ទេ។ ច្បាប់សហព័ន្ធចែងជាពិសេសថា បន្ថែមពីលើការបំពេញតាមប្រភេទចំណាត់ថ្នាក់ពិការភាពណាមួយ សិស្សត្រូវតែមានតម្រូវការការបង្រៀនផ្នែកអប់រំពិសេសក្នុងកម្រិតណាមួយ។ 1 ម្យ៉ាងទៀត បទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ាចែងថាកុមារម្នាក់អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានការអប់រំពិសេស ប្រសិនបើលទ្ធផលរង្វាយតម្លៃ “បង្ហាញពីភាពចុះខ្សោយរបស់កុមារ … តម្រូវឲ្យមានការអប់រំពិសេសនៅក្នុងជម្រើសកម្មវិធីណាមួយ។” 2 ផ្អែកលើលក្ខខណ្ឌទាំងនេះ កុមារម្នាក់អាចនឹងមិនមានសិទ្ធិទទួលបានការអប់រំពិសេសទេ ប្រសិនបើគាត់គ្រាន់តែត្រូវការសេវាកម្មពាក់ព័ន្ធមួយចំនួនតែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងការកំណត់លើសិទ្ធិទទួលបានរបស់កុមារ មណ្ឌលសិក្សាធិការត្រូវតែធ្វើការវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយទៅក្នុងផ្នែកនៃពិការភាពដែលមានការសង្ស័យទាំងអស់។ តម្រូវការរបស់កុមារចំពោះសេវាកម្មពាក់ព័ន្ធដូចជាការព្យាបាលការនិយាយ ឬការព្យាបាលដោយការងារ/ចលនាគួរតែនាំឲ្យមានការសង្ស័យទៅលើពិការភាពជាមូលដ្ឋានដែលមណ្ឌលសិក្សាធិការត្រូវតែធ្វើការវាយតម្លៃដើម្បីកំណត់ថាតើកុមារនោះត្រូវតាមប្រភេទដែលធ្វើឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មួយដែរឬអត់។ ដូចគ្នានេះដែរ មុនពេលផ្តល់ការណែនាំឲ្យកុមារណាម្នាក់ដែលមានសិទ្ធិចាកចេញពីការអប់រំពិសេស មណ្ឌលសិក្សាធិការត្រូវតែអនុវត្តការវាយតម្លៃដើម្បីពិនិត្យមើលថាតើកុមារនោះនៅបន្តមានសិទ្ធិទទួលបានក្រោមប្រភេទផ្សេងទៀតណាមួយដែរឬអត់។
