Menu Close

(3.22) ប្រសិនបើគ្រួសាររបស់ខ្ញុំផ្លាស់ទី​លំនៅទៅកាន់មណ្ឌល​សិក្សា​ធិការ​ថ្មី​ តើ​កូនរបស់ខ្ញុំ​ចាំបាច់ត្រូវ​ពិនិត្យមើល​​សិទ្ធិ​ទទួលបាន​ការអប់រំ​ពិសេស​​សាជាថ្មីដោយមណ្ឌលសិក្សា​ធិការ​ថ្មីដែរឬអត់?

(3.22) ប្រសិនបើគ្រួសាររបស់ខ្ញុំផ្លាស់ទី​លំនៅទៅកាន់មណ្ឌល​សិក្សា​ធិការ​ថ្មី​ តើ​កូនរបស់ខ្ញុំ​ចាំបាច់ត្រូវ​ពិនិត្យមើល​​សិទ្ធិ​ទទួលបាន​ការអប់រំ​ពិសេស​​សាជាថ្មីដោយមណ្ឌលសិក្សា​ធិការ​ថ្មីដែរឬអត់?

ទេ​។ នៅពេលដែលសិស្សម្នាក់ផ្ទេរទៅកាន់​មណ្ឌលសិក្សា​ធិការណាមួយ​ពី​មណ្ឌល​​សិក្សាធិការមួយផ្សេងទៀត​របស់​រដ្ឋកាលីហ្វ័រញ៉ា​ដែលមិនមានដំណើរការ​ក្រោម​ផែនការក្នុងមូលដ្ឋា​នដូចគ្នា​ក្នុងអំឡុង​ឆ្នាំសិក្សា​តែ​មួយ​ដូចគ្នា​​ ពេលនោះ​មណ្ឌល​សិក្សាធិការ​ថ្មី​ ត្រូវតែ​ធានា​ថា​គាត់​ទទួលបាន​​ជាបន្ទាន់​នូវ​សេវាកម្ម​ប្រហាក់​ប្រហែ​ល​​គ្នា​ទៅ​នឹង​សេវាកម្មទាំងនោះ​ដែលបានផ្តល់ជូន​ដោយផែនការ​ IEP ដែល​បាន​អនុម័ត​ពីមុនមក​ពី​មណ្ឌល​សិក្សាធិការ​ចាស់​ ដោយមានការពិគ្រោះ​យោបល់​ជាមួយ​ឪពុកម្តាយ​ ក្នុងរយៈពេល​មិនលើសពី​ 30 ថ្ងៃ​ឡើយ​។

ក្នុងរយៈពេល 30 ថ្ងៃ មណ្ឌលសិក្សាធិការថ្មី​ ត្រូវតែប្រើប្រាស់​កម្មវិធី​​ IEP ដែល​បាន​​​អនុម័ត​ពីមុនមក ឬ​បង្កើត ប្រើប្រាស់ និង​អនុវត្ត​ផែនការ​  IEP ថ្មីក៏បាន​។​ សាលា​រៀនថ្មី​ ត្រូវ​តែចាត់វិធានការសមស្រប​ដើម្បីទទួលបាន​កំណត់ត្រា​​របស់​កូន​សិស្ស​ពី​សាលារៀនចាស់​របស់​​​​គាត់​ដើម្បីជួយសម្រួល​ដល់​ការផ្ទេរការ​សិក្សា​រ​បស់សិស្ស​។​  [Cal. Ed. Code Secs. 56325(a)(1) & (b)(1).]

នៅ​ពេល​ណា​សិស្ស​ម្នាក់ផ្ទេរ​ទៅកាន់​មណ្ឌលសិក្សាធិការ​ណាមួយ​ពី​មណ្ឌល​សិក្សា​ធិការមួយផ្សេងទៀត​របស់​រដ្ឋកាលីហ្វ័រញ៉ា​ដែលមិនមានដំណើរការ​ក្រោម​ផែនការក្នុងមូលដ្ឋា​នដូចគ្នា​ក្នុងអំឡុង​ឆ្នាំសិក្សាតែមួយ​ដូច​គ្នា​ ពេលនោះ​មណ្ឌល​សិក្សាធិការ​ថ្មីត្រូវបន្ត​ផ្តល់ជូន​ដល់សិស្ស​ ដោយគ្មានការពន្យារពេលនោះទេ​ នូវ​សេវាកម្ម​ប្រហាក់​ប្រហែល​គ្នាទៅនឹង​សេវាកម្មទាំងនោះ​ដែលបានផ្តល់ជូន​ដោយ​ផែនការ​ IEP ដែលបាន​អនុម័ត​ពី​មុន​​មក​​ពីមណ្ឌលសិក្សាធិការ​ចាស់ ដរាបណា​​ឪពុកម្តាយ និង​មណ្ឌលសិក្សា​ធិការ​យល់ព្រមបង្កើត ប្រើប្រាស់ និង​​អនុវត្ត​ផែន​ការ​ IEP ថ្មី​ដែលមានភាព​ស្របគ្នាទៅនឹងច្បាប់​សហព័ន្ធនិង​រដ្ឋ​។ [Cal. Ed. Code Sec​.​ 56325 (a)(2).]

នៅពេលណាសិស្ស​ម្នាក់ផ្ទេរទៅកាន់មណ្ឌលសិក្សា​ធិការ​ណាមួយ​ពីមណ្ឌល​សិក្សា​ធិការ​ផ្សេងទៀត​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្រៅ​រដ្ឋ​កាលីហ្វ័រញ៉ា​នៅក្នុង​ឆ្នាំ​សិក្សា​​តែមួយដូចគ្នា​​​ មណ្ឌលសិក្សាថ្មី​ត្រូវផ្តល់​ឲ្យសិស្ស​នូវ​ការ​អប់រំ​សាធារណៈ​សមស្រប​ដោយឥតគិតថ្លៃ​ រួមទាំង​សេវាកម្ម​ដែលមានលក្ខណៈប្រហាក់ប្រហែល​ទៅនឹង​សេវាកម្ម​​ទាំង​ឡាយ​ដែលមាន​រៀបរាប់​នៅក្នុង​ផែនការ​ IEP ដែលបាន​អនុម័ត​​ពីមុនមក​ ដោយមាន​ការ​ពិគ្រោះ​យោបល់​​ជាមួយ​ឪពុកម្តាយ​ រហូតដល់​មណ្ឌលសិក្សាធិការ​ចុះ​ធ្វើការវាយតម្លៃណាមួយ​ ប្រសិនបើ​មណ្ឌល​សិក្សា​​ធិការ​បានកំណត់ថា​ចាំបាច់​​ និង​បង្កើត​កម្មវិធី​ IEP ថ្មី​ ប្រសិនបើសមស្រប​ ដែល​ទាំង​នេះ​​​មាន​ភាព​ស្រប​គ្នា​ទៅ​នឹង​ច្បាប់រដ្ឋនិង​សហព័ន្ធ​។ [Cal. Ed. Code Sec. 56325 (a)(3).]