Menu Close

(3.6) តើ​លក្ខណៈវិនិច្ឆ័យអ្វី​ខ្លះ​សម្រាប់សិទ្ធិទទួលបានការអប់រំពិសេស​ដោយផ្អែកលើមូលដ្ឋាន​ពិការភាព​រាងកាយ​?

(3.6) តើ​លក្ខណៈវិនិច្ឆ័យអ្វី​ខ្លះ​សម្រាប់សិទ្ធិទទួលបានការអប់រំពិសេស​ដោយផ្អែកលើមូលដ្ឋាន​ពិការភាព​រាងកាយ​?

ក្រោមច្បាប់​រដ្ឋ​កាលីហ្វ័រញ៉ា​ កុមារ​ដែលមាន​ “ពិការភាព​ផ្នែកគ្រោងឆ្អឹង​ធ្ងន់ធ្ងរ​” មាន​​​សិទ្ធិ​ទទួលបាន​ការ​អប់រំពិសេស​។​ ពិការភាព​គ្រោងឆ្អឹង​ គឺជា​ពិការភាព​មួយ​ដែល​​មានផលប៉ះពាល់​មិនល្អ​ដល់​សកម្មភាព​អប់រំ​របស់កុមារ​ និង​រួមបញ្ចូលនូវ​សកម្មភាព​ទាំង​ឡាយដែល​បង្កឡើង​ដោយ​ភាព​មិនប្រក្រតីពីកំណើត​ ភាពចុះ​ខ្សោ​យ​​​ដែល​បណ្តាល​មកពី​ជំងឺ​ (ឧ.ទា. ជំងឺ​ខួរឆ្អឹងខ្នង ជំងឺ​របេង​ឆ្អឹង​) និង​ភាព​ចុះខ្សោយ​បណ្តាលមកពី​បុព្វហេតុ​ផ្សេង​ទៀត​ (ឧ.ទា. ខួរក្បាលពិការ ការ​បាត់​បង់អវៈយវៈ និងការបាក់ឆ្អឹង​​ ឬ​ការរលាក​ដែល​បង្កការ​កន្ត្រាក់​សាច់​ដុំ​) [34 C.F.R​. Sec. 300.8(c)(8).] [5 C.C.R. Sec. 3030(b)(8).]