នៅពេលធ្វើការការបញ្ជូនបន្តទៅកាន់ផ្នែកសេវា CCS ដោយក្រុមការងារកម្មវិធី IEP នោះផ្នែកសេវា CCS ត្រូវតែកំណត់ថាតើសិស្សមានសិទ្ធិទទួលសេវាកម្ម របស់ផ្នែកសេវា CCS ដែរឬអត់ ហើយប្រសិនបើមានសិទ្ធិទទួលបាន នោះភ្នាក់ងារសេវា CCS ត្រូវតែអនុវត្តតាមនីតិវិធី និងកាលវេលាវាយតម្លៃលើការអប់រំពិសេស។ ប្រសិនបើផ្នែកសេវា CCS យល់ថាគាត់មានសិទ្ធិទទួលបាន ពេលនោះកិច្ចដំណើរការវាយតម្លៃរបស់ផ្នែកសេវា CCS នឹងត្រូវបញ្ឈប់។ ប៉ុន្តែ បន្ទាប់ពីនោះមក មណ្ឌលសិក្សាធិការ តម្រូវឲ្យធ្វើការវាយតម្លៃសិស្សដើម្បីកំណត់ថាតើសេវាកម្ម នោះមានភាពចាំបាច់សម្រាប់គោលបំណងអប់រំដែរឬអត់។
ប្រសិនបើការវាយតម្លៃការព្យាបាលកំណត់ថាកូនរបស់អ្នកត្រូវការសេវាកម្មវិធី របស់ទីភ្នាក់ងារសេវា CCS ដូច្នេះ ទីភ្នាក់ងារនោះត្រូវរៀបចំរបាយការណ៍ និង ផែនការព្យាបាលសម្រាប់ការពិភាក្សានៅក្នុងកិច្ចប្រជុំក្រុមការងារកម្មវិធី IEP។
របាយការណ៍ និងផែនការ ត្រូវតែរួមបញ្ចូលនូវព័ត៌មានដូចខាងក្រោម៖
- របាយការណ៍ស្តីពីកម្រិតនៃការបំពេញមុខងារនាពេលបច្ចុប្បន្នរបស់ កូនអ្នក។
- គោលដៅមុខងារដែលបានស្នើឡើងដើម្បីសម្រេចបាននូវការផ្លាស់ប្តូរមួយដែលអាចវាស់វែងបាននៅក្នុងមុខងារ ឬការណែនាំសម្រាប់សេវាកម្ម នានាដើម្បីបង្កាការបាត់បង់មុខងារបច្ចុប្បន្ន និងការចងក្រងឯកសារស្តីពីវឌ្ឍនភាពពីមុនរហូតមកដល់បច្ចុប្បន្ននេះ។
- សេវាកម្មពាក់ព័ន្ធជាក់លាក់ដែលកូនរបស់អ្នកតម្រូវឲ្យមាន ដោយរួម បញ្ចូលនូវប្រភេទនៃការព្យាបាល ការអន្តរាគមន៍ ការព្យាបាល ការប្រឹក្សា យោបល់ និងការត្រួតពិនិត្យតាមដាន។
- គំនិតផ្តួចផ្តើម ភាពញឹកញាប់ និងរយៈពេលនៃសេវាកម្មដែលបានស្នើសុំ និង
- កាលបរិច្ឆេទនៃការវាយតម្លៃវេជ្ជសាស្រ្តដែលបានស្នើសុំ។ [2 C.C.R. Sec. 60325(a).]
បន្ទាប់មក មណ្ឌលសិក្សាធិការនឹងរៀបចំកិច្ចប្រជុំកម្មវិធី IEP។ ប្រសិនបើឪពុក ម្តាយយល់ស្របតាមរបាយការណ៍ និងផែនការព្យាបាលរបស់ផ្នែកសេវា CCS ពេលនោះសេវាកម្មដែលបានណែនាំរបស់ផ្នែកសេវា CCS នឹងត្រូវបញ្ចូលទៅ ក្នុងកម្មវិធី IEP។ លើសពីនេះទៀត ក្រុមការងារនឹងសរសេរជាលាយលក្ខណ៍អក្សរនូវគោលដៅកម្មវិធី IEP ពាក់ព័ន្ធទៅនឹងសកម្មភាពដែលបានកំណត់នៅ ក្នុងរបាយការណ៍នោះ។ [2 C.C.R. Sec. 60325.] កាលបរិច្ឆេទការផ្តួចផ្តើមបង្កើតសេវាកម្ម ភាពញឹកញាប់ ទីតាំងនិងរយៈពេល ក៏ត្រូវតែសរសេរជាលាយលក្ខណ៍អក្សរទៅក្នុងកម្មវិធី IEP ផងដែរ។ [20 U.S.C. Sec. 1414(d)(1)(A)(i)(VII); 34 C.F.R. Sec. 300.320(a)(7); Cal. Ed. Code 56345(a)(7).]
ប្រសិនបើផ្នែកសេវា CCS កំណត់ថាកូនរបស់អ្នកមិនត្រូវការការព្យាបាល OT ឬ PT ដោយសារតែហេតុផលវេជ្ជសាស្រ្តនោះ ផ្នែកសេវាកម្មនេះ ត្រូវតែផ្តល់ជូនអ្នក និងមណ្ឌលសិក្សាធិការនូវច្បាប់ចម្លងនៃរបាយការណ៍វាយតម្លៃដែលពន្យល់ពី ហេតុផលសម្រាប់ការកំណត់នោះ។ [2 C.C.R. Sec. 60320(i).] លើសពីនេះទៀត ផ្នែកសេវា CCS ត្រូវផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងរយៈពេលប្រាំថ្ងៃដល់អ្នកឲ្យបានជ្រាបអំពីការសម្រេចចិត្តក្នុងការបង្កើន កាត់បន្ថយ បញ្ឈប់ ឬផ្លាស់ប្តូរសេវាកម្មនោះ ហើយបន្ទាប់មក កិច្ចប្រជុំកម្មវិធី IEP ត្រូវតែរៀបចំឡើង។ [2 C.C.R. Sec. 60325(c).]
ប្រសិនបើអ្នកទទួលបានការបញ្ជូនបន្តរបស់គ្រូពេទ្យឯកជនទៅលើកុមារណាម្នាក់ សម្រាប់ការវាយតម្លៃការព្យាបាលណាមួយ នោះរាល់ការបញ្ជូនបន្តឯកជន ត្រូវតែ មានព័ត៌មានដូចខាងក្រោម៖
- ស្ថានភាពផ្នែកសរសៃប្រសាទនិងសាច់ដុំ ផ្នែកសាច់ដុំនិងឆ្អឹង ឬស្ថានភាពពិការកាយសម្បទាដែលបានធ្វើរោគវិនិច្ឆ័យ
- ការយោងទៅលើគោលដៅ និងវត្ថុបំណងនៃការព្យាបាលរបស់គ្រូពេទ្យ
- មូលដ្ឋានសម្រាប់ការកំណត់គោលដៅ និងវត្ថុបំណងទាំងនោះ រួមមាន របៀបដែលពួកគេនឹយជួយកែលម្អ ឬធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរបស់ សិស្ស
- ទំនាក់ទំនងរវាងស្ថានភាពវេជ្ជសាស្រ្តរបស់សិស្ស ជាមួយនឹងតម្រូវការ របស់គាត់សម្រាប់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ និង
- កំណត់ត្រាវេជ្ជសាស្រ្តពាក់ព័ន្ធមួយចំនួន។ [Cal. Gov. Code Sec. 7575(b).]