Menu Close

(3.11) កូនរបស់ខ្ញុំ​បានទទួល​ការធ្វើរោគវិនិច្ឆ័យ​ឃើញមានបញ្ហា​កិរិយា​មា​យាទ/​អាកប្បកិរិយា​​ដូចជា​បញ្ហា​​រករឿង​ប្រឆាំង​មិនស្តាប់បង្គាប់​​ជាដើម​។​ តើគាត់​អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន​ការអប់រំពិសេស​ដែរឬទេ​?

(3.11) កូនរបស់ខ្ញុំ​បានទទួល​ការធ្វើរោគវិនិច្ឆ័យ​ឃើញមានបញ្ហា​កិរិយា​មា​យាទ/​អាកប្បកិរិយា​​ដូចជា​បញ្ហា​​រករឿង​ប្រឆាំង​មិនស្តាប់បង្គាប់​​ជាដើម​។​ តើគាត់​អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន​ការអប់រំពិសេស​ដែរឬទេ​?

វិបត្តិការប្រព្រឹត្ត ឬវិបត្តិអាកប្បកិរិយា និងវិបត្តិរឹងទទឹងប្រឆាំង គឺមិន​មែនជាប្រភេទជាក់លាក់នៃសិទ្ធិទទួលបានការអប់រំពិសេសទេ។ ទោះយ៉ាងនេះក្ដី សិស្សដែលបង្ហាញថា មានបញ្ហាអាកប្បកិរិយាធ្ងន់ធ្ងរ ឬ​ក្នុងរយៈពេលយូរ នៅតែអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​សម្រាប់ការ​អ​ប់រំពិសេសក្រោមប្រភេទដូចជា៖

  • ពិការភាពក្នុងការសិក្សាជាក់លាក់ (SLD)
  • ការរំខានផ្នែកអារម្មណ៍ (ED)
  • ការចុះខ្សោយសុខភាពផ្សេងទៀត (OHI) ដែលរាប់ទាំងបញ្ហាសុខភាព​ដូច​ជា​ជំងឺផ្ចង់អារម្មណ៍ (ADD) ឬជំងឺផ្ចង់អារម្មណ៍ខ្លាំង (ADHD)។

 ប្រសិនបើសិស្ស​បង្ហាញបញ្ហា​អាកប្បកិរិយាគួរឲ្យ​កត់សម្គាល់​ នោះ​ការ​វាយ​ត​ម្លៃ​​គួរ​តែ​​​ធ្វើឡើង​នៅគ្រប់ផ្នែកទាំងអស់​ដែលពាក់ព័ន្ធនឹង​ពិការភាព​ដែ​ល​បានសង្ស័យ​របស់សិស្ស​ ដើម្បីកំណត់​ថាតើ​សិស្ស​នោះ​មានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ទទួលបាន​ការអប់រំពិសេសដែរឬអត់។​ ប្រសិនបើសិស្សនោះ​មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួល​បាន​ការ​អប់​រំពិសេស​ទេ​ ផែនការ​ផ្នែក 504 គប្បីត្រូវយកមកពិចារណា។​​  

ការិយាល័យ​សេវា​ពលរដ្ឋ​ (Office for Civil Rights, OCR) សហរដ្ឋអាមេរិក​នៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា​បាន​ចេញ​សេចក្តីសម្រេច​ថា​សាលា​រៀន​នានា​ ត្រូវ​តែ​​រៀបចំ​កិច្ច​ប្រជុំក្រុមការងារ​វាយតម្លៃ​​ដើម្បី​ធ្វើ​ការ​កំណត់​​​ពាក់ព័ន្ធនឹង​ការទទួលបានសិទ្ធិ​ក្រោមផ្នែក​ 504 សម្រាប់​កុមារ​ដែលមាន​ជំងឺ​ ADD/ADHD និងជំងឺមិនអស់មិនហើយ បើទោះបីជា​កុមារ​នោះ​មិន​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស​ក្តី​។​ 1

  1. មណ្ឌល​សិក្សាធិការរួបរួម Manteca, 30 IDELR 544(1998)[]