ប្រសិនបើវិន័យរបស់សិស្សណាម្នាក់នាំមកនូវការលប់ចោលការដាក់បញ្ចូលគាត់ទៅក្នុងការអប់រំ ហើយដែលការលប់ចោលនោះបង្កើតនូវ “ការផ្លាស់ប្តូរសំខាន់ៗនៅក្នុងការដាក់បញ្ចូលក្នុងការអប់រំ” ណាមួយ ដូច្នេះផ្នែក 504 តម្រូវឲ្យសាលារបស់គាត់ចុះធ្វើការវាយតម្លៃ មុនពេលលប់ចោលចោលដោយសារបញ្ហាវិន័យនោះ។ [34 C.F.R. Sec. 104.35(a).] យោងតាមការិយាល័យ OCR ការដកសិស្សណាម្នាក់ចេញរយៈពេលលើសពី 10 ថ្ងៃជាប់ៗគ្នា ការដកចេញក្នុងរយៈពេលមួយមិនជាក់លាក់ និងការដកសិស្សនោះចេញជាអចិន្ត្រៃយ៍ (ការបណ្តេញចោល) ទាំងអស់នេះអាចបង្កើតឲ្យមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នៃការដាក់បញ្ចូលក្នុងការអប់រំក្រោមផ្នែក 504។ ការព្យួរការសិក្សាជាច្រើនលើក — ដែលមួយលើកៗមានរយៈពេល 10 ថ្ងៃឬតិចជាងនេះ ប៉ន្តែនោះបានបង្កើតនូវ “ទម្រង់នៃការដកចេញពីការអប់រំ” — ការព្យួរការិក្សាទាំងនេះ ក៏អាចជាការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នៅក្នុងការដាក់បញ្ចូលទៅក្នុងការអប់រំនោះផងដែរ។ [Office for Civil Rights, Letter re: Akron City School Dist., 19 IDELR 542 (Nov. 18, 1992) (cited in Parents of Student W. v. Puyallup Sch. Dist., No. 3, 31 F.3d 1489, 1495 (9th Cir. 1994).]
ដូចគ្នាទៅនឹងកិច្ចដំណើរការក្រោមច្បាប់ IDEA ដែរ ការវាយតម្លៃក្រោមផ្នែក 504 ត្រូវបានស្គាល់ថាជាការត្រួតពិនិត្យទៅលើការកំណត់ការសម្តែងចេញមកក្រៅ (Manifestation Determination Review, MDR)។ គោលបំណងនៃការវាយតម្លៃ ឬ MDR គឺមានពីរ៖
- ត្រូវកំណត់ថាតើការប្រព្រឹត្តខុសស្ថិតក្រោមវិធានការវិន័យនេះ មានជាប់ពាក់ព័ន្ធនឹងពិការភាពរបស់សិស្សដែរឬអត់ និង
- បើដូច្នេះមែន ត្រូវកំណត់ថាតើការដាក់បញ្ចូលទៅក្នុងការអប់រំបច្ចុប្បន្នរបស់សិស្ស មានភាពសមស្របដែរឬអត់។ [34 C.F.R. Sec. 104.35(d).]
ប្រសិនបើអាកប្បកិរិយា ឬការប្រព្រឹត្តខុស ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធទៅនឹងពិការភាពរបស់សិស្ស ឬប្រសិនបើការដាក់បញ្ចូលក្នុងការអប់រំបច្ចុប្បន្នរបស់សិស្សគឺមានភាពសមស្រប ដូច្នេះ សាលារៀនមិនអាចបណ្តេញសិស្សនោះចេញបានទេ ហើយគប្បីត្រូវពិនិត្យមើល និងកែសម្រួលសេវាកម្មផ្នែក 504 ដើម្បីធានាថាមណ្ឌលសិក្សាធិការនឹងផ្តល់ជូនការអប់រំ FAPE ដល់សិស្សនោះ។
ការកំណត់ពីទំនាក់ទំនងរវាងការប្រព្រឹត្តខុស និងពិការភាព អាចនឹងត្រូវបានធ្វើឡើងដោយក្រុមបុគ្គលិកតែមួយ ដែលពួកគេធ្វើការសម្រេចចិត្តលើការដាក់បញ្ចូលក្នុងការអប់រំដំណាក់កាលដំបូងសម្រាប់សិស្សក្រោមផ្នែក 504។ ព័ត៌មានរង្វាយតម្លៃផ្នែកចិត្តសាស្ត្របច្ចុប្បន្នដែលពាក់ព័ន្ធនឹងអាកប្បកិរិយានេះ គប្បីមានផ្តល់ជូនដល់ក្រុមការងារនេះ។ ការកំណត់នេះ មិនគួរធ្វើឡើងដោយអ្នកទទួលខុសត្រូវចំពោះនីតិវិធីវិន័យធម្មតារបស់មណ្ឌលសិក្សាធិការដូចជាអ្នកគ្រប់គ្រងរដ្ឋបាលជាដើម ដែលពួកគេខ្វះជំនាញ ឬចំណេះដឹងផ្ទាល់ខ្លួនពាក់ព័ន្ធនឹងសិស្សនោះ។ ប៉ុន្តែ បុគ្គលទាំងនេះ អាចចូលរួមជាសមាជិកនៃក្រុមអ្នកធ្វើការសម្រេចចិត្តលើការដាក់បញ្ចូលទៅក្នុងការអប់រំបាន។
ប្រសិនបើមានការកំណត់ថាការប្រព្រឹត្តខុសនេះមិនមែនបណ្តាលមកពីពិការភាពរបស់សិស្សនោះទេ ពេលនោះសិស្សអាចនឹងត្រូវបណ្តេញចេញពីសាលាក្នុងលក្ខណៈដូចគ្នាទៅនឹងសិស្សដែលគ្មានពិការភាពដែរ។ សម្រាប់សិស្សម្នាក់ដែលគ្រាន់តែមានសិទ្ធិទទួលបានក្រោមផ្នែក 504 ដូច្នេះផ្នែក 504 និងច្បាប់ ADA អាចអនុញ្ញាតឲ្យបញ្ឈប់រាល់សេវាអប់រំទាំងអស់បាន។ នេះគឺជាភាពខុសគ្នាមួយរវាងស្តង់ដាក្រោមផ្នែក 504 និងស្តង់ដាទាំងឡាយដែលបានអនុវត្តចំពោះសិស្សដែលមានសិទ្ធិទទួលបានសេវាកម្មក្រោមច្បាប់ IDEA។
ក្រោមច្បាប់ IDEA មណ្ឌលសិក្សាធិការ ត្រូវតែបន្តផ្តល់ការអប់រំ FAPE ដល់សិស្សដែលត្រូវបានបណ្តេញចេញពីសាលា។ [Discipline of Student with Disabilities in Elementary and Secondary Schools, OCR, October 1996, available at: http://corporate.findlaw.com/law-library/discipline-of-students-with-disabilities-in-elementary-and.html.]
លក្ខណៈខុសគ្នាសំខាន់មួយទៀតរវាងនីតិវិធីវិន័យក្រោមផ្នែក 504 និងនីតិវិធីក្រោមច្បាប់ IDEA គឺជាអ្វីដែលបានកើតឡើងចំពោះសិស្សម្នាក់ដែលមានសិទ្ធិទទួលបានសម្រាប់ផ្នែក 504 ទន្ទឹមពេលដែលការសម្រេចចិត្តលើការអប់រំសំខាន់ៗទាំងនេះនៅក្នុងការត្រួតពិនិត្យ MDR ឬសវនាការរដ្ឋបាល កំពុងតែត្រូវបានធ្វើឡើង។ មិនដូចជានីតិវិធីវិន័យក្រោមច្បាប់ IDEA ទេ នីតិវិធីក្រោមផ្នែក 504 មិនមានលក្ខខណ្ឌ “ស្ថិតនៅជាបន្ត” នោះទេ។ អាស្រ័យហេតុនេះ ទោះបីជាអ្នកបានស្នើសុំសវនាការណាមួយដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលនៃការត្រួតពិនិត្យ MDR ហើយសវនាការនៅមិនទាន់បានសម្រេចនៅឡើយក្តី ក៏ការដាក់បញ្ចូលសិស្ស និងសេវាកម្មរបស់សិស្សក្រោមផ្នែក 504 អាចមានការផ្លាស់ប្តូរ ឬគាត់អាចនឹងត្រូវបានបណ្តេញចេញពីសាលាផងដែរ។ ទោះយ៉ាងណាក៏ដោយ ការិយាល័យ OCR បានយល់ឃើញថាការផ្លាស់ប្តូរការដាក់បញ្ចូលសិស្ស មុនពេលដែលឪពុកម្តាយបានតវ៉ាប្រឆាំងនឹងការសម្រេចចិត្តនោះ “ហាក់ដូចជាបំផ្លាញសិទ្ធិដែលបានផ្តល់ជូនដោយកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់” ហើយថា “ប្រព័ន្ធកិច្ចដំណើរត្រឹមត្រូវតាមច្បាប់ដោយយុត្តិធម៌ អាចនឹងបណ្តាលឲ្យមណ្ឌលសិក្សាធិការត្រូវរង់ចាំលទ្ធផលនៃកិច្ចដំណើរការនោះសិន មុនពេលធ្វើការផ្លាស់ប្តូរ”។ [Letter to Zirkel,22 IDELR 667(1995).] ប្រសិនបើអាកប្បកិរិយានោះមានជាប់ពាក់ព័ន្ធទៅនឹងការសេពគ្រឿងស្រវឹង ឬថ្នាំញៀនខុសច្បាប់នាពេលថ្មីៗ នោះមណ្ឌលសិក្សាធិការអាចចាត់វិធានការប្រឆាំងនឹងសិស្សដែលមានពិការភាពណាមួយនៅក្នុងកម្រិតដូចគ្នាទៅនឹងកម្រិតដែលមណ្ឌលចាត់វិធានការវិន័យទៅលើបុគ្គលគ្មានពិការភាពដែរ។