បាទ/ចាស។ សិស្សដែលមិនទាន់ស្ទាត់ជំនាញក្នុងភាសាអង់គ្លេស (អ្នករៀនអង់គ្លេស ឬ EL) ក៏អាចមានពិការភាពដែលធ្វើឱ្យពួកគេមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេសផងដែរ។
ទោះជាយ៉ាងនេះក្ដី ក្រុមការងារកម្មវិធី IEP ត្រូវតែពិចារណាយ៉ាងប្រុងប្រយ័ត្នអំពីការអភិវឌ្ឍខាងភាសាអង់គ្លេសដែលកំពុងរីកចម្រើនរបស់ EL ដើម្បីប្រាកដថា វាត្រូវបានពិចារណាយ៉ាងត្រឹមត្រូវនៅពេលកំណត់សិទ្ធិទទួលបានការអប់រំពិសេស។ 1 អ្នករៀនអង់គ្លេសគឺមានហានិភ័យក្នុងការកំណត់លើសនិងខ្វះសម្រាប់សិទ្ធិទទួលបានការអប់រំពិសេស។ ការកំណត់លើសកើតឡើងនៅពេលដំណើរការធម្មតានៃការរៀនភាសាទីពីរត្រូវបានកំណត់ខុសថាជាភស្តុតាងនៃពិការភាព។ ការកំណត់ខ្វះកើតឡើងនៅពេលសេចក្ដីត្រូវការទាក់ទងនឹងពិការភាពរបស់ EL ត្រូវបានសន្មតដោយមិនត្រឹមត្រូវថាដោយសារភាពស្ទាត់ជំនាញភាសាអង់គ្លេសដែលកំពុងអភិវឌ្ឍរបស់ពួកគេ។
អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីឧត្ដមានុវត្តសម្រាប់ការកំណត់សិទ្ធិទទួលបានការអប់រំពិសេសសម្រាប់អ្នករៀនអង់គ្លេសនៅក្នុង “សេចក្ដីណែនាំរបស់ជំនាញការីរដ្ឋកាលីហ្វ័រញ៉ាសម្រាប់អប់រំអ្នករៀនអង់គ្លេសដែលមានពិការភាព” ដែលបង្កើតដោយក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា ដែលមាននៅទីនេះ៖ https://www.cde.ca.gov/sp/se/sr/elpracguideswd.asp។
- 20 U.S.C. Sec. 1414(b)(5); 34 C.F.R. Sec. 300.306(b); 5 C.C.R. Sec. 3023(b); Cal. Ed. Code Secs. 56329(a)(2).[↩]
