ទេ។ នៅពេលណាដែលសិស្សម្នាក់ផ្ទេរទៅកាន់មណ្ឌលសិក្សាធិការណាមួយពីមណ្ឌលសិក្សាធិការមួយផ្សេងទៀតរបស់រដ្ឋកាលីហ្វ័រញ៉ាដែលមិនមានដំណើរការក្រោមផែនការក្នុងមូលដ្ឋានដូចគ្នាក្នុងអំឡុងឆ្នាំសិក្សាតែមួយដូចគ្នា នោះមណ្ឌលសិក្សាធិការថ្មី ត្រូវតែធានាថាសិស្សម្នាក់នេះទទួលបានភ្លាមៗនូវសេវាកម្មប្រហាក់ប្រហែលគ្នាទៅនឹងសេវាកម្មទាំងឡាយដែលបានផ្តល់ជូនដោយកម្មវិធី IEP ដែលបានអនុម័តពីមុនមកពីមណ្ឌលសិក្សាធិការចាស់ ដោយមានការពិគ្រោះយោបល់ជាមួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងរយៈពេលមិនលើសពី 30 ថ្ងៃឡើយ។
ក្នុងរយៈពេល 30 ថ្ងៃ មណ្ឌលសិក្សាធិការថ្មី ត្រូវតែប្រើប្រាស់កម្មវិធី IEP ដែលបានអនុម័តពីមុនមក ឬបង្កើត ប្រើប្រាស់ និងអនុវត្តផែនការ IEP ថ្មីក៏បាន។ សាលារៀនថ្មីត្រូវតែចាត់វិធានការសមស្របដើម្បីទទួលបានកំណត់ត្រារបស់កូនសិស្សពីសាលារៀនចាស់របស់គាត់ដើម្បីជួយសម្រួលដល់ការផ្ទេរការសិក្សារបស់សិស្ស។ 1
នៅពេលណាសិស្សម្នាក់ផ្ទេរទៅកាន់មណ្ឌលសិក្សាធិការណាមួយពីមណ្ឌលសិក្សាធិការមួយផ្សេងទៀតរបស់រដ្ឋកាលីហ្វ័រញ៉ាដែលមិនមានដំណើរការក្រោមផែនការក្នុងមូលដ្ឋានដូចគ្នាក្នុងអំឡុងឆ្នាំសិក្សាតែមួយដូចគ្នា នោះមណ្ឌលសិក្សាធិការថ្មីត្រូវបន្តផ្តល់ជូនដល់សិស្ស ដោយគ្មានការពន្យារពេល នូវសេវាកម្មប្រហាក់ប្រហែលគ្នាទៅនឹងសេវាកម្មទាំងឡាយដែលបានផ្តល់ជូនដោយកម្មវិធី IEP ដែលបានអនុម័តពីមុនមកពីមណ្ឌលសិក្សាធិការចាស់ ដរាបណាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការយល់ព្រមបង្កើត ប្រើប្រាស់ និងអនុវត្តកម្មវិធី IEP ថ្មីដែលមានភាពស្របគ្នាទៅនឹងច្បាប់សហព័ន្ធនិងរដ្ឋ។ 2
នៅពេលណាសិស្សម្នាក់ផ្ទេរទៅកាន់មណ្ឌលសិក្សាធិការណាមួយពីមណ្ឌលសិក្សាធិការផ្សេងទៀតដែលមានទីតាំងស្ថិតនៅក្រៅរដ្ឋកាលីហ្វ័រញ៉ានៅក្នុងឆ្នាំសិក្សាតែមួយដូចគ្នា មណ្ឌលសិក្សាថ្មីត្រូវផ្តល់ឲ្យសិស្សនូវការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ រួមទាំងសេវាកម្មដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងសេវាកម្មទាំងឡាយដែលមានពណ៌នានៅក្នុងកម្មវិធី IEP ដែលបានអនុម័តពីមុនមក ដោយមានការពិគ្រោះយោបល់ជាមួយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត រហូតដល់មណ្ឌលសិក្សាធិការធ្វើការវាយតម្លៃណាមួយ ប្រសិនបើមណ្ឌលសិក្សាធិការបានកំណត់ថាចាំបាច់ និងបង្កើតកម្មវិធី IEP ថ្មី ប្រសិនបើសមស្រប ដែលទាំងនេះមានភាពស្របគ្នាទៅនឹងច្បាប់រដ្ឋនិងសហព័ន្ធ។ 3
