បាទ/ចាស។ លិខិតរបស់ការិយាល័យ OCR ដែលបានសរសេរកាលពីថ្ងៃទី29 ខែមេសា ឆ្នាំ1993 ចោទសួរនូវសំណួរនេះថា៖ តើកុមារម្នាក់…ដែលមានពិការភាពក្នុងក្របខណ្ឌខ្លឹមសារនៃផ្នែក 504 ប៉ុន្តែមិនស្ថិតក្រោមក្របខណ្ឌច្បាប់ IDEA តើកុមារនោះមានសិទ្ធិទទួលបានសេវាអប់រំពិសេសដែរឬទេ?
បាទ/ចាស។ ប្រសិនបើកុមារម្នាក់…រកឃើញថាមានពិការភាពក្នុងក្របខណ្ឌខ្លឹមសារផ្នែក 504 គាត់មានសិទ្ធិទទួលបានសេវាអប់រំពិសេសណាមួយដែលក្រុមការងាររៀបចំការដាក់បញ្ចូលទៅក្នុងការសិក្សានោះ សម្រេចថាមានភាពចាំបាច់។ [19 IDELR 876.]
ជាទូទៅ មណ្ឌលសិក្សាធិការ មិនបានដឹងអំពីបំណកស្រាយផ្នែកច្បាប់របស់ការិយាល័យ OCR នេះទេ។ ប្រសិនបើអ្នកជឿជាក់ថាកូនរបស់អ្នកត្រូវការសេវាអប់រំពិសេសដើម្បីទទួលបានការអប់រំ FAPE ពេលនោះអ្នកគប្បីផ្តល់ដំណឹងដល់ក្រុមការងារធ្វើផែនការផ្នែក 504 អំពីកំណត់ហេតុខាងលើ នៅមុនពេលកិច្ចប្រជុំ។