Menu Close

(3.24) ប្រសិនបើគ្រួសាររបស់ខ្ញុំផ្លាស់ទី​លំនៅទៅកាន់មណ្ឌលសិក្សាធិការថ្មី​ តើ​កូនរបស់ខ្ញុំ​ចាំបាច់ត្រូវ​ពិនិត្យមើល​​សិទ្ធិ​ទទួលបានការអប់រំពិសេស​សាជាថ្មីដោយមណ្ឌលសិក្សា​ធិការ​ថ្មីដែរឬទេ?

(3.24) ប្រសិនបើគ្រួសាររបស់ខ្ញុំផ្លាស់ទី​លំនៅទៅកាន់មណ្ឌលសិក្សាធិការថ្មី​ តើ​កូនរបស់ខ្ញុំ​ចាំបាច់ត្រូវ​ពិនិត្យមើល​​សិទ្ធិ​ទទួលបានការអប់រំពិសេស​សាជាថ្មីដោយមណ្ឌលសិក្សា​ធិការ​ថ្មីដែរឬទេ?

ទេ​។ នៅពេលណាដែលសិស្សម្នាក់ផ្ទេរទៅកាន់​មណ្ឌលសិក្សា​ធិការណា​មួយ​ពី​មណ្ឌលសិក្សាធិការមួយផ្សេងទៀត​របស់​រដ្ឋកាលីហ្វ័រញ៉ា​ដែល​មិន​មានដំណើរការ​ក្រោម​ផែនការក្នុងមូលដ្ឋា​នដូចគ្នា​ក្នុងអំឡុង​ឆ្នាំសិក្សា​តែ​មួយ​ដូចគ្នា នោះ​មណ្ឌលសិក្សាធិការ​ថ្មី​ ត្រូវតែ​ធានា​ថាសិស្សម្នាក់នេះ​ទទួ​ល​បានភ្លាមៗនូវ​សេវាកម្ម​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​សេវាកម្ម​ទាំង​ឡាយ​ដែលបានផ្តល់ជូន​ដោយកម្មវិធី​ IEP ដែលបាន​អនុម័ត​ពីមុនមក​ពី​មណ្ឌល​សិក្សាធិការ​ចាស់​ ដោយមានការពិគ្រោះ​យោបល់ជាមួយ​មា​តា​បិតា​/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងរយៈពេល​មិន​លើសពី​ 30 ថ្ងៃ​ឡើយ​។

ក្នុងរយៈពេល 30 ថ្ងៃ មណ្ឌលសិក្សាធិការថ្មី​ ត្រូវតែប្រើប្រាស់​កម្មវិធី​​ IEP ដែលបានអនុម័ត​ពីមុនមក ឬ​បង្កើត ប្រើប្រាស់ និង​អនុវត្ត​ផែនការ​  IEP ថ្មីក៏បាន​។​ សាលារៀនថ្មី​ត្រូវ​តែចាត់វិធានការសមស្រប​ដើម្បីទទួលបាន​កំណត់ត្រា​​រប​ស់​កូនសិស្ស​ពី​សាលារៀនចាស់​របស់​​​​គាត់​ដើម្បីជួយសម្រួល​ដល់​ការ​ផ្ទេរ​ការ​សិក្សា​រ​បស់សិស្ស​។​  1

នៅពេលណាសិស្សម្នាក់ផ្ទេរទៅកាន់មណ្ឌលសិក្សាធិការណាមួយពីមណ្ឌលសិក្សាធិការមួយផ្សេងទៀតរបស់រដ្ឋកាលីហ្វ័រញ៉ាដែលមិនមានដំណើរការក្រោមផែនការក្នុងមូលដ្ឋានដូចគ្នាក្នុងអំឡុងឆ្នាំសិក្សាតែមួយដូចគ្នា នោះមណ្ឌលសិក្សាធិការថ្មីត្រូវបន្តផ្តល់ជូនដល់សិស្ស ដោយ​គ្មាន​ការព​ន្យារ​ពេល នូវសេវាកម្មប្រហាក់ប្រហែល​គ្នាទៅនឹង​សេវាកម្មទាំងឡាយ​ដែល​បាន​ផ្តល់ជូនដោយកម្មវិធី IEP ដែលបានអនុម័តពីមុនមក​ពីមណ្ឌល​សិ​ក្សា​​ធិការចាស់ ដរាបណាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិ​អប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការយល់ព្រមបង្កើត ប្រើប្រាស់ និង​អនុវត្តកម្មវិធី IEP ថ្មីដែលមានភាពស្របគ្នា​ទៅនឹងច្បាប់​សហព័ន្ធ​និងរដ្ឋ។ 2 

នៅពេលណាសិស្សម្នាក់ផ្ទេរទៅកាន់មណ្ឌលសិក្សាធិការណាមួយពីមណ្ឌលសិក្សាធិការផ្សេងទៀតដែលមានទីតាំងស្ថិតនៅក្រៅរដ្ឋកាលីហ្វ័រញ៉ានៅក្នុងឆ្នាំសិក្សាតែមួយដូចគ្នា មណ្ឌលសិក្សាថ្មីត្រូវផ្តល់ឲ្យសិស្សនូវការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ រួមទាំងសេវាកម្មដែល​មាន​ល​ក្ខ​ណៈប្រហាក់ប្រហែលទៅនឹងសេវាកម្មទាំងឡាយដែលមានពណ៌នានៅក្នុងកម្មវិធី IEP ដែលបានអនុម័តពីមុនមក ដោយមានការពិគ្រោះយោបល់​ជាមួយ​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត រហូ​តដល់មណ្ឌលសិក្សាធិការ​ធ្វើការវាយតម្លៃណាមួយ ប្រសិនបើមណ្ឌល​សិក្សា​ធិការបានកំណត់ថាចាំបាច់ និងបង្កើតកម្មវិធី IEP ថ្មី ប្រសិន​បើស​ម​ស្រប ដែលទាំងនេះមានភាពស្របគ្នាទៅនឹងច្បាប់រដ្ឋនិងសហព័ន្ធ។ 3

  1. Cal. Ed. Code Secs. 56325(a)(1) & (b)(1).[]
  2. Cal. Ed. Code Sec. 56325 (a)(2).[]
  3. Cal. Ed. Code Sec. 56325 (a)(3).[]