លក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបានសម្រាប់កុមារថ្នាក់មត្តេយ្យសិក្សា គឺដូចគ្នាទៅនឹងលក្ខណៈវិនិច្ឆ័យសម្រាប់កុមារដែលគ្រប់អាយុចូលរៀនដែរ។ ដើម្បីមានសិទ្ធិទទួលបានការអប់រំពិសេស កុមារម្នាក់ត្រូវតែមានស្ថានភាពបាត់បង់នីតិសម្បទាដូចខាងក្រោម៖
- អូទីស៊ីម
- ពិការភ្នែក-គ-ថ្លង់
- ពិការគ-ថ្លង់
- ការរំខានផ្នែកអារម្មណ៍
- ភាពចុះខ្សោយការស្តាប់
- ពិការភាពផ្នែកបញ្ញា
- ពិការភាពចម្រុះច្រើនផ្នែក
- ភាពចុះខ្សោយផ្នែកគ្រោងឆ្អឹង
- ការចុះខ្សោយផ្នែកសុខភាពផ្សេងទៀត (អាចមានដូចជាជំងឺផ្ចង់អារម្មណ៍ (ADD) ជំងឺផ្ចង់អារម្មណ៍ខ្លាំង (ADHD) ជំងឺសរសៃប្រសាទ ជំងឺពិបាកលេបអាហារ ជំងឺប្រមឹកនៃគភ៌ (FAS) ជំងឺបាយប៉ូឡា និងជំងឺសរសៃប្រសាទសរីរាង្គផ្សេងទៀត មើល Fed. Reg. Vol. 71, No. 156, p. 46550);
- ពិការភាពនៃការសិក្សាជាក់លាក់
- ភាពចុះខ្សោយផ្នែកពាក្យសម្តីឬភាសា យ៉ាងតិចបំផុតចំនួនមួយនៅក្នុងផ្នែកសូរសំឡេង ភាពស្ទាត់ជំនាញ ភាសា និងការបញ្ចេញសំឡេង
- ការរងរបួសខួរក្បាលធ្ងន់ធ្ងរ
- ភាពចុះខ្សោយនៃគំហើញ
- ពិការភាពពាក់ព័ន្ធនឹងវេជ្ជសាស្ត្រដែលមានពីមុនមក (ស្ថានភាពជំងឺដែលបាត់បង់នីតិសម្បទា ឬប្រជុំរោគសញ្ញាពីកំណើតដែលក្រុមការងារកម្មវិធី IEP កំណត់ថាមានលទ្ធភាពអាចដឹងជាមុនបានយ៉ាងច្បាស់អំពីលក្ខខណ្ឌតម្រូវឲ្យមានសេវាអប់រំពិសេស និងសេវាកម្មនានា។) 1
បន្ថែមពីលើការទទួលបានលក្ខខណ្ឌដែលធ្វើឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មួយ ឬច្រើន កុមារម្នាក់ត្រូវតែមានតម្រូវការការបង្រៀនដែលបានបង្កើតឡើងយ៉ាងពិសេស ឬសេវាកម្មនានាដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស ហើយក៏ត្រូវតែមានតម្រូវការដែលមិនអាចបំពេញបានតាមរយៈការកែសម្រួលមជ្ឈដ្ឋានទូទៅនៅតាមផ្ទះ ឬសាលារៀន ឬមជ្ឈដ្ឋានទាំងពីរ ដោយគ្មានការពិនិត្យតាមដាន និងការគាំទ្រជាបន្តបន្ទាប់ដូចដែលបានកំណត់ដោយក្រុមការងារកម្មវិធី IEP។ 2
កុមារម្នាក់មិនអាចមានសិទ្ធិទទួលបានសេវាអប់រំពិសេស និងសេវាកម្មនានានោះទេ ប្រសិនបើកុមារនោះមិនបានបំពេញបានតាមលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបាន និងមិនបំពេញបានតាមតម្រូវការអប់រំរបស់ខ្លួន ដោយសារតែមូលហេតុចម្បងមួយចំនួនដូចជា៖
- ការមិនធ្លាប់ដឹងភាសាអង់គ្លេស
- ពិការភាពរាងកាយបណ្តោះអាសន្ន
- ការមិនសម្របខ្លួនទៅនឹងសង្គម ឬ
- កត្តាបរិយាកាស វប្បធម៌ ឬសេដ្ឋកិច្ច 3
- 34 C.F.R. Sec. 300.8; 5 C.C.R. Sec. 3030; Cal. Ed. Code Sec. 56441.11.[↩]
- Cal. Ed. Code Secs. 56441.11(b)(2) & (3).[↩]
- Cal. Ed. Code Sec. 56441.11(c) សូមមើល ជំពូក 13 ព័ត៌មានស្តីពីសេវាកម្មអប់រំថ្នាក់មត្តេយ្យសិក្សាកម្រិតទាប។ [↩]
