Menu Close

(3.9) តើពិន្ទុតេស្ត​ IQ គឺជា​មូលដ្ឋានតែមួយគត់​សម្រាប់​សិទ្ធិទទួល​បាន​ការ​​​​អប់រំពិសេស​​ដោយផ្អែកលើ​​ពិកា​រភាព​ផ្នែក​បញ្ញាឬ​?

(3.9) តើពិន្ទុតេស្ត​ IQ គឺជា​មូលដ្ឋានតែមួយគត់​សម្រាប់​សិទ្ធិទទួល​បាន​ការ​​​​អប់រំពិសេស​​ដោយផ្អែកលើ​​ពិកា​រភាព​ផ្នែក​បញ្ញាឬ​?

ទេ។ ដើម្បីឲ្យសិស្ស​មានសិទ្ធិទទួលបានក្រោម​ប្រភេទចំណាត់ថ្នាក់នេះ​ គាត់​ត្រូវតែ​បង្ហាញ៖

  1. កង្វះសមត្ថភាព​​ផ្នែកអាកប្បកិរិយាសម្របខ្លួន សំដៅលើសមត្ថភាព​​រ​ប​ស់​កុមារ​ក្នុងការ​បំពេញ​មុខងារ​យ៉ាង​​មានប្រសិទ្ធភាព​ក្នុងសកម្មភាព​ដែល​សមស្របតាមអាយុ​​ជាមួយ​អ្នកដទៃ​។​ អាកប្បកិរិយាសម្របខ្លួនរួមមានជំនាញនានាដែលចាំបាច់សម្រាប់ការរស់នៅដោយឯករាជ្យ និងធ្វើទំនាក់ទំនងសមស្របជាមួយអ្នកដទៃ។
  2. មុខងារ​បញ្ញាទូទៅនៅ​ក្រោមកម្រិតមធ្យម​ខ្លាំង​គួរឲ្យកត់សម្គាល់​​។ 

លក្ខណៈវិនិច្ឆ័យទាំងពីរនេះត្រូវតែបានបង្ហាញឱ្យឃើញក្នុងអំឡុងដំណាក់កាលលូតលាស់ និងជះឥទ្ធិពលមិនល្អដល់លទ្ធផលអប់រំបច្ចុប្បន្ន​របស់​សិ​ស្ស​។  1  

អាកប្បកិរិយា​សម្របខ្លួន មានន័យថា​ជា​អាកប្បកិរិយា​សមស្រប​តាមអាយុ​ដែលជំរុញ​ឲ្យ​សិស្ស​ម្នាក់រស់នៅ​ដោយឯករាជ្យ​ បំពេញមុខងារ​ដោយជោគជ័យ​នៅក្នងសកម្មភាប​ជីវិតប្រចាំថ្ងៃ​​ និង​មានទំនាក់ទំនង​សមស្រប​ជាមួយអ្នកដទៃ​។​

ដោយសារសំណុំរឿង Larry P. v. Riles ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ក្នុងឆ្នាំ 2022 បានធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំពីមុន​របស់ខ្លួន​ដល់រដ្ឋថា មណ្ឌលសិក្សាធិការមិនត្រូវប្រើការវាយតម្លៃណាមួយដែលជា “តេស្តបញ្ញាបែបស្តង់ដារ” សម្រាប់គោលបំណងកំណត់ ឬដាក់​សិស្ស​ស្បែ​កខ្មៅក្នុងប្រភេទ ឬកន្លែងដែល “ពិតជាសមមូល” នឹងអ្វីដែល​ពីមុន​គេ​ហៅថា EMR ទេ។ 2  

ចិត្តវិទូរបស់សមាគមសាលារៀនរដ្ឋកាលីហ្វ័រញ៉ាបានបកស្រាយថា សេចក្ដី​បង្គាប់បញ្ជារបស់ CDE មានន័យថា តេស្ត IQ អាចនឹងមិនត្រូវបាន​ប្រើ​ដើម្បីដាក់សិស្សស្បែក​ខ្មៅ​ចូលក្នុងប្រភេទពិការភាពខាងបញ្ញា (“ID”) ទេ ប៉ុន្តែចិត្តវិទូសាលារៀន​នៅ​តែអាចប្រើការវិនិច្ឆ័យតាម​វិជ្ជាជីវៈរបស់ពួក​គេ​អំពីថាតើប្រើតេស្ត IQ ឬទេចំពោះផ្នែកដែលសង្ស័យផ្សេង​ទៀតនៃពិការ​ភាព ឱ្យតែពួកគេធ្វើ​តា​មលក្ខខណ្ឌតម្រូវផ្សេងទៀតទាំងអស់នៃច្បាប់។ 3  សូមមើល ជំពូក 2 ព័ត៌មានស្តីពីការវាយតម្លៃ​/រង្វាយ​តម្លៃ

  1. 34 C.F.R. Sec. 300.8(c)(6); 5 C.C.R. Sec. 3030(b)(6).[]
  2. Cal. Dept. of Educ., Mem. Re. ការវាយតម្លៃផ្នែកអប់រំពិសេសចំពោះសិស្សអាមេរិកដើមកំណើតអាហ្វ្រិក (14 កញ្ញា 2022) មាននៅលើគេហទំព័រ https://www.cde.ca.gov/sp/se/ac/memo091422.asp[]
  3. សូមមើល Assoc. of Sch. Psycs., ការឆ្លើយតបរបស់ CASP ចំពោះអនុស្សរណៈរបស់ CDE អំពី​ការ​អប់រំពិសេសរបស់សិស្សអាមេរិកដើមកំណើតអាហ្វ្រិក – 14 កញ្ញា 2022 (10 តុលា 2023), មាននៅលើគេហទំព័រ https://casponline.org/pdfs/resource-papers/Updated%20Larry%20P.%20Guidance%20Paper%2010-10-23.pdf[]