Menu Close

(3.4) តើលក្ខណៈវិនិច្ឆ័យនៃសិទ្ធិ​ទទួលបានសម្រាប់សិស្ស​ដែលមាន​វិបត្តិ​ផ្នែក​និយាយ​និង​ភាសាមានអ្វីខ្លះ​?

(3.4) តើលក្ខណៈវិនិច្ឆ័យនៃសិទ្ធិ​ទទួលបានសម្រាប់សិស្ស​ដែលមាន​វិបត្តិ​ផ្នែក​និយាយ​និង​ភាសាមានអ្វីខ្លះ​?

សិស្សដែលមាន​ការលំបាក​ផ្នែក​និយាយនិងភាសាអាចមានសិទ្ធិទទួលបាន​សេ​វាកម្មអប់រំពិសេស​ ប្រសិនគាត់ត្រូវតាម​លក្ខណៈវិនិច្ឆ័យមួយ ឬច្រើន​នៃ​ល​ក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

  1. វិបត្តិការបញ្ចេញសំឡេង៖ សិស្សមានការលំបាកក្នុងការបញ្ចេញសំឡេងដែលបន្ថយភាពងាយយល់យ៉ាងខ្លាំង និងរារាំងការប្រាស្រ័យទាក់ទង ដែលទាក់ទាញ​ចំណា​ប់អារម្មណ៍មិនល្អ។ ជំនាញបញ្ចេញសំឡេង​របស់សិស្ស​ត្រូវ​តែ​ស្ថិតនៅក្រោមកម្រិត​ដែល​បាន​រំពឹ​ងទុកតាមលំដាប់​​​អាយុ ឬ​កម្រិត​នៃ​ការលូតលាស់របស់គាត់​ និង​មិន​មែន​គ្រាន់តែ​ជា​ទម្រង់នៃ​ចលនា​​បំពង់ក​ខុស​ប្រក្រ​តី​​​ប៉ុណ្ណោះទេ​។​  
  2. សំឡេងខុសប្រក្រតីដែល​បង្ហាញឲ្យឃើញតាមរយៈ​គុណភាព​ កម្រិ​ត​កម្ពស់ និង​ភាព​ឮខ្លាំង​នៃ​សំឡេង​ដែល​មាន​ភាព​​ខុសប្រក្រតីក្នុង​រយៈ​ពេល​យូរ​។
  3. វិបត្តិភាពស្ទាត់ជំនាញ៖ លំហូរ​នៃ​​ពាក្យសម្តី​និយាយចេញមក​​ រួមទាំង​កម្រិតល្បឿន​និង​ចង្វាក់​នៅ​ក្នុងការ​និយាយស្តីនោះ​ មានផលប៉ះពាល់​មិនល្អ​ដល់ទំនាក់ទំនង​រវាង​សិស្ស​ និងអ្នកស្តាប់​។
  4. វិបត្តិខាងភាសា៖ សិស្សមានវិបត្តិខាងការបញ្ចេញសំឡេងឬខាងការទទួលដឹង បើពួក​គេ​ត្រូវ​នឹងលក្ខណៈវិនិច្ឆ័យណាមួយខាងក្រោមនេះ៖
    • ពិន្ទុគម្លាតស្ដង់ដារយ៉ាងតិច 1.5 ក្រោមមធ្យម ឬក្រោមភាគ​រ​យទីប្រាំពីរ (7) សម្រាប់កម្រិតអាយុលូតលាស់ឬកម្រិត​អាយុជាក់ស្ដែង​រប​ស់ពួកគេ នៅលើតេស្តបែបស្តង់ដារពីរឡើងទៅនៅក្នុងផ្នែកដូចជា រូប​សព្ទ​វិទ្យា វាក្យសម្ព័ន្ធ ន័យវិទ្យា ឬ ការប្រើភាសាសមស្រប ឬ
    • ពិន្ទុគម្លាតស្តង់ដា​យ៉ាងតិច​ 1.5 ក្រោម​តម្លៃ​មធ្យម​ ឬ​ក្រោមភាគរយ​ទី​ប្រាំ​ពីរ (7) នៅលើ​តេស្ត​ស្តង់ដា​រមួយ ឬច្រើន​នៅក្នុង​ផ្នែក​ដែល​​មានរាយ​ខាងលើ និង​បង្ហាញ​ការប្រើប្រាស់​ភាសា​​​បញ្ចេញសំឡេង ឬទទួលដឹង​មិន​បានសមស្រប​ ឬ​មិនបានគ្រប់គ្រាន់​​​ ដូចដែលបានវាស់ស្ទង់ដោយ​គំរូ​ភា​សាដែលមាន​ពាក្យពេចន៍យ៉ាងតិចណាស់​​ហាសិប​ (50) ម៉ាត់ដែលបាន​និយាយ​ចេញ​មកដោយឯកឯង​ ឬដក​​ស្រង់ចេញមក​ធ្វើ​​ជាគំរូ​។  គំរូភាសា​នេះ​ត្រូវបាន​ថតទុក​ ឬធ្វើ​​ប្រតិចារឹក ​​វិភាគ​ និង​​​រួម​បញ្ចូល​ទៅ​ក្នុង​​របាយការណ៍​វាយតម្លៃ​។​  បើមិនអាចយកគំរូពាក្យពេចន៍ 50 ម៉ាត់បានទេ នោះអ្នកឯកទេ​សខាង​ភាសា ការនិយាយ ឬការស្ដាប់ឮត្រូវតែធ្វើឯកសារអំពីមូលហេតុ និងរៀប​រាប់អំពីបរិបទដែលក្នុងនោះការព្យាយាមបានធ្វើឡើង។ 
  5. ការស្ដាប់លែងឮ៖ បណ្ដាលឱ្យមានវិបត្តិខាងភាសាឬការនិយាយ។ 1

នៅពេលតេស្តស្តង់ដា​រត្រូវបាន​ចាត់ទុកថា​មិនមានសុពលភាព នោះ​ក​ម្រិ​តរំពឹង​ទុក​នៃ​សកម្ម​ភាព​​​សិក្សា​ត្រូវបាន​កំណត់​ដោយមធ្យោបាយ​ផ្សេង​ទៀ​ត​។​  2

  1. 34 C.F.R. Sec. 300.8(c)(11); 5 C.C.R. Sec. 3030(b)(11).[]
  2. 5 C.C.R. Sec. 3030(b)(10)(B)(2).[]