ទេ។ ការយល់ព្រមជាលាយលក្ខណ៍អក្សររបស់អ្នក តម្រូវឲ្យមានជាចាំបាច់ មុនពេល សេវាកម្មរបស់កូនអ្នកអាចត្រូវបានផ្លាស់ប្តូរ ឬបញ្ឈប់។ កិច្ចប្រជុំកម្មវិធី IEP ត្រូវ តែរៀបចំឡើងដើម្បីផ្លាស់ប្តូរ ឬបញ្ឈប់សេវាកម្មដែលបានចុះហត្ថលេខានៅក្នុងកម្មវិធី IEP។ [Cal. Ed. Code Sec. 56343(b).] លើសពីនេះទៀត ច្បាប់សហព័ន្ធ តម្រូវឲ្យទីភ្នាក់ងារសាធារណៈ (រួមទាំងមណ្ឌលសិក្សាធិការ ឬផ្នែកសេវា CCS ផងដែរ) ធ្វើការផ្តល់ការជូននូវដំណឹងសមសម្រប មុនពេលស្នើសុំផ្តួចផ្តើមបង្កើត ឬផ្លាស់ប្តូរការកំណត់អត្តសញ្ញាណ ការវាយតម្លៃ ឬការដាក់បញ្ចូលទៅក្នុងការអប់រំរបស់កូនអ្នក ឬ “ការផ្តល់ជូនការអប់រំសាធារណៈដោយឥតគិតថ្លៃ” ឬហៅថា ការអប់រំ FAPE (រួមទាំងសេវាកម្មពាក់ព័ន្ធផងដែរ)។ [34 C.F.R. Sec. 300.2.] “ការជូនដំណឹងជាលាយលក្ខណ៍អក្សរជាមុន” ត្រូវតែ៖
- ពិពណ៌នាពីវិធានការដែលទីភ្នាក់ងារស្នើសុំឲ្យអនុវត្ត និងមូលហេតុដែល ត្រូវចាត់វិធានការនោះ។
- ពិពណ៌នាពីជម្រើសផ្សេងៗដែលត្រូវយកមកពិចារណា និងមូលហេតុបានបដិសេធជម្រើសទាំងនោះ។
- ផ្តល់នូវការពិពណ៌នាអំពីការវាយតម្លៃ នីតិវិធី តេស្ដ កំណត់ត្រា ឬរបាយការណ៍នីមួយៗដែលវិធានការស្នើសុំនេះបានប្រើប្រាស់ជាមូលដ្ឋាន លើរបាយការណ៍នោះ និង
- ផ្តល់នូវការពិពណ៌នាអំពីសិទ្ធិរបស់អ្នកក្នុងការតវ៉ាទៅលើវិធានការដែល បានស្នើសុំដោយអាចរាប់បញ្ចូលទាំងការកាត់បន្ថយ ឬការបញ្ចប់សេវាកម្ម ណាមួយផងដែរ។ [34 C.F.R. Secs. 300.503 & 300.504.]
រាល់ការផ្លាស់ប្តូរសេវាកម្មដែលបានស្នើសុំ គឺត្រូវអនុលោមតាមកិច្ចដំណើរការ កម្មវិធី IEP និងនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់ ប្រសិនបើចាំបាច់។ ក្នុងពេលដែលនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់នៅមិនទាន់មានដំណោះស្រាយ កូនរបស់អ្នកត្រូវតែបន្តទទួលយកសេវាកម្មដែលកំពុងទទួលបាន មុនពេលមានការផ្លាស់ប្តូរដែលបានស្នើសុំនោះ។ [20 U.S.C. Sec. 1415(j); 34 C.F.R. Sec. 300.518(a); Cal. Ed. Code Sec. 56505(d).] សូមមើលជំពូក 4 ព័ត៌មានស្តីពីកិច្ចដំណើរការកម្មវិធី IEP។