Menu Close

(3.15) តើ “គំរូ​នៃ​ការឆ្លើយតប​ទៅនឹង​អន្តរាគមន៍​ (RTI)” ជា​អ្វី ហើយ​តើ​វា​ដើរតួនាទីក្នុងផ្នែក​ណាខ្លះ​នៅក្នុងការ​កំណត់​ថាតើកូនរបស់ខ្ញុំ​មាន​ពិ​ការភាពផ្នែក​សិក្សា​ជាក់លាក់ដែរឬអត់​?

(3.15) តើ “គំរូ​នៃ​ការឆ្លើយតប​ទៅនឹង​អន្តរាគមន៍​ (RTI)” ជា​អ្វី ហើយ​តើ​វា​ដើរតួនាទីក្នុងផ្នែក​ណាខ្លះ​នៅក្នុងការ​កំណត់​ថាតើកូនរបស់ខ្ញុំ​មាន​ពិ​ការភាពផ្នែក​សិក្សា​ជាក់លាក់ដែរឬអត់​?

គំរូនៃ​ការឆ្លើយតបទៅនឹង​អន្តរាគមន៍​ (RTI) គឺជា​គោលវិធីមានច្រើន​ថ្នា​ក់ចំពោះការកំណត់អត្តសញ្ញាណ និងការគាំទ្រ​ពីដើមទី​ដល់សិស្ស​ដែលមាន​តម្រូវការ​ផ្នែកសិក្សា​ និង​តម្រូវ​ការផ្នែក​អាកប្បកិរិយា។ ដំណើរការ​ RTI ចាប់ផ្តើម​ជាមួយនឹង​ការ​បង្រៀន​ដែលមាន​គុណ​ភាព​ខ្ពស់​ និង​ការពិនិត្យ​តាមដាន​ជារួម​ទៅលើ​កុមារទាំងអស់​នៅក្នុង​ថ្នាក់​អប់រំ​ចំណេះ​​ទូទៅ។ តាមនិយមន័យ​​​​​ គំរូ RTI គឺជា​កិច្ច​ដំណើរការ​បង្រៀន​​ និង​ការវាយតម្លៃ​ទូទាំងសាលា​​ដែលបាន​ប្រើប្រាស់​​​ដើម្បី​ជួយដល់សិស្សគ្រប់គ្នា​។

គំរូ RTI ក៏ជា​វិធីសាស្ត្រ​មួយនៃ​ការវាយតម្លៃ​សិស្ស​ម្នាក់​ដើម្បី​កំណត់ថា​តើសិស្ស​នោះ​មានលក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​ទទួលបានការអប់រំពិសេស​ក្រោមចំណាត់ថ្នាក់​នៃ​ពិការភាព​ផ្នែកសិក្សាជាក់លាក់​ដែរឬអត់។​ ច្បាប់សហព័ន្ធនិងរដ្ឋ អនុញ្ញាត​ឲ្យ​មណ្ឌលសិក្សាធិការ​ប្រើប្រាស់គំរូ​ RTI​ ដើម្បីផ្តល់ការបង្រៀន​ និងការកែប្រែ​ឡើង​​វិញ​ចំពោះសិស្ស​ដែលប្រឈម​នឹង​បញ្ហាលំបាកនៅក្នុង​ថ្នាក់រៀន​ និង​ដើម្បី​ជួយ​កំណត់សិទ្ធិ​របស់ពួកគេ​ក្នុងការ​ទទួលបានការ​អប់រំពិសេស​នៅក្រោមពិការភាព​នៃ​ការសិក្សា​​ជាក់លាក់​។​​ 1 RTI មិនត្រូវបាន​កំណត់​និយមន័យ​នៅក្នុងច្បាប់​ស្តីពីការអប់រំពិសេស​នោះទេ​។  ប៉ុន្តែ​​ ជាទូទៅ​ សេវាកម្ម RTI អាច​រួមបញ្ចូលនូវ​ការយកចិត្ត​ទុកដាក់និង​ការពិនិត្យតាម​ដាន​បន្ថែម​​ ការ​បង្រៀន​ជា​ក្រុមតូចៗ និង​ការប​ង្រៀន​ល​ក្ខណៈបុគ្គល​។ រយៈពេលនៃ​ការវាយតម្លៃ​/ការបង្រៀននៅក្នុង​ RTI អាច​ចំណាយពេល​ច្រើន​ខែ​។ បើទោះបីជា​មណ្ឌលសិក្សាធិការ​ប្រើប្រាស់​វិធីសាស្ត្រវាយតម្លៃ​នៅក្នុង​​ RTI យ៉ាង​ណាក៏ដោយ​ វានៅតែ​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌតម្រូវ​ និង​កាលវេលា​នៃ​ការវាយតម្លៃ​របស់សហព័ន្ធនិង​រដ្ឋ​ដដែល​។

  1. 34 C.F.R. Sec. 300.309(b); 34 C.F.R. Sec. 300.307; 5 C.C.R Sec. 3030(b)(10)(C)(2)(i).[]