នៅពេលគ្មាននរណាម្នាក់ដើរតួជាឪពុកម្តាយសម្រាប់សិស្សដែលមានពិការភាព ពេលនោះមណ្ឌលសិក្សាធិការ ឬយុវតុលាការ ត្រូវចាត់តាំងមនុស្សពេញវ័យដែល ទទួលខុសត្រូវឲ្យធ្វើការសម្រេចចិត្តផ្នែកអប់រំ។ នៅក្រោមច្បាប់ AB 3632 មនុស្ស ពេញវ័យដែលទទួលខុសត្រូវ ត្រូវបានស្គាល់ថាជា “ឪពុកម្តាយជំនួស” ។
បុគ្គលនេះ ជាធម្មតាជាអ្នកស្ម័គ្រចិត្ត គាត់ទទួលបានការចាត់តាំងដោយមណ្ឌល សិក្សាធិការដើម្បីធ្វើជាតំណាងឲ្យសិស្សនៅក្នុងកិច្ចដំណើរការកម្មវិធី IEP ប្រសិន បើមានចំណុចយ៉ាងតិចចំនួនមួយដូចខាងក្រោមនេះគឺជាការពិត៖
- សិស្សជាសិស្សស្ថិតក្រោមការគ្រប់គ្រង ឬក្រោមអាណាព្យាបាលរបស់តុលាការ។ តុលាការបានដាក់កម្រិតសិទ្ធិឪពុកម្តាយ ឬអាណាព្យាបាល ក្នុងការសម្រេចចិត្តផ្នែកអប់រំ។ ហើយតុលាការមិនបានចាត់តាំងមនុស្សពេញវ័យដែលទទួលខុសត្រូវឲ្យធ្វើជាតំណាងសិស្សនៅក្នុងដំណើរការកម្មវិធី IEP នោះទេ។
- គ្មានឪពុកម្តាយសម្រាប់សិស្សណាម្នាក់ អាចត្រូវបានកំណត់អត្តសញ្ញាណ។
- បន្ទាប់ពីការខិតខំប្រឹងប្រែងសមស្រប មណ្ឌលសិក្សាធិការមិនអាចរក ឃើញឪពុកម្តាយ។
មណ្ឌលសិក្សាធិការត្រូវ “ខិតខំប្រឹងប្រែងសមស្រប” ដើម្បីចាត់តាំងឪពុកម្តាយជំនួស ក្នុងរយៈពេល 30 ថ្ងៃបន្ទាប់ពីកំណត់ថាឪពុកម្តាយជំនួសម្នាក់នោះមានភាពចាំបាច់។ លើសពីនេះ មនុស្សពេញវ័យទទួលខុសត្រូវ ដែលទទួលបានការចាត់តាំងដោយមណ្ឌលសិក្សាធិការ មិនអាចមានទំនាស់ផលប្រយោជន៍ជាមួយ សិស្សឡើយ។ ទំនាស់មានន័យថាផលប្រយោជន៍ណាមួយដែលអាចរឹតត្បិត ឬលម្អៀងទៅលើលទ្ធភាពក្នុងការតស៊ូមតិសម្រាប់សេវាកម្មទាំងអស់ដែលត្រូវការ ដើម្បីធានាថាសិស្សមានការអប់រំ FAPE។ [Cal. Gov. Code Sec. 7579.5(a) & (i).]
ប្រសិនបើសិស្សស្ថិតនៅក្រោមអំណាចរបស់យុវតុលាការ ចៅក្រមនឹងចាត់តាំងនរណាម្នាក់ឲ្យធ្វើការសម្រេចចិត្តផ្នែកអប់រំសម្រាប់សិស្សក្នុងគ្រប់គ្រង ឬស្ថិតក្រោម អាណាព្យាបាលរបស់តុលាការ។ តុលាការផ្តល់សិទ្ធិក្នុងការសម្រេចចិត្តដល់ឪពុកម្តាយ ប្រសិនបើឪពុកម្តាយបន្តស្ថិតនៅជាផ្នែកមួយនៃជីវិតរបស់នៅរបស់សិស្ស។ ទោះយ៉ាងណាក៏ដោយ តុលាការមានអំណាចក្នុងការកំណត់សិទ្ធិរបស់ឪពុកម្តាយទាក់ទងនឹងការសម្រេចចិត្តផ្នែកអប់រំតាមរយៈដីការបស់តុលាការ ប៉ុន្តែ ត្រូវស្ថិតក្នុងកម្រិតមួយដែលចាំបាច់ដើម្បីការពារសិស្សនោះ។
ប្រសិនបើតុលាការដាក់កម្រិតលើសិទ្ធិអប់រំរបស់ឪពុកម្តាយ តុលាការក៏ត្រូវចាត់តាំងមនុស្សពេញវ័យទទួលខុសត្រូវម្នាក់ឲ្យធ្វើការសម្រេចចិត្តផ្នែកអប់រំ រហូតដល់ មានករណីដូចក្រោមនេះកើតឡើង៖
- សិស្សមានអាយុ 18 ឆ្នាំ (លើកលែងតែគាត់សម្រេចចិត្តប្រគល់សិទ្ធិធ្វើ ការសម្រេចចិត្តផ្នែកអប់រំទៅអ្នកដទៃ ឬតុលាការរកឃើញថាសិស្សនោះ “មិនមានសមត្ថភាព”)។
- មនុស្សពេញវ័យទទួលខុសត្រូវម្នាក់ទៀត ត្រូវបានចាត់តាំងឲ្យធ្វើការ សម្រេចចិត្តផ្នែកអប់រំ។
- សិទ្ធិរបស់ឪពុកម្តាយក្នុងការធ្វើការសម្រេចចិត្ត ត្រូវបានប្រគល់ជូនវិញ។
- អាណាព្យាបាល ឬអ្នកមើលថែទាំ ត្រូវបានចាត់តាំងសម្រាប់សិស្ស។ ឬ
- សិស្សត្រូវបានដាក់បញ្ចូលទៅក្នុងមណ្ឌលថែទាំរយៈពេលវែង ហើយ ឪពុកម្តាយចិញ្ចឹម ត្រូវបានផ្តល់សិទ្ធិក្នុងការសម្រេចចិត្តផ្នែកការអប់រំ។
ដូចគ្នាទៅនឹងមណ្ឌលសិក្សាធិការដែរ តុលាការក៏ត្រូវធ្វើការចាត់តាំងមនុស្សពេញ វ័យទទួលខុសត្រូវណាម្នាក់ដែលមិនមានទំនាស់ផលប្រយោជន៍ជាមួយសិស្ស។ សម្រាប់តុលាការ ទំនាស់ផលប្រយោជន៍ មានន័យថាផលប្រយោជន៍ណាមួយ ដែលអាចរឹតត្បិត ឬលម្អៀងទៅលើលទ្ធភាពក្នុងការសម្រេចចិត្តផ្នែកអប់រំ។ មនុស្សពេញវ័យមិនអាចទទួលបានសំណង ឬថ្លៃឈ្នួលមេធាវីសម្រាប់ការសម្រេច ចិត្តទាំងនេះទេ។ [Cal. Welf. & Inst. Code Secs. 361(a) & 726(b).]