Menu Close

(3.6) តើ​មានលក្ខណៈវិនិច្ឆ័យអ្វី​ខ្លះ​សម្រាប់សិទ្ធិទទួលបានការអប់រំពិសេស​ដោ​យផ្អែកលើមូលដ្ឋាន​ពិការភាព​រាងកាយ​?

(3.6) តើ​មានលក្ខណៈវិនិច្ឆ័យអ្វី​ខ្លះ​សម្រាប់សិទ្ធិទទួលបានការអប់រំពិសេស​ដោ​យផ្អែកលើមូលដ្ឋាន​ពិការភាព​រាងកាយ​?

ក្រោមច្បាប់​រដ្ឋ​កាលីហ្វ័រញ៉ា​ កុមារ​ដែលមាន​ “ពិការភាព​ផ្នែកគ្រោងឆ្អឹង​ធ្ងន់ធ្ងរ​” មានសិទ្ធិ​ទទួលបាន​សេវាកម្មអប់រំពិសេស​។​ ការចុះខ្សោយ​គ្រោងឆ្អឹងធ្ងន់ធ្ងរ​ គឺជា​ការចុះខ្សោយ​ដែល​មាន​ផល​ប៉ះ​ពា​ល់​មិនល្អ​ដល់​សកម្មភាព​អប់រំ​របស់កូនសិស្ស​ និង​រួមបញ្ចូលនូវ​សកម្មភាព​ទាំង​ឡាយដែល​បង្កឡើង​ដោយ​ភាព​មិនប្រក្រតីពីកំណើត​ ការចុះខ្សោយ​ដែល​បណ្តាល​មកពី​ជំងឺ​ (ឧ. ជំងឺ​ខួរឆ្អឹងខ្នង ជំងឺ​របេង​ឆ្អឹង​) និង​ការ​​ចុះ​ខ្សោយ​បណ្តាលមកពី​បុព្វហេតុ​ផ្សេង​ទៀត​ (ឧ. ខួរក្បាលពិការ ការ​បាត់​បង់​អវៈយវៈ និងការបាក់ឆ្អឹង​​ ឬ​ការរលាក​ដែល​បង្កនូវ​ការ​កន្ត្រាក់​សាច់​ដុំ​) 1 2 

  1. 34 C.F.R. Sec. 300.8(c)(8).[]
  2. 5 C.C.R. Sec. 3030(b)(8).[]