ក្រុមការងារកម្មវិធី IEP អាចកំណត់ថាសិស្សម្នាក់ត្រូវតាមលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានរបស់រដ្ឋនិងសហព័ន្ធក្រោមប្រភេទចំណាត់ថ្នាក់នៃជំងឺអូទីសឹមបាន ប្រសិនបើកុមារម្នាក់មានពិការភាពផ្នែកលូតលាស់ដែលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងចំពោះផ្នែកការប្រាស្រ័យទាក់ទងជាពាក្យសម្តី ឬមិនមែនជាពាក្យសម្តី និងទំនាក់ទំនងសង្គម ដែលជាទូទៅបង្ហាញឲ្យមើលឃើញច្បាស់មុនពេលមានអាយុបីឆ្នាំ ដែលវាមានផលប៉ះពាល់មិនល្អទៅលើសកម្មភាពអប់រំរបស់កុមារ។ ចរិកលក្ខណៈផ្សេងទៀតដែលតែងមានទំនាក់ទំនងទៅនឹងជំងឺអូទីស៊ិម គឺការចូលរួមទៅក្នុងសកម្មភាពដដែលៗ និងចលនាជាទម្លាប់ ការមិនសម្របទៅនឹងការផ្លាស់ប្តូរមជ្ឈដ្ឋាន ឬការផ្លាស់ប្តូរក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងការឆ្លើយតបខុសប្រក្រតីទៅនឹងការដឹងដោយញាណ។ កុមារម្នាក់ដែលបង្ហាញនូវចរិកលក្ខណៈនៃជំងឺអូទីស៊ិមបន្ទាប់ពីអាយុបីឆ្នាំ អាចត្រូវបានកំណត់ថាមានជំងឺអូទីស៊ិម ប្រសិនបើបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងនេះ។ ជំងឺអូទីសឹមមិនមានពាក់ព័ន្ធនោះទេ ប្រសិនបើសកម្មភាពអប់រំរបស់កុមាររងផលប៉ះពាល់មិនល្អជាចម្បងដោយសារតែកុមារមានការរំខានផ្នែកអារម្មណ៍។ 1
ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេសក្រោមប្រភេទចំណាត់ថ្នាក់នេះ កូនរបស់អ្នកមិនចាំបាច់បំពេញតាមនិយមន័យវេជ្ជសាស្ត្រនៃជំងឺអូទីស៊ិមទេ គ្រាន់តែបំពេញតាមនិយមន័យអប់រំប៉ុណ្ណោះបានហើយ។ ដូចគ្នានេះដែរ ការត្រូវតាមនិយមន័យវេជ្ជសាស្ត្រនៃជំងឺអូទីសឹម និងការទទួលបានការធ្វើរោគវិនិច្ឆ័យបែបវេជ្ជសាស្ត្រណាមួយមិនបានធានាថាកូនរបស់អ្នកនឹងមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេសនោះទេ ប្រសិនបើគាត់មិនត្រូវតាមលក្ខណៈវិនិច្ឆ័យលើសិទ្ធិទទួលបានរបស់រដ្ឋ ឬសហព័ន្ធសម្រាប់ជំងឺអូទីសឹម។
- 34 C.F.R. Sec. 300.8(c)(1); 5 C.C.R. Sec. 3030(b)(1).[↩]
