ទេ។ ដើម្បីឲ្យសិស្សមានសិទ្ធិទទួលបានក្រោមប្រភេទចំណាត់ថ្នាក់នេះ គាត់ត្រូវតែបង្ហាញ៖
- កង្វះសមត្ថភាពផ្នែកអាកប្បកិរិយាសម្របខ្លួន សំដៅលើសមត្ថភាពរបស់កុមារក្នុងការបំពេញមុខងារយ៉ាងមានប្រសិទ្ធភាពក្នុងសកម្មភាពដែលសមស្របតាមអាយុជាមួយអ្នកដទៃ។ អាកប្បកិរិយាសម្របខ្លួនរួមមានជំនាញនានាដែលចាំបាច់សម្រាប់ការរស់នៅដោយឯករាជ្យ និងធ្វើទំនាក់ទំនងសមស្របជាមួយអ្នកដទៃ។
- មុខងារបញ្ញាទូទៅនៅក្រោមកម្រិតមធ្យមខ្លាំងគួរឲ្យកត់សម្គាល់។
លក្ខណៈវិនិច្ឆ័យទាំងពីរនេះត្រូវតែបានបង្ហាញឱ្យឃើញក្នុងអំឡុងដំណាក់កាលលូតលាស់ និងជះឥទ្ធិពលមិនល្អដល់លទ្ធផលអប់រំបច្ចុប្បន្នរបស់សិស្ស។ 1
អាកប្បកិរិយាសម្របខ្លួន មានន័យថាជាអាកប្បកិរិយាសមស្របតាមអាយុដែលជំរុញឲ្យសិស្សម្នាក់រស់នៅដោយឯករាជ្យ បំពេញមុខងារដោយជោគជ័យនៅក្នងសកម្មភាបជីវិតប្រចាំថ្ងៃ និងមានទំនាក់ទំនងសមស្របជាមួយអ្នកដទៃ។
ដោយសារសំណុំរឿង Larry P. v. Riles ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ក្នុងឆ្នាំ 2022 បានធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំពីមុនរបស់ខ្លួនដល់រដ្ឋថា មណ្ឌលសិក្សាធិការមិនត្រូវប្រើការវាយតម្លៃណាមួយដែលជា “តេស្តបញ្ញាបែបស្តង់ដារ” សម្រាប់គោលបំណងកំណត់ ឬដាក់សិស្សស្បែកខ្មៅក្នុងប្រភេទ ឬកន្លែងដែល “ពិតជាសមមូល” នឹងអ្វីដែលពីមុនគេហៅថា EMR ទេ។ 2
ចិត្តវិទូរបស់សមាគមសាលារៀនរដ្ឋកាលីហ្វ័រញ៉ាបានបកស្រាយថា សេចក្ដីបង្គាប់បញ្ជារបស់ CDE មានន័យថា តេស្ត IQ អាចនឹងមិនត្រូវបានប្រើដើម្បីដាក់សិស្សស្បែកខ្មៅចូលក្នុងប្រភេទពិការភាពខាងបញ្ញា (“ID”) ទេ ប៉ុន្តែចិត្តវិទូសាលារៀននៅតែអាចប្រើការវិនិច្ឆ័យតាមវិជ្ជាជីវៈរបស់ពួកគេអំពីថាតើប្រើតេស្ត IQ ឬទេចំពោះផ្នែកដែលសង្ស័យផ្សេងទៀតនៃពិការភាព ឱ្យតែពួកគេធ្វើតាមលក្ខខណ្ឌតម្រូវផ្សេងទៀតទាំងអស់នៃច្បាប់។ 3 សូមមើល ជំពូក 2 ព័ត៌មានស្តីពីការវាយតម្លៃ/រង្វាយតម្លៃ។
- 34 C.F.R. Sec. 300.8(c)(6); 5 C.C.R. Sec. 3030(b)(6).[↩]
- Cal. Dept. of Educ., Mem. Re. ការវាយតម្លៃផ្នែកអប់រំពិសេសចំពោះសិស្សអាមេរិកដើមកំណើតអាហ្វ្រិក (14 កញ្ញា 2022) មាននៅលើគេហទំព័រ https://www.cde.ca.gov/sp/se/ac/memo091422.asp។[↩]
- សូមមើល Assoc. of Sch. Psycs., ការឆ្លើយតបរបស់ CASP ចំពោះអនុស្សរណៈរបស់ CDE អំពីការអប់រំពិសេសរបស់សិស្សអាមេរិកដើមកំណើតអាហ្វ្រិក – 14 កញ្ញា 2022 (10 តុលា 2023), មាននៅលើគេហទំព័រ https://casponline.org/pdfs/resource-papers/Updated%20Larry%20P.%20Guidance%20Paper%2010-10-23.pdf ។[↩]
