Menu Close

(9.10) ពេលណាដែល​សេវាកម្ម OT/PT របស់ CCS ត្រូវបានសរសេរចូល​ទៅ​ក្នុង​កម្ម​វិធី IEP តើ​​ CCS អាចពន្យារពេល​ផ្តល់សេវាកម្មទាំងនោះបាន​ដែរឬទេ?  

(9.10) ពេលណាដែល​សេវាកម្ម OT/PT របស់ CCS ត្រូវបានសរសេរចូល​ទៅ​ក្នុង​កម្ម​វិធី IEP តើ​​ CCS អាចពន្យារពេល​ផ្តល់សេវាកម្មទាំងនោះបាន​ដែរឬទេ?  

ទេ។ សេវាកម្មពាក់ព័ន្ធ ត្រូវតែចាប់ផ្តើមអនុវត្ត​ “ឲ្យបានឆាប់តាមដែល​អាចធ្វើ់បាន​” ។1 ប្រសិនបើសេវាកម្មព្យាបាល​ OT/PT ត្រូវបានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់កូនអ្នក ហើយទីភ្នាក់ងារ​សេវា​ CCS បដិសេធមិនផ្តល់សេវាកម្មនោះទេ​ ពេលនោះ​ច្បាប់សហព័ន្ធ​តម្រូវ​ឲ្យមណ្ឌលសិក្សា​ធិការ​ផ្តល់​សេវាកម្ម​ទាំង​​នោះ​។2 ភាព​មិនឯកភាព​គ្នា​វាងទីភ្នាក់ងារសេវា​ CCS និង​មណ្ឌលសិក្សាធិការ​ពាក់ព័ន្ធ​ទៅ​នឹង​ទំនួលខុសត្រូវ​ក្នុង​ការ​​ផ្តួចផ្តើមបង្កើត​សេវាកម្ម អាចត្រូវបានដោះស្រាយតាមរយៈនីតិវិធីវិវាទអន្តរទីភ្នាក់ងារ។3 លើសពីនេះទៀត CCS មិនអាចបដិសេធ​សេវាកម្ម​ដោយផ្អែក​លើ​ភាព​ស្រួចស្រាវ​ (កម្រិត​ធ្ងន់ធ្ងរ ឬខ្លាំងក្លា​) នៃពិការភាពរបស់សិស្សបានទេ​។ សិស្សដែលកម្មវិធី IEP ​បញ្ជាក់ថា​ គាត់​នឹងទទួលបានសេវា​កម្ម OT/PT មា​នសិទ្ធិទទួល​បាន​សេវាកម្ម​ទាំងនោះដោយគ្មាន​ការ​ពន្យារពេលឡើយ​។4

  1. 34 C.F.R. Sec. 300.323(c)(2); Cal. Ed. Code Sec. 56344(b).[]
  2. 20 U.S.C. Secs. 1412(a)(12)(A) & (B).[]
  3. Cal. Gov. Code Sec. 7585.[]
  4. 34 C.F.R. Sec. 300.323.[]