សិស្សដែលមានការលំបាកផ្នែកនិយាយនិងភាសាអាចមានសិទ្ធិទទួលបានសេវាកម្មអប់រំពិសេស ប្រសិនគាត់ត្រូវតាមលក្ខណៈវិនិច្ឆ័យមួយ ឬច្រើននៃលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
- វិបត្តិការបញ្ចេញសំឡេង៖ សិស្សមានការលំបាកក្នុងការបញ្ចេញសំឡេងដែលបន្ថយភាពងាយយល់យ៉ាងខ្លាំង និងរារាំងការប្រាស្រ័យទាក់ទង ដែលទាក់ទាញចំណាប់អារម្មណ៍មិនល្អ។ ជំនាញបញ្ចេញសំឡេងរបស់សិស្សត្រូវតែស្ថិតនៅក្រោមកម្រិតដែលបានរំពឹងទុកតាមលំដាប់អាយុ ឬកម្រិតនៃការលូតលាស់របស់គាត់ និងមិនមែនគ្រាន់តែជាទម្រង់នៃចលនាបំពង់កខុសប្រក្រតីប៉ុណ្ណោះទេ។
- សំឡេងខុសប្រក្រតីដែលបង្ហាញឲ្យឃើញតាមរយៈគុណភាព កម្រិតកម្ពស់ និងភាពឮខ្លាំងនៃសំឡេងដែលមានភាពខុសប្រក្រតីក្នុងរយៈពេលយូរ។
- វិបត្តិភាពស្ទាត់ជំនាញ៖ លំហូរនៃពាក្យសម្តីនិយាយចេញមក រួមទាំងកម្រិតល្បឿននិងចង្វាក់នៅក្នុងការនិយាយស្តីនោះ មានផលប៉ះពាល់មិនល្អដល់ទំនាក់ទំនងរវាងសិស្ស និងអ្នកស្តាប់។
- វិបត្តិខាងភាសា៖ សិស្សមានវិបត្តិខាងការបញ្ចេញសំឡេងឬខាងការទទួលដឹង បើពួកគេត្រូវនឹងលក្ខណៈវិនិច្ឆ័យណាមួយខាងក្រោមនេះ៖
- ពិន្ទុគម្លាតស្ដង់ដារយ៉ាងតិច 1.5 ក្រោមមធ្យម ឬក្រោមភាគរយទីប្រាំពីរ (7) សម្រាប់កម្រិតអាយុលូតលាស់ឬកម្រិតអាយុជាក់ស្ដែងរបស់ពួកគេ នៅលើតេស្តបែបស្តង់ដារពីរឡើងទៅនៅក្នុងផ្នែកដូចជា រូបសព្ទវិទ្យា វាក្យសម្ព័ន្ធ ន័យវិទ្យា ឬ ការប្រើភាសាសមស្រប ឬ
- ពិន្ទុគម្លាតស្តង់ដាយ៉ាងតិច 1.5 ក្រោមតម្លៃមធ្យម ឬក្រោមភាគរយទីប្រាំពីរ (7) នៅលើតេស្តស្តង់ដារមួយ ឬច្រើននៅក្នុងផ្នែកដែលមានរាយខាងលើ និងបង្ហាញការប្រើប្រាស់ភាសាបញ្ចេញសំឡេង ឬទទួលដឹងមិនបានសមស្រប ឬមិនបានគ្រប់គ្រាន់ ដូចដែលបានវាស់ស្ទង់ដោយគំរូភាសាដែលមានពាក្យពេចន៍យ៉ាងតិចណាស់ហាសិប (50) ម៉ាត់ដែលបាននិយាយចេញមកដោយឯកឯង ឬដកស្រង់ចេញមកធ្វើជាគំរូ។ គំរូភាសានេះត្រូវបានថតទុក ឬធ្វើប្រតិចារឹក វិភាគ និងរួមបញ្ចូលទៅក្នុងរបាយការណ៍វាយតម្លៃ។ បើមិនអាចយកគំរូពាក្យពេចន៍ 50 ម៉ាត់បានទេ នោះអ្នកឯកទេសខាងភាសា ការនិយាយ ឬការស្ដាប់ឮត្រូវតែធ្វើឯកសារអំពីមូលហេតុ និងរៀបរាប់អំពីបរិបទដែលក្នុងនោះការព្យាយាមបានធ្វើឡើង។
- ការស្ដាប់លែងឮ៖ បណ្ដាលឱ្យមានវិបត្តិខាងភាសាឬការនិយាយ។ 1
នៅពេលតេស្តស្តង់ដារត្រូវបានចាត់ទុកថាមិនមានសុពលភាព នោះកម្រិតរំពឹងទុកនៃសកម្មភាពសិក្សាត្រូវបានកំណត់ដោយមធ្យោបាយផ្សេងទៀត។ 2
