ទេ។ រដ្ឋកាលីហ្វ័រញ៉ាអនុញ្ញាតឱ្យតែមណ្ឌលសិក្សាធិការតែងតាំង “គ្រូបង្រៀនចូលនិវត្តន៍ បុគ្គលិកសង្គមកិច្ច និងមន្ត្រីផ្នែកព្យួរទោសដោយមានលក្ខខណ្ឌដែលមិនមែនជាបុគ្គលិកនៃទីភ្នាក់ងារណាមួយដែលពាក់ព័ន្ធនឹងការថែទាំកុមារ” ប៉ុណ្ណោះឲ្យធ្វើជាឪពុកម្តាយជំនួស។1 “ទីភ្នាក់ងារណាមួយដែលពាក់ព័ន្ធនឹងការថែទាំកុមារ” រួមមានទីភ្នាក់ងារសុខុមាលភាពកុមារ ផ្នែកព្យួរទោសដោយមានលក្ខខណ្ឌ កម្មវិធីស្នាក់នៅថែទាំព្យាបាលរយៈពេលខ្លី (“STTRP”) ឬមន្ទីរស្នាក់នៅរួម។ ច្បាប់នេះចែងយ៉ាងច្បាស់អំពីការរឹតបន្តឹងដូចគ្នាចំពោះតុលាការអនីតិជននៅពេលតែងតាំងអ្នកមានសិទ្ធិអប់រំ។ ប៉ុន្តែ ប្រសិនបើបទបញ្ញត្តិបានដកបុគ្គលិកសង្គមកិច្ច និងមន្រ្តីផ្នែកព្យួរទោសដោយមានលក្ខខណ្ឌចេញពីការតែងតាំងដោយមណ្ឌលសិក្សាក្នុងការធ្វើជាឪពុកម្តាយជំនួស វាមិនអាចទៅរួចទេដែលបទប្បញ្ញត្តិមានគោលបំណងចង់ឲ្យតុលាការធ្វើការតែងតាំងបុគ្គលទាំងនេះឲ្យធ្វើជាអ្នកសម្រេចចិត្តជំនួសសម្រាប់សិស្សកម្មវិធីអប់រំពិសេសដែរនេះ។ លើសពីនេះ ទាំងច្បាប់អប់រំពិសេសរបស់រដ្ឋនិងសហព័ន្ធ ហាមឃាត់រដ្ឋមិនឲ្យដើរតួជាឪពុកម្តាយឡើយ នៅពេលដែលកុមារស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋនោះ។2
