆ្លាតវៃ​ (IQ) ទូទៅ​តែ​មួយមុខ​នោះទេ​។​
  3. តេស្ត​ត្រូវបាន​ជ្រើសរើស​ និង​ចាត់ចែង​​ឲ្យបាន​ល្អបំផុត​ ដើម្បីធានាថា​នៅ​ពេលផ្តល់តេស្ត​ដល់សិស្ស​​ដែល​មាន​​បំណិនចុះ​ខ្សោយផ្នែកឥន្ទ្រីយារម្មណ៍​ ហត្ថកម្ម ឬ​បំណិនផ្នែកនិយាយ​ ពេលនោះ​លទ្ធផលឆ្លុះ​បញ្ចាំង​យ៉ាង​ត្រឹម​ត្រូវ​​​លើកម្រិត​សម្បទា ឬ​លទ្ធផលសិក្សា​ ឬ​កត្តា​ផ្សេងទៀត​ដែលតេស្តនោះ​មាន​បំណង​វាស់ស្ទង់ ជាជៀង​ឆ្លុះ​​បញ្ចាំង​នូវ​បំណិន​ចុះ​ខ្សោយផ្នែក​ឥន្ទ្រីយារម្ម​ណ៍​​ ហត្ថកម្ម ឬ​បំណិននិយាយ​ (លើកលែង​តែ​ករណីដែល​​បំណិន​ទាំងនោះ​គឺជា​​កត្តា​ដែល​តេស្ត​មាន​បំណងចង់វាស់ស្ទង់)។

          [34 C.F.R. Sec. 104.35.]

ម្យ៉ាងទៀត ផ្នែក​ 504 មិន​បាន​បញ្ជាក់អំពី​កាលវេលា​សម្រាប់ការ​បញ្ចប់ការ​វាយ​តម្លៃ​នោះទេ។ ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ ត្រូវតែបញ្ចប់កិច្ច​ដំណើរការ​ ​រួមទាំង​ការវាយតម្លៃ​ដំណាក់​កាលដំបូង​ផងដែរ​ ក្នុងរយៈពេល​មួយ​សមស្រប​។​ [Lumberton (MS) Pub. Sch. Dist., (OCR 1991).] ការិយាល័យ OCR ពឹងផ្អែកលើ​ច្បាប់​រដ្ឋជា​គោលការណ៍​ក្នុងការ​ធ្វើសេចក្តីសម្រេច​ថាតើ​ពេល​ណា​​ជា​រយៈពេល​​សម​ស្រប​នោះ​​។ [Beach Park (IL) CMTY Consol. Sch. Dist. (OCR 2013).]  នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលវេលា​សម្រាប់​ចុះ​ធ្វើការវាយតម្លៃ​ការ​អប់រំពិសេស​ គឺមានរយៈពេល​ 60 ថ្ងៃ​គិត​ចាប់​ពី​កាលបរិច្ឆេទ​ដែល​ឪពុកម្តាយ​ផ្តល់ជូន​ការយល់ព្រម​ដែលទទួលបានព័ត៌មានគ្រប់គ្រាន់​ដើម្បី​ធ្វើការ​វាយ​តម្លៃ​។​[Cal. Ed. Code Sec. 56344(a).]  ប្រសិនបើមណ្ឌលសិក្សាធិការណាមួយ​ពិតជា​​​ឯកភាព​ថា​កុមារម្នាក់​មាន​ ឬ​អាច​មាន​ភាព​ចុះខ្សោយនោះ ដូច្នេះ​ ការ​ពន្យារ​ពេល​​​បួនខែ​ដើម្បី​ចុះ​ធ្វើការវាយតម្លៃ​ ត្រូវបាន​ចាត់ទុកថា​ជាការរំលោភលើផ្នែក​ 504។  [Tracy Unified School District (2015) Office for Civil Rights, Western Division​, San Francisco.] នៅពេលណាដែ​លកុមារ​ម្នាក់​រកឃើញថា​មានសិទ្ធិ​ទទួលបាន​ក្រោមផ្នែក​ 504 ពេល​​នោះមណ្ឌលសិក្សា​ធិការ​ក៏ត្រូវតែ​ចុះ​ធ្វើការវាយតម្លៃ​សាឡើង​វិញ​តាម​ដំណា​ក់​កាល​ទៅលើកុមារនោះ​។ [34 C.F.R. 104.35(d).] ដើម្បីបំពេញតាម​ភារកិច្ច​​នេះ មណ្ឌលសិក្សាធិការ​អាច​អនុវត្ត​តាមលក្ខខណ្ឌ​តម្រូវ​ និងនីតិវិធី​លើ​ការ​​​វាយ​តម្លៃ​ក្រោមច្បាប់​ IDEA បាន​។ ឪពុកម្តាយ​គប្បី​ត្រូវ​សរសេរ​ទៅកាន់អ្នក​សម្របសម្រួល​ផ្នែក​ 504 នៃ​មណ្ឌលសិក្សាធិការ​ពួកគេ​ និង​ទទួល​បាន​សេចក្តីចម្ល​ង​មួយច្បាប់​នៃ​គោលនយោបាយ និង​នីតិវិធី​ផ្នែក​ 504 របស់មណ្ឌលសិក្សាធិការ​នោះ​​។​ [34 C.F.R. Sec. 104.35.]