បាទ/ចាស។ ផ្នែក 504 តម្រូវឲ្យមណ្ឌលសិក្សាធិការបង្កើតប្រព័ន្ធការពារសុវត្ថិភាពដើម្បីរួមបញ្ចូលនូវសិទ្ធិដូចខាងក្រោមសម្រាប់ឱពុកម្តាយ៖
- សិទ្ធិក្នុងការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការការពារសុវត្ថិភាពនីតិវិធីដែលមាននៅក្នុងព័ត៌មានពីការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ការបដិសេធក្នុងការវាយតម្លៃ និងការដាក់បញ្ចូលកុមារទៅក្នុងការអប់រំ។ [Forest Hills (OH) Local Sch. Dist., 58 IDELR 114 (OCR 2011).];
- សិទ្ធិទទួលបានព័ត៌មានអំពីការបដិសេធលើការដាក់បញ្ចូលក្នុងការអប់រំ និងការកែប្រែសំខាន់ៗនៃការការដាក់បញ្ចូលនោះ។ [Hudson (NH) Sch. Dist., 58 IDELR 22 (OCR 2011).];
- សិទ្ធិក្នុងការវាយតម្លៃរបស់កុមារដែលសង្ស័យថាមានពិការភាពណាមួយ មុនពេលដាក់បញ្ចូលដំណាក់កាលដំបូង និងមុនពេលមានការកែប្រែសំខាន់ៗដំណាក់កាលបន្ទាប់លើការដាក់បញ្ចូលនោះ។ [Lourdes Charter Sch., 57 IDELR 53 (OCR 2011).]
- ឱកាសក្នុងការពិនិត្យតាមដានលើកំណត់ត្រាពាក់ព័ន្ធទាំងអស់ឲ្យបានទាន់ពេលវេលា។ [Indian Prairie Sch. Dist., 51 IDELR 255 (OCR 2008).]
- សិទ្ធិទទួលបានការធ្វើសវនាការដោយឥតលម្អៀង ដោយមានការចូលរួមដោយឪពុកម្តាយ និងការធ្វើជាតំណាងដោយទីប្រឹក្សាផ្នែកច្បាប់ សម្រាប់វិវាទដែលពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ឬការដាក់បញ្ចូលកុមារទៅក្នុងការអប់រំ។ [Talbot County (OH) Pub. Schs., 52 IDELR 205 (OCR 2008).]
- សិទ្ធិក្នុងការប្តឹងឧទ្ធរណ៍ទៅលើសេចក្តីសម្រេចស្ថាពររបស់មន្ត្រីសវនាកម្មដោយឥតលម្អៀងចំពោះយុត្តាធិការនៃតុលាការមានសមត្ថកិច្ច។ [Forest Hills (Oh) Local Sch., 58 IDELR 114 (OCR 2011).]