Menu Close

(3.2) តើ​កូនរបស់ខ្ញុំ​ចាំបាច់​ត្រូវតែ​មានពិការភាព​គ-ថ្លង់​មែនឬទេ​ ដើម្បី​មានសិទ្ធិ​ទទួលបាន​ការអប់រំពិសេស​ក្នុង​នាម​ជា​សិស្ស​ដែលមាន​ការចុះ​ខ្សោយ​ការ​ស្តាប់​​?

(3.2) តើ​កូនរបស់ខ្ញុំ​ចាំបាច់​ត្រូវតែ​មានពិការភាព​គ-ថ្លង់​មែនឬទេ​ ដើម្បី​មានសិទ្ធិ​ទទួលបាន​ការអប់រំពិសេស​ក្នុង​នាម​ជា​សិស្ស​ដែលមាន​ការចុះ​ខ្សោយ​ការ​ស្តាប់​​?

ទេ។ កូនរបស់អ្នក​អាចទទួលបានសិទ្ធិ​ ប្រសិនបើ​គាត់​បំពេញ​តាម​លក្ខ​ណៈវិនិច្ឆ័យ​សម្រាប់​ពិការគ-ថ្លង់​ ឬ​ការ​​ចុះខ្សោយការស្តាប់​។​ ពិការគ-ថ្លង់ គឺជាការ​ចុះខ្សោយ​ការស្តាប់​ដែល​មានភាព​ធ្ងន់ធ្ងរ​ខ្លាំង​រហូ​ត​ដល់​​ថ្នាក់ធ្វើឲ្យកុមារ​មានការ​អន់​ខ្សោយ​​​នៅ​ក្នុង​លំនាំ​វិភាគព័ត៌មាន​ផ្នែក​ភាសា​តាមការស្តាប់ ទោះមាន​ឬ​គ្មាន​ការបំពងសំឡេងក្តី​​ ដែល​មាន​ផល​ប៉ះពាល់​មិនល្អ​ដល់សកម្មភាពអប់រំ​របស់កុមារ​។ 1. ភាព​​ចុះ​ខ្សោយ​ការ​ស្តាប់​ គឺជា​ភាពចុះខ្សោយ​នៅក្នុងការស្តាប់​ ទោះ​មានលក្ខណៈអចិន្ត្រៃយ៍ ឬ​មានភាព​ប្រែ​ប្រួល​​​ក្តី​ ដែលភាព​ចុះខ្សោយនោះ​​មានផលប៉ះពាល់មិនល្អ​ទៅលើសកម្មភាព​អប់រំ​របស់កុមារ ប៉ុន្តែ​នោះ​មិន​បាន​រួមបញ្ចូល​នៅ​​​ក្រោមនិយមន័យ​នៃ​ពិការភាពគ-ថ្លង់ទេ​។​ 2

  1. 34 C.F.R. Sec. 300.8(c)(3), 5 C.C.R. Sec. 3030(b)(3)[]
  2. 34 C.F.R. Sec. 300.8(c)(3); 5 C.C.R. 3030 (b)(3)[]