Menu Close

(16.18) តើ​សិទ្ធិ​ទទួលបានសេវាកម្ម​ក្រៅការសិក្សា​ និង​សេវាកម្ម​វិធីសិក្សា​បន្ថែម​​របស់សាលា​របស់គាត់​អ្វីខ្លះ​ដែលកូនរបស់ខ្ញុំមាន ​ស្ថិតក្រោម​ផ្នែក​ 504?

(16.18) តើ​សិទ្ធិ​ទទួលបានសេវាកម្ម​ក្រៅការសិក្សា​ និង​សេវាកម្ម​វិធីសិក្សា​បន្ថែម​​របស់សាលា​របស់គាត់​អ្វីខ្លះ​ដែលកូនរបស់ខ្ញុំមាន ​ស្ថិតក្រោម​ផ្នែក​ 504?

ផ្នែក 504 ហាមឃាត់​ចំពោះការ​រើសអើង​ផ្អែក​លើមូលដ្ឋាន​ពិការភាព​ នៅក្នុង​​ការ​ចាត់ចែងទៅលើសេវាកម្ម និង​សកម្មភាពទាំង​​​ក្រៅការសិក្សា​ និងក្នុងការ​​សិក្សា​របស់​អង្គភាព​ដែលបានរ៉ាប់រង​។ [34 C.F.R. Sec. 104.37.] ជាពិសេស​ សាលា​រៀន ឬ​ទី​ភ្នាក់ងារ​អប់រំ​ដែលបាន​រ៉ាប់រង​ដោយ​ផ្នែក​ 504 ត្រូវតែ​ផ្តល់​​សេវាកម្ម និង​សកម្មភាព​​​​​ក្រៅការសិក្សាក្នុងរបៀបមួយ​ដែល​ចាំបាច់ដើម្បីផ្តល់​ឲ្យសិស្ស​ដែល​មាន​ពិការភាព​នូវ​ឱកាស​​ស្មើ​ភាព​​​​ក្នុងការ​ចូលរួម​ទៅ​ក្នុងសេវាកម្ម​ និង​សកម្មភាព​ទាំង​នោះនៅគ្រប់កម្រិត​នៃ​ការ​ចូលរួម​ទាំងអស់​ ​រាប់​ចាប់​​ពី​ការដាក់ពាក្យសុំ​សេវាកម្ម​​ ឬ​សកម្មភាព​ រហូតដល់ការ​ការចូលរួម​ដោយមាន​ការ​សម្រប​សម្រួល​​សមស្រប និង​​ជំនួយ​និង​សេវាកម្ម​ចាំបាច់នានា​។ [Jurupa (CA) Unified Sch Dist., (OCR 2015).] ឧទាហរណ៍ ការិយាល័យ​ OCR បាន​រកឃើញថា​កម្មវិធីក្រោយ​ម៉ោង​សិក្សា​​នៅសាលា​​ អាចនឹង​មិន​លប់​ឈ្មោះ​កុមារ​ណាម្នាក់ដែល​មានពិការភាព​ផ្នែក​លូត​លាស់​ណាមួយ​ ដោយសារតែអាកប្បកិរិយា​របស់គាត់ ​ដោយមិន​បាន​ចុះ​ធ្វើការ​សាកសួរ​លក្ខណៈបុគ្គល​ទៅលើ​របៀប​ក្នុងការ​ដោះស្រាយ​បញ្ហា​អាកប្បកិរិយា​​របស់​សិស្ស​នោះទេ​។ [Elmore County (AL) Sch Dist., (OCR 2017).] ការផ្តល់ជូនការ​កែសម្រួល​ ជំនួយ និង​សេវាកម្ម​ក្រោមផ្នែក​ 504 មិនតម្រូវ​ចាំបាច់​នោះ​ទេ ប្រសិន​បើ​ពួកវា​ផ្លាស់ប្តូរជាមូលដ្ឋាន​នូវ​​សេវាកម្មឬ​សកម្មភាព​​ ឬ​ដាក់​បន្ទុក​​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​មិនសមស្រប​ទៅ​លើ​សាលារៀន ឬទីភ្នាក់ងារ​។ [28 C.F.R. Sec. 35.130(b)(7).]

សេវាកម្ម​​និង​សកម្មភាព​ក្រៅការសិក្សា​ រួមបញ្ចូលនូវ​សេវាពិគ្រោះយោបល់ ការ​អប់រំកាយ​-កម្សាន្ត-កីឡា​ ការធ្វើដំណើរ​ សេវាសុខភាព សកម្មភាព​កម្សាន្ត ក្រុមឬ​ក្លឹ​ប​ចំណាប់អារម្មណ៍​ពិសេស​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​​ដោយ​សាលារៀន ការ​ប​ញ្ចូនបន្ត​ទៅកាន់ទីភ្នាក់ងារ​ដែល​ផ្តល់ជំនួយ​ដល់អ្នក​ដែលមាន​ពិការភាព​ និង​​ការ​ផ្តល់ការ​ងារ​សម្រាប់សិស្ស រួមទាំង​​ការផ្តល់ការងារ​ដោយសាលារៀន​ និង​ជំនួយ​​​នៅក្នុង​ការ​ផ្តល់​លទ្ធភាព​​ឲ្យទទួលបានការងារ​នៅខាងក្រៅផងដែរ​។ [34 C.F.R. 104.37(a)(2).]

ប្រសិនបើសាលារៀន​ផ្តល់នូវ​ការពិគ្រោះ​យោបល់លើបញ្ហា​ផ្ទាល់ខ្លួន ការ​សិក្សា ឬ​​ការងារ ការណែនាំ​​ ឬ​សេវា​ដាក់​​​បញ្ចូល​ក្នុងការសិក្សា​ ពេលនោះ​សាលារៀន​ក៏​ត្រូវតែ​ធានាផងដែរថា​សិស្ស​ដែលមានពិការភាព​ មិនត្រូវ​ទទួល​​បានការពិគ្រោះ​យោប​ល់​ទៅលើ​វត្ថុ​បំណង​អាជីព​ការងារ​ដែលមាន​ភាពរឹតបន្តឹង​ខ្លាំង​ជា​ង​សិស្ស​ដែល​គ្មាន​​ពិការ​​ភាព ​ដែលពួកគេ​​មានការចាប់​អារម្មណ៍ និង​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​នោះទេ​។​
[34 C.F.R. Sec. 104.37(b).]

នៅពេលផ្តល់ជូន​វគ្គអប់រំ​កាយ ឬ​ការដំណើរការ​ ឬ​ការ​ជួយឧបត្ថម្ភ​ដល់​កីឡា​ចម្រុះ​​​ច្រើន​សាលា​ ក្លឹប​កីឡា ឬ​កីឡា​ជាក្រុម​ ពេលនោះសាលា​រៀនត្រូវ​តែ​ផ្តល់​ឱកាស​​ស្មើភាពទៅដល់សិស្សដែលមានពិការភាព​ក្នុង​ការ​ចូល​រួម​​ទៅក្នុង​កម្មវិធី​ទាំងនោះ​។​​​​ [34 C.F.R. Sec. 104.37(c)(1).]

សាលារៀន​​ត្រូវបានអនុញ្ញាត​ឲ្យផ្តល់ជូន​សកម្មភាព​អប់រំកាយ​ ឬ​សកម្មភាព​កីឡា​ដាច់ដោយឡែក និង​ខុសៗ​គ្នា​ ប៉ុន្តែ​លុះត្រាតែ​​សិស្ស​ដែលមានពិការភាព មិនត្រូវ​បាន​បដិសេធ​ឱកាស​ស្មើភាព​​ក្នុងការ​ប្រកួ​ត​ប្រជែក​សម្រាប់ក្រុមការងារ​ និង​​ចូល​រួម​នៅក្នុង​សកម្មភាព​ដែល​បានផ្តល់ជូន​ដល់គ្រប់សិស្ស​ទាំងអស់។​ [34 C.F.R. Sec. 104.37(c)(2).] យោងតាមការិយាល័យ​ OCR ផ្នែក​ 504 មិនផ្តល់ឲ្យសិស្សដែលមានពិការភាព​គ្រប់​រូ​ប​នូវសិទ្ធិ​ក្នុងការស្ថិត​នៅ​ក្នុងក្រុមកីឡាណាមួយ​នោះទេ​​។ ម្យ៉ាង​វិញទៀត សាលារៀន​មិនតម្រូវ​ឲ្យបង្កើត​សកម្មភាព​ដាច់ដោយឡែក ឬ​ខុសៗ​គ្នា​សម្រាប់​សិស្ស​ដែល​មាន​ពិការភាព​នោះទេ​។ ទោះយ៉ាង​ណាក៏ដោយ សាលារៀនត្រូវតែ​ខិតខំប្រឹងប្រែង​សមស្រប ទាន់ពេលវេលា និងដោយភាព​ស្មោះត្រង់​ដើម្បីកំណត់​ថាតើសិស្ស​មានពិការភាព​អាច​ចូលរួម​ទៅក្នុងសកម្មភាព​មានស្រាប់​ ដោយ​មាន​ការ​កែសម្រួល ជំនួយ និង​ការគាំទ្រដែរឬអត់។​ ការកំណត់នេះ​ អាចប្រព្រឹត្តទៅ​នៅ​ក្រៅកិច្ច​ដំណើរការ​ក្រុមការងារផ្នែក 504។ [មើល​ Dear Colleagues Letter of January 25, 2013 (OCR 2013).]