- (14.1) កូនរបស់ខ្ញុំមានជំងឺ ឬអាការជំងឺធ្ងន់ធ្ងរ ឬកំពុងជាសះស្បើយពីគ្រោះថ្នាក់ ឬការវះកាត់ណាមួយ ដែលនឹងមិនអនុញ្ញាតឲ្យគាត់ចូលរៀននៅសាលាក្នុងរយៈពេលមួយដ៏ខ្លី។ តើគាត់អាចទទួលបានសេវាកម្មពិសេសណាមួយដើម្បីជួយឲ្យគាត់បន្តសិ្ថតនៅក្នុងស្ថានភាពបច្ចុប្បន្ននៃការអប់រំរបស់គាត់ដែរឬទេ?
- (14.2) តើច្បាប់ស្តីពីជនជាតិអាមេរិកមានពិការភាព (ADA) និងច្បាប់ស្តីពីការស្តារនីតិសម្បទា (ផ្នែក 504) ក៏ការពារកូនរបស់ខ្ញុំដែរឬ ប្រសិនបើកូនរបស់ខ្ញុំមានស្ថានភាពបណ្តោះអាសន្ន រើឡើងវិញ ឬធូរស្បើយ?
- (14.3) តើអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការផ្តល់ការបង្រៀនលក្ខណៈបុគ្គលដល់កូនរបស់ខ្ញុំ ខណៈពេលដែលគាត់នៅផ្ទះ ឬសម្រាកនៅមន្ទីរពេទ្យបណ្តោះអាសន្ន?
- (14.4) តើខ្ញុំអាចធានាបានយ៉ាងដូចម្ដេចថា កូនរបស់ខ្ញុំដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងមណ្ឌលសិក្សាធិការមួយផ្សេងទៀតទទួលបានសេវាកម្មអប់រំដែលត្រូវការពេលសម្រាកនៅមន្ទីរពេទ្យ?
- (14.5) ប្រសិនបើកូនរបស់ខ្ញុំមិនមានសិទ្ធិទទួលបានការអប់រំពិសេស ឬផ្នែក 504 តើគាត់នឹងទទួលបានការបង្រៀនលក្ខណៈបុគ្គលចំនួនប៉ុន្មាន?
- (14.6) ប្រសិនបើកូនរបស់ខ្ញុំមានសិទ្ធិទទួលបានផ្នែក 504 ឬការអប់រំពិសេស តើអ្នកណាជាអ្នកកំណត់ថាតើការបង្រៀន និងសេវាកម្មប៉ុន្មានត្រូវបានផ្តល់ជូននៅផ្ទះ ឬក្នុងមន្ទីរពេទ្យ?
- (14.7) តើអ្នកណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបានការអប់រំពិសេសក្រោមប្រភេទនៃ “ការចុះខ្សោយសុខភាពផ្សេងទៀត OHI)”?
- (14.8) តើធ្វើយ៉ាង ប្រសិនបើមណ្ឌលសិក្សាធិការ ទទួលស្គាល់ស្ថានភាពសុខភាពរបស់កូនខ្ញុំ ប៉ុន្តែនិយាយថាពួកគេពិតជាមិនត្រូវការការបង្រៀនពិសេស ឬថាពួកគេមានសមត្ថភាពសិក្សាលើសពីមធ្យម ហើយដូច្នេះមិនមានសិទ្ធិទទួលបានការអប់រំពិសេសទេ?
- (14.9) តើអ្វីទៅកន្លែង “បង្រៀននៅផ្ទះ” សម្រាប់សិស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអប់រំពិសេស?
- (14.10) ប្រសិនបើកូនរបស់ខ្ញុំនឹងត្រូវការការសម្របសម្រួល ឬសេវាកម្មគាំទ្រផ្សេងទៀតនៅពេលដែលគាត់ត្រលប់ទៅសាលារៀនវិញបន្ទាប់ពីអវត្តមានរយៈពេលយូរ តើមណ្ឌលសិក្សាធិការត្រូវរៀបចំផែនការជាមុនដើម្បីផ្តល់ជំនួយ សេវាកម្ម ឬការសម្របសម្រួលដែរឬទេ?
- (14.11) ប្រសិនបើកូនរបស់ខ្ញុំមានសិទ្ធិទទួលបានការអប់រំពិសេសដោយសារតែស្ថានភាព សុខភាពរបស់គាត់ តើនេះនឹងប៉ះពាល់ដល់សមត្ថភាពរបស់គាត់ក្នុងការចូលរៀននៅ មហាវិទ្យាល័យដែរឬទេ?
- (14.12) ដោយសារតែអវត្តមាន ឬបញ្ហាក្នុងការសិក្សាដែលទាក់ទងនឹងស្ថានភាព ឬការព្យាបាលរបស់ពួកគេ មណ្ឌលសិក្សាធិការនិយាយថាកូនរបស់ខ្ញុំគួរតែត្រូវបានចុះឈ្មោះក្នុងវគ្គសិក្សាអប់រំចំណេះទូទៅជាមូលដ្ឋាន ហើយថាមណ្ឌលសិក្សាធិការ មិនមានកាតព្វកិច្ចក្នុងការផ្តល់ការសម្របសម្រួលនៅក្នុងថ្នាក់កិត្តិយស (Honors) ឬថ្នាក់កម្រិតខ្ពស់ (Advanced placement (AP) នេះទេ។ តើវាជាការពិតមែនទេ?
- (14.13) ប្រសិនបើកូនរបស់ខ្ញុំទទួលបានការបង្រៀននៅផ្ទះ តើមណ្ឌលសិក្សាធិការអាចតម្រូវឱ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមានវត្តមានក្នុងអំឡុងពេលនៃការបង្រៀនដែរឬទេ?
- (14.14) តើខ្ញុំនឹងត្រូវទិញឧបករណ៍ចាំបាច់ណាមួយដូចជាកុំព្យូទ័រ ឬបច្ចេកវិទ្យាផ្សេងទៀតដែរឬទេ ប្រសិនបើកូនរបស់ខ្ញុំទទួលបានការបង្រៀនតាមផ្ទះ?
- (14.15) ប្រសិនបើកូនរបស់ខ្ញុំមានជំងឺឆ្លង តើមណ្ឌលសិក្សាធិការអាចបដិសេធមិនផ្តល់អ្នកបង្រៀនតាមផ្ទះ ឬហាមឃាត់គាត់មិនឲ្យចូលរៀននៅសាលា ដោយផ្អែកលើមូលដ្ឋាននៃហានិភ័យចំពោះបុគ្គលិក ឬកុមារផ្សេងទៀតដែរឬទេ?
- (14.16) កូនរបស់ខ្ញុំចាំបាច់ត្រូវប្រើប្រាស់ឱសថរបស់គាត់ពេលនៅសាលា។ តើជំនួយអ្វីខ្លះដែលសាលារៀនត្រូវតែផ្តល់ជូន ដើម្បីឲ្យប្រាកដថាប្រការនេះប្រព្រឹត្តទៅបាន?
- (14.17) តើកូនរបស់ខ្ញុំអាចឲ្យថ្នាំខ្លួនឯងលេបដោយមិនចាំបាច់មានការចូលរួមពីបុគ្គលិកមណ្ឌលសិក្សាធិការបានដែរឬទេ?
- (14.18) ក្រៅពីការផ្តល់ថ្នាំ តើសិស្សនៅក្នងផ្នែកអប់រំពិសេសមានសិទ្ធិទទួលបានសេវាថែទាំស្មុគស្មាញ ឬសេវាថែទាំសុខភាពផ្សេងទៀតដែរឬទេ នៅពេលដែលការចំណាយនោះជាបន្ទុករបស់មណ្ឌលសិក្សាធិការ?
- (14.19) ក្រៅពីការផ្តល់ឱសថ តើសេវាកម្មថែទាំសុខភាពផ្សេងទៀតអ្វីខ្លះដែលត្រូវផ្តល់ជូនដល់សិស្សដែលមានផែនការផ្នែក 504?
- (14.20) ប្រសិនបើកូនរបស់ខ្ញុំជាសិស្សផ្នែកអប់រំពិសេស តើនៅពេលណាដែល “សេវាកម្មថែទាំសុខភាពរាងកាយពិសេស” អាចផ្តល់ដោយអ្នកផ្សេងក្រៅពីគិលានុបដ្ឋាយិកាបាន?
- (14.21) តើមណ្ឌលសិក្សាធិការតម្រូវឱ្យខ្ញុំបង់ថ្លៃសេវាកម្មថែទាំកូនខ្ញុំ ឬប្រើកម្មវិធី Medi-Cal ដើម្បីឱ្យពួកគេអាចចូលរៀនបានដែរឬទេ?
- (14.22) តើមណ្ឌលសិក្សាធិការអាចទទូចឱ្យខ្ញុំប្រើការធានារ៉ាប់រងឯកជនរបស់គ្រួសារយើងដើម្បីបង់ថ្លៃសេវាកម្មថែទាំសុខភាពដែលកូនរបស់ខ្ញុំត្រូវការក្នុងអំឡុងពេលថ្ងៃសិក្សាដែរឬទេ?
- (14.23) តើមណ្ឌលសិក្សាធិការត្រូវប្រាប់អ្វីខ្លះដល់អ្នក នៅពេលមណ្ឌលសិក្សាធិការសុំការយល់ព្រមក្នុងការប្រើប្រាស់អត្ថប្រយោជន៍កម្មវិធី Medi-Cal របស់កូនអ្នក ឬការធានារ៉ាប់រងសុខភាពឯកជនដើម្បីបង់ថ្លៃសេវាកម្មទាក់ទងនឹងការអប់រំពិសេស?
- (14.24) ប្រសិនបើខ្ញុំយល់ព្រមឱ្យមណ្ឌលសិក្សាធិការប្រើប្រាស់កម្មវិធី Medi-Cal ឬការធានារ៉ាប់រងឯកជនរបស់កូនខ្ញុំ ដើម្បីបង់ថ្លៃសេវាកម្មទាក់ទងនឹងការអប់រំពិសេស តើខ្ញុំអាចដកហូតការយល់ព្រមបានទេ?
- (14.25) មណ្ឌលសិក្សាធិការ អាចព្យាយាមកាត់បន្ថយការចំណាយរបស់ខ្លួនលើសេវាថែទាំសុខភាពរាងកាយពិសេសចំពោះសិស្ស ដោយផ្តោតការយកចិត្តទុកដាក់លើសិស្សនៅតាមទីតាំងសាលារៀនមួយចំនួនដែលសេវាកម្មថែទាំនេះមានផ្តល់ជូនរួចហើយ។ ហេតុដូច្នេះ ច្បាប់រដ្ឋចែងថា៖ “គោលបំណងនៃច្បាប់រដ្ឋធម្មនុញ្ញកំណត់ថាគ្មានខ្លឹមសារណាមួយនៅក្នុងផ្នែកនេះ នាំមកនូវការដាក់បញ្ចូល [សិស្សអប់រំពិសេស] នៅតាមទីតាំងសាលារៀននានា ក្រៅពីទីតាំងទាំងឡាយដែលពួកគេអាចចូលរៀន លើកលែងតែតម្រូវការសម្រាប់សេវាថែទាំសុខភាពរាងកាយពិសេសរបស់ពួកគេប៉ុណ្ណោះ។” [Cal. Ed. Code Sec. 49423.5(h).]
- (14.26) តើមណ្ឌលសិក្សាធិការអាចយល់ព្រមផ្តល់ឱ្យកូនខ្ញុំនូវមនុស្សម្នាក់ដែលផ្តល់ សេវាកម្មថែទាំសុខភាពដែលត្រូវការតែក្នុងអំឡុងពេលម៉ោងសិក្សាប៉ុណ្ណោះ ប៉ុន្តែមិនមែនសម្រាប់សកម្មភាពក្រោយម៉ោងសិក្សា ឬពេលដឹកជញ្ជូនបានទេ?
- (14.27) ប្រសិនបើបុគ្គលដែលផ្តល់សេវាកម្មថែទាំសុខភាពរបស់កូនខ្ញុំអវត្តមាន តើកូនរបស់ខ្ញុំត្រូវខកខានថ្ងៃសិក្សាដែរឬទេ?
- (14.28) កូនរបស់ខ្ញុំត្រូវការចូលប្រើផលិតផលដែលមានសារធាតុកញ្ឆាសម្រាប់ហេតុផលវេជ្ជសាស្រ្ត។ តើគាត់អាចមានវានៅសាលារៀនបានដែរឬទេ?
- (14.29) បន្ថែមពីលើការបង្រៀន និងសេវាកម្មពាក់ព័ន្ធ តើមានសេវាកម្មឯកទេសផ្សេងទៀតដែលមានសម្រាប់កុមារដែលមានកម្មវិធី IEP ដោយសារជំងឺរ៉ាំរ៉ៃ ឬបញ្ហាសុខភាពធ្ងន់ធ្ងរដែរឬទេ?
