Menu Close

(3.10) តើ​លក្ខណៈវិនិច្ឆ័យ​នៃសិទ្ធិទទួលបាន​សម្រាប់​ការរំខាន​ផ្នែក​អារ​ម្ម​ណ៍​មាន​​អ្វីខ្លះ​?

(3.10) តើ​លក្ខណៈវិនិច្ឆ័យ​នៃសិទ្ធិទទួលបាន​សម្រាប់​ការរំខាន​ផ្នែក​អារ​ម្ម​ណ៍​មាន​​អ្វីខ្លះ​?

សិស្ស​ម្នាក់មាន​សិទ្ធិទទួលបាន​ក្រោម​ការរំខានផ្នែកអារម្មណ៍​ ប្រសិនបើ​គាត់​ប​ង្ហា​ញ​នូវ​ចរិត​លក្ខណៈមួយ ឬច្រើនដូច​ខាង​ក្រោម​​​ ក្នុងរយៈពេល​វែង​ និង​ក្នុង​កម្រិត​មួយដែលបានកំណត់​ ដែល​លក្ខណៈ​ទាំង​​នេះ​មានផល​ប៉ះ​ពាល់​មិនល្អ​ដល់​សកម្មភាពអប់រំ​៖

  1. អសមត្ថភាព​ក្នុងការសិក្សា​ ដែលមិនអាច​បកស្រាយពន្យល់បានតាមរយៈកត្តាសតិបញ្ញា ​កត្តា​ឥន្ទ្រីយ៉ារម្មណ៍ ឬ​កត្តា​សុខភាព​
  2. អសមត្ថភាព​ក្នុងការ​កសាង​ ឬរក្សាទំនាក់ទំនង​អន្តរបុគ្គល​សមស្រប​​ជាមួយ​មិត្តរួមថ្នាក់ និង​គ្រូបង្រៀន
  3. ប្រភេទ​អាកប្បកិរិយា ឬ​អារម្មណ៍​មិនសមស្របស្ថិត​ក្រោមកាលៈទេសៈធម្មតា​ដែល​បាន​បង្ហាញ​ក្នុងស្ថានភាព​ផ្សេងៗ​គ្នា​។​​​
  4. អារម្មណ៍​មិនសប្បាយចិត្ត​ ឬ​ការ​ធ្លាក់ទឹកចិត្ត​​ដែលអាចសង្កេត​ឃើញ​ជាទូទៅ​
  5. ទំនោរទៅរក​ការកើតមានរោគសញ្ញា​រាងកាយ​ ឬ​ភាព​ភ័យក្លាច​ដែលពាក់ព័ន្ធនឹង​បញ្ហា​ផ្ទាល់ខ្លួន​ និងសាលា​រៀន​​។ 1

កូនរបស់អ្នក​មិនចាំបាច់ទទួលបានការធ្វើរោគវិនិច្ឆ័យ​ ឬ​បំពេញបាន​​តា​ម​និយមន័យផ្នែក​សុខភាព​ផ្លូវចិត្ត​តាម​​បែបគ្លីនិក​ពាក់ព័ន្ធនឹងការរំខាន​ផ្នែកអារម្មណ៍​​​ ដើម្បី​មានសិទ្ធិទទួលបានការអប់រំពិសេស​ក្រោម​ប្រភេទ​នេះទេ។​​  លក្ខណៈវិនិច្ឆ័យ​សិទ្ធិទទួលបានការអប់រំពិសេស​របស់រដ្ឋ​​និងសហព័ន្ធ​សម្រា​ប់ការរំខានផ្នែកអារម្មណ៍​ គឺជា​លក្ខណៈ​វិនិច្ឆ័យ​​​តែមួយគត់​ដែល​សិស្សម្នាក់​ត្រូវតែ​បំពេញ​ដើម្បីមានសិទ្ធិ​ទទួលបានសេវាអប់រំពិសេស​។

ពាក្យ “ការរំខានផ្នែកអារម្មណ៍​” រួមបញ្ចូលយ៉ាង​ជាក់លាក់​នូវជំងឺ​វិកលចរិត ប៉ុន្តែ​មិនរាប់បញ្ចូលនូវ​សិស្សដែល​ “មិន​ចេះ​​​​​សម្របខ្លួន​តាមសង្គម​” នោះ​ទេ​។​ 2 ច្បាប់​មិនបាន​ពន្យល់បកស្រាយ​ថាតើ​ពាក្យ​ “មិនចេះ​សម្របខ្លួន​តាម​ស​ង្គម​” មានន័យ​ដូចម្តេចទេ​ ដែលការ​​នេះ​នាំឲ្យមាន​ការភាន់ច្រឡំ​។​ លើសពីនេះ​ទៀត ពាក្យ “ការរំខានផ្នែកអារម្មណ៍​” មិនមែន​ជា​​ស្ថានភាព​រោគ​វិនិច្ឆ័​យ​នៃ​ជំងឺ​វិកលចរិតដែលបាន​ទទួល​ស្គាល់​​​ណាមួយឡើយ​​ ហើយ​សិស្ស​មិនចាំ​បាច់​មានប្រភេទចំណាត់ថ្នាក់​ ឬ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​វិកលចរិ​ត​ណា​មួយ​​ដើម្បីមាន​សិទ្ធិទទួលបាន​ក្រោម​ប្រភេទចំណាត់ថ្នាក់​វិបត្តិផ្លូវ​ចិត្ត​ទេ​​។

  1. 34 C.F.R. Sec. 300.8(c)(4); 5 C.C.R. Sec. 3030(b)(4)[]
  2. 5 C.C.R. Sec. 3030(b)(4).[]