ភាពមិនឯកភាពគ្នារវាងអ្នក និងផ្នែកសេវា CCS ពាក់ព័ន្ធនឹងសិទ្ធិទទួលបានរបស់ កូនខ្ញុំសម្រាប់សេវាកម្ម របស់ផ្នែកសេវា CCS (ឬចំនួនទឹកប្រាក់ ឬប្រភេទសេវាកម្ម ដែលផ្តល់ដោយផ្នែកសេវា CCS) អាចត្រូវបានដោះស្រាយតាមរយៈប្រព័ន្ធកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់សម្រាប់ការអប់រំពិសេស។ [Cal. Gov. Code Secs. 7572(c)(3) & 7586(a).] រាល់សំណើសុំសវនាការលើកិច្ចដំណើរការត្រឹមត្រូវតាម ច្បាប់ទាំងអស់ នឹងនាំមកនូវការធ្វើសវនាការមួយជាមួយទីភ្នាក់ងារទទួលខុសត្រូវ ទាំងអស់របស់រដ្ឋ ឬមូលដ្ឋានដែលបានចូលរួមជាភាគី។ [Cal. Gov. Code Sec. 7586(c).]
សម្រាប់ការខកខានរបស់ទីភ្នាក់ងារក្រៅពីផ្នែកអប់រំ ក្នុងការអនុវត្តតាមបទបញ្ញត្តិ អន្តរក្រសួង ឬក្នុងការផ្តល់សេវាកម្មដែលបានបញ្ជាក់នៅក្នុងកម្មវិធី IEP របស់សិស្ស អ្នកអាចប្រើប្រាស់កិច្ចដំណើរការពាក្យបណ្ដឹងស្តីពីការអនុវត្តតាមច្បាប់បាន។ [2 C.C.R. Sec. 60560; 5 C.C.R. Sec. 4650(a)(7)(D).] មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវ /ការអនុវត្តតាមច្បាប់។
លើសពីនេះទៀត នៅពេលដែលសេវាកម្មដែលមាននៅក្នុងកម្មវិធី IEP របស់កូនអ្នកមិនត្រូវបានផ្តល់ជូនដោយសារតែមានវិវាទស្តីពីថាតើទីភ្នាក់ងារមួយណាដែលគួរផ្តល់សេវា ឬទូទាត់សេវាកម្មនេះ ពេលនោះអ្នកអាចប្រគល់លិខិតជូនដំណឹង អំពីការខកខានក្នុងការផ្តល់សេវាកម្មនេះទៅកាន់ប្រធានផ្នែកបង្រៀនសាធារណៈ ឬទៅកាន់លេខាធិការទីភ្នាក់ងារសុខាភិបាល និងសេវាមនុស្សជាតិ (Health and Human Services Agency)។ [Cal. Gov. Code Sec. 7585.]
ប្រធានផ្នែកបង្រៀនសាធារណៈនៃនាយកដ្ឋានអប់រំរដ្ឋកាលីហ្វ័រញ៉ា (California Department of Education)
1430 N Street
Sacramento, CA 95814
លេខាធិការទីភ្នាក់ងារសុខាភិបាល និងសេវាមនុស្សជាតិរដ្ឋកាលីហ្វ័រញ៉ា (California Health and Human Services Agency)
1600 Ninth Street, Room 460
Sacramento, CA 95814
អ្នកគួរតែផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅមណ្ឌលសិក្សាធិការអំពីការខកខានមិនបានផ្តល់សេវាកម្មនៅក្នុងកម្មវិធី IEP របស់កូនអ្នក។ នៅក្នុងលិខិត របស់អ្នក ត្រូវបញ្ជាក់ឲ្យច្បាស់អំពីសេវាកម្មណាមួយដែលមិនបានផ្តល់ដល់កូន អ្នក។ ភ្ជាប់សេចក្តីចម្លងមួយច្បាប់នៃកម្មវិធី IEP (ឬកិច្ចព្រមព្រៀងសម្រុះសម្រួល ឬសេចក្តីសម្រចរបស់សវនាការលើកិច្ចដំណើរការត្រឹមត្រូវតាមច្បាប់) ជាមួយនឹង សេចក្តីជូនដំណឹងអំពីការមិនបានផ្តល់សេវាកម្មនោះ។ នៅពេលដែលទីភ្នាក់ងារ ណាមួយទទួលបានសេចក្តីដំណឹង ទីភ្នាក់ងារនោះត្រូវតែបញ្ជូនវាទៅកាន់ទីភ្នាក់ងារ ផ្សេងទៀត ហើយទីភ្នាក់ងារទាំងពីរត្រូវធ្វើការណាត់ជួបគ្នាក្នុងរយៈពេល 15 ថ្ងៃ ដើម្បីដោះស្រាយបញ្ហានេះ។ អ្នកត្រូវតែទទួលបានដំណោះស្រាយជាលាយលក្ខណ៍អក្សរក្នុងរយៈពេល 15 ថ្ងៃបន្ទាប់ពីកិច្ចប្រជុំនោះ។ ប្រសិនបើអ្នកមិនពេញចិត្តនឹងដំណោះស្រាយនោះទេ អ្នកអាចប្តឹងឧទ្ធរណ៍ទៅកាន់ប្រធានការិយាល័យសវនាការរដ្ឋបាល (Office of Administrative Hearings, OAH) បាន។ ប្រសិនបើទីភ្នាក់ងារមិនអាចដោះស្រាយបញ្ហាបាន ពួកគេត្រូវតែប្រគល់វិវាទរបស់ ពួកគេទៅកាន់ប្រធាន OAH ។ ប្រធាននោះ មានពេល 30 ថ្ងៃក្នុងការចេញសេចក្តី សម្រេចមួយដែលនឹងចងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ទៅលើគ្រប់ភាគីទាំងអស់។ ប្រសិនបើកូនរបស់អ្នកកំពុងទទួលបានសេវាកម្មពីទីភ្នាក់ងារណាមួយក្នុងចំណោម ទីភ្នាក់ងារទាំងនេះ នៅពេលដែលអ្នកប្រគល់លិខិតជូនដំណឹងរបស់អ្នក ពេលនោះ សេវាកម្មត្រូវតែបន្តព្យួរដំណោះស្រាយនៃវិវាទនេះ។ [Cal. Gov. Code Sec. 7585; 2 C.C.R. Secs. 60600 & 60610.] កិច្ចដំណើរការទាំងស្រុង ត្រូវតែបញ្ចប់ក្នុង រយៈពេល 60 ថ្ងៃ គិតចាប់ពីថ្ងៃទទួលការជូនដំណឹងពីភ្នាក់ងារណាមួយ។ នៅពេល សេវាកម្មត្រូវបានរួមបញ្ចូលទៅក្នុងកម្មវិធី IEP ដោយគ្មានការណែនាំពីទីភ្នាក់ងារ ក្រៅពីការអប់រំ ពេលនោះវិវាទគឺមានជាប់ពាក់ព័ន្ធតែរវាងអ្នក និងសាលារៀនតែប៉ុណ្ណោះ។ កិច្ចដំណើរការជូនដំណឹងខាងលើ មិនអាចយកមកប្រើបានទេ។ ផ្ទុយទៅវិញ អ្នកត្រូវប្រើប្រាស់កិច្ចដំណើរការពាក្យបណ្តឹងស្តីពីការអនុវត្តតាមច្បាប់ ដែលបានពិភាក្សាខាងលើ។