Menu Close

(3.21) តើកូនរបស់ខ្ញុំ​អា​ចមានសិទ្ធិទទួលបានការអប់រំពិសេស​ដែរឬទេ​ ប្រសិនបើ​គាត់គ្រាន់តែ​ត្រូវការ​សេវាកម្ម​ពាក់ព័ន្ធមួយចំនួន​ ឧទាហរណ៍​ដូចជា​ការព្យាបាល​ផ្នែកនិយាយជាដើម ប៉ុន្តែ​មិន​ត្រូវការ​បង្រៀន​ផ្នែក​អប់រំ​ពិសេស​ទេ​?

(3.21) តើកូនរបស់ខ្ញុំ​អា​ចមានសិទ្ធិទទួលបានការអប់រំពិសេស​ដែរឬទេ​ ប្រសិនបើ​គាត់គ្រាន់តែ​ត្រូវការ​សេវាកម្ម​ពាក់ព័ន្ធមួយចំនួន​ ឧទាហរណ៍​ដូចជា​ការព្យាបាល​ផ្នែកនិយាយជាដើម ប៉ុន្តែ​មិន​ត្រូវការ​បង្រៀន​ផ្នែក​អប់រំ​ពិសេស​ទេ​?

ទេ។ ច្បាប់សហព័ន្ធ​ចែង​ជាពិសេសថា​ បន្ថែមពីលើ​ការបំពេញ​តាម​​ប្រភេទចំណាត់ថ្នាក់​​ពិការភាព​ណាមួយ​ សិស្ស​​ត្រូវ​តែមានតម្រូវការការ​​បង្រៀន​ផ្នែកអប់រំពិសេស​ក្នុងកម្រិត​ណាមួយ​។​  1 ម្យ៉ាង​ទៀត បទប្បញ្ញត្តិ​រដ្ឋ​កាលីហ្វ័រញ៉ា​ចែងថា​កុមារម្នាក់​អាច​មានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទទួលបាន​ការ​អប់រំពិសេស ប្រសិនបើ​លទ្ធផលរង្វាយតម្លៃ​ “បង្ហាញ​ពី​ភាព​ចុះខ្សោយ​របស់កុមារ … តម្រូវ​ឲ្យមាន​ការ​អប់រំ​ពិសេស​​នៅក្នុងជម្រើស​កម្មវិធី​ណាមួយ​​​។”​  2 ផ្អែកលើ​លក្ខខណ្ឌទាំងនេះ​ កុមារ​ម្នាក់អាចនឹង​មិនមានសិទ្ធិទទួល​បាន​កា​រអប់រំពិសេស​ទេ​ ប្រសិនបើគាត់​គ្រាន់តែត្រូវការ​សេវាកម្មពាក់ព័ន្ធ​មួយ​ចំនួ​ន​តែប៉ុណ្ណោះ​។​​ ទោះយ៉ាង​ណាក៏ដោយ នៅក្នុងការកំណត់លើ​សិទ្ធិទទួលបានរបស់កុមារ​ មណ្ឌលសិក្សាធិការត្រូវតែ​ធ្វើការ​វាយ​តម្លៃ​​​ឲ្យបាន​គ្រប់ជ្រុងជ្រោយ​ទៅក្នុង​ផ្នែក​នៃ​ពិការភាព​ដែលមានការសង្ស័យទាំង​អស់។​​ តម្រូវការ​របស់កុមារ​ចំពោះ​សេវាកម្មពាក់ព័ន្ធ​ដូចជា​ការព្យា​បាលការ​និ​យាយ ឬ​​ការព្យាបាលដោយការងារ​/​ចលនា​​គួរ​តែ​នាំ​ឲ្យ​មាន​ការសង្ស័យ​ទៅ​លើ​ពិការភាពជាមូលដ្ឋានដែលមណ្ឌលសិក្សាធិការ​ត្រូវតែ​ធ្វើការវាយ​តម្លៃ​​​ដើម្បីកំណត់ថា​តើកុមារ​នោះត្រូវ​តាម​ប្រភេទដែលធ្វើឲ្យមាន​លក្ខ​ណៈ​សម្ប​ត្តិ​គ្រប់គ្រាន់មួយដែរឬអត់។​ ដូចគ្នានេះ​ដែរ មុនពេលផ្តល់ការណែនាំ​ឲ្យកុមារណាម្នាក់ដែលមាន​សិទ្ធិ​ចា​កចេញពីការអប់រំពិសេស​​ មណ្ឌលសិក្សាធិការ​ត្រូវ​តែ​អនុវត្តការវាយ​តម្លៃ​ដើម្បី​ពិនិត្យមើលថាតើ​កុមារ​នោះ​នៅ​បន្តមាន​សិទ្ធិ​ទទួល​បាន​ក្រោម​ប្រ​ភេ​ទផ្សេងទៀតណាមួយ​​ដែរឬអត់​។​

  1. 34 C.F.R. Sec. 300.8(a)(2)(i).[]
  2. 5 C.C.R. Sec. 3030(a).[]