Menu Close

(3.12) តើកុមារម្នាក់ដែលមាន​ជំងឺផ្ចង់អារម្មណ៍ (ADD)​ ឬ​ជំងឺផ្ចង់អារម្មណ៍​ខ្លាំង (ADHD) អាច​មានសិទ្ធិទទួលបានសេវាកម្មអប់រំពិ​សេស​ដែរឬទេ​?

(3.12) តើកុមារម្នាក់ដែលមាន​ជំងឺផ្ចង់អារម្មណ៍ (ADD)​ ឬ​ជំងឺផ្ចង់អារម្មណ៍​ខ្លាំង (ADHD) អាច​មានសិទ្ធិទទួលបានសេវាកម្មអប់រំពិ​សេស​ដែរឬទេ​?

បាទ/ចាស។​ ច្បាប់បាន​ទទួលស្គាល់យ៉ាង​ពិសេស​ចំពោះជំងឺ​ ADD និងជំងឺ​ ADHD ថាជា​ឧទាហរណ៍​ស្តីពី​លក្ខខណ្ឌ​ដែល​អាច​​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្ថិតក្រោម​ប្រភេទចំណាត់ថ្នាក់ “ភាពចុះខ្សោយ​ផ្សេងៗ​ (OHI)” ប្រសិន​បើ​​​បំពេញ​តាម​លក្ខណៈវិនិច្ច័យផ្សេងទៀត​សម្រាប់​ប្រភេទចំណាត់ថ្នាក់នៃ​ការទទួលបានសិទ្ធិនេះ​។  និយមន័យសម្រាប់ពាក្យ​ OHI បាន​ពង្រីកអត្ថន័យ​នៃឃ្លាប្រយោគ​​​​ “ភាពមានកម្រិតនៃ​កម្លាំង ភាពរឹងមាំ ឬ​ភាពប្រុងប្រយ័ត្ន​” ដោយ​រួម​បញ្ចូល​ទាំង​ “ភាព​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​វត្ថុជំរុញការឆ្លើយតប​ក្នុង​មជ្ឈដ្ឋាន” ផងដែរ​ ​ហើយបន្ទាប់មក​ចែងអំពី​ជំងឺ​ ADD/ADHD ថាជាឧទាហរណ៍​មួយ​នៃ​​ជំងឺ​រ៉ាំ​រ៉ៃ​ដែល​អាច​មាន​លក្ខណៈ​សម្បត្តិ​​គ្រប់គ្រាន់​។  ប៉ុន្តែ ការធ្វើរោគវិនិច្ឆ័យជំងឺ​ផ្ចង់អារម្មណ៍ (ADD)​ ឬ​ជំងឺផ្ចង់អារម្មណ៍ខ្លាំង (ADHD) តែ​មួយ​មុ​ខ​ មិនអាច​គ្រប់​គ្រាន់ក្នុងការធ្វើ​ឲ្យសិស្ស​មាន​សិទ្ធិ​ទទួល​បាន​សេវាកម្ម​អប់​រំពិសេស​នោះទេ​។​ ក្រោយពេលវាយតម្លៃ​គ្រប់ជ្រុងជ្រោយ​តាមលក្ខខណ្ឌតម្រូវហើយ​​ ក្រុម​ការ​ងារ​កម្មវិធី​ IEP ត្រូវតែ​កំណត់​ថា​សិស្ស​​បំពេញបាន​​តាមប្រភេទ​ចំណាត់​ថ្នាក់​​នៃ​សិទ្ធិទទួលបាន​​ – ដែលមានន័យថា​សិស្ស​មាន​ស្ថានភាព​ណាមួយ​ (ដូចជា​​ជំងឺ​ ADD/ADHD) និងថាតើ​ស្ថានភាព​នោះ​ក៏ត្រូវតែ​មាន​ផល​ប៉ះពាល់មិនល្អ​ផងដែរ​ទៅលើ​លទ្ធផលសិក្សារបស់សិស្ស។ សិស្ស​ដែលមាន​ជំងឺ​ ADD/ADHD ក៏អាច​មានសិទ្ធិទទួលបាន​ប្រភេទ​​ “ពិ​កា​រភាពផ្នែក​សិក្សា​ជាក់​លាក់​​” ​ឬប្រភេទ “ការរំខានផ្នែកអារម្មណ៍​” ផងដែរ​។ 1 មើល​សំណួរ និង​ចម្លើយ 30 សម្រាប់ព័ត៌មានស្តីពី “ផលប៉ះពាល់មិនល្អ​”។

  1. 34 C.F.R. Sec. 300.8(c)(9); Cal. Ed. Code Sec. 56339(a); 5 C.C.R. Sec. 3030(b)(9).[]