Menu Close

(3.28) តើ​មណ្ឌលសិក្សាធិការ​អាច​កម្រិតដែនកំណត់​សេវាកម្ម​ដែល​កូន​របស់ខ្ញុំទទួលបាន​ផ្អែកលើ​ពិការភាព​របស់គាត់ដែរឬទេ​?

(3.28) តើ​មណ្ឌលសិក្សាធិការ​អាច​កម្រិតដែនកំណត់​សេវាកម្ម​ដែល​កូន​របស់ខ្ញុំទទួលបាន​ផ្អែកលើ​ពិការភាព​របស់គាត់ដែរឬទេ​?

សាលា​រៀន​មិនអាច​ធ្វើការសន្និដ្ឋាន​ថា​ពិការភាព​ជាក់លាក់មួយចំនួន​ មាន​ផលប៉ះពាល់​ដល់សិស្ស​បែប​ណា​ឲ្យ​ប្រាកដ​នោះទេ​។  ឧទាហរណ៍ តាមរយៈ​ការកំណត់​សេវាកម្ម​ចំពោះសិស្ស​ដែលមាន​ភាព​ចុះ​ខ្សោយផ្នែកគ្រោងឆ្អឹង​​ត្រឹមកម្រិត​នៃ​​ការអប់រំ​កាយ​ដែលមានការសម្រប​សម្រួល​ប៉ុណ្ណោះ​។​  ពិការភាព​ មានការប្រែប្រួល​ក្នុងកម្រិត​ និង​ក្នុង​បែបផែននានា​​ដែល​ពួកវាមានផលប៉ះពាល់ដល់​បុគ្គល​នានា​​​។​  ការសម្រេច​ទៅលើការអប់រំពិសេស​ និង​សេវាកម្មពាក់ព័ន្ធ ត្រូវ​តែ​ផ្អែកលើ​តម្រូវការ​ពិសេស​របស់កុមារម្នាក់ៗ​។​  1  សេវាកម្ម និងការដាក់បញ្ចូល​ក្នុងការសិក្សា​ដែលកុមារមានពិការភាព​ត្រូវការ​ចាំបាច់​ដើម្បីទទួលបានការ​អប់រំ​សាធារណៈ​សមស្រប​ដោយឥតគិតថ្លៃ ត្រូវតែ​ផ្អែកលើ​តម្រូវការ​ពិសេស​របស់កុមារ​ និង​មិន​មែនផ្អែកលើ​ពិការភាព​របស់កុមារនោះទេ​។​​  2

  1. 34 C.F.R. Secs. 300.39 & 300.320(a)(2)(i)(A); Cal. Ed. Code Secs. 56031(a) & 56345(a)(2)(A).[]
  2. 34 C.F.R. Secs. 300.39 & 300.324(a).[]