Menu Close

(3.25) ប្រសិនបើ​កូនរបស់ខ្ញុំមិនត្រូវ​តាមលក្ខខណ្ឌ​សិទ្ធិទទួល​បានការ​អប់​រំពិសេស​ទេ តើ​កូនរបស់ខ្ញុំ​អាច​ទទួល​បាន​សេវាកម្ម​ផ្នែក​ 504 ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អប់រំដែរបានដែរទេ​?

(3.25) ប្រសិនបើ​កូនរបស់ខ្ញុំមិនត្រូវ​តាមលក្ខខណ្ឌ​សិទ្ធិទទួល​បានការ​អប់​រំពិសេស​ទេ តើ​កូនរបស់ខ្ញុំ​អាច​ទទួល​បាន​សេវាកម្ម​ផ្នែក​ 504 ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អប់រំដែរបានដែរទេ​?

កុមារ​ម្នាក់ដែល​អាច​មាន​បញ្ហា​សិក្សារៀនសូត្រអាច​​នឹង​នៅតែ​រក​មិន​ឃើ​ញថា​មានសិទ្ធិ​ទទួល​បាន​សេវា​កម្មអប់រំ​​ពិសេស​ទេ​ ដោយសារតែ​គាត់​មិន​ត្រូវ​តា​ម​ប្រភេទចំណាត់ថ្នាក់មួយនៃប្រភេទចំណាត់ថ្នាក់នៃ​សិទ្ធិ​ទទួល​បា​ន​​ការអប់រំ​ពិសេស​​ និង/ឬ​ដោយសារតែ​​តម្រូវការ​សិក្សារបស់គាត់​មិន​មាន​ភា​ព​បន្ទាន់ខ្លាំង​​​​គ្រប់​គ្រាន់​​​ដើម្បីឲ្យគាត់​មានលក្ខណៈសម្បត្តិគ្រប់​គ្រាន់​​ទទួលបាន​ការអប់រំពិសេសនោះទេ​​។​  (បញ្ហានេះ​ អាច​ជា​ករណី​កើត​មានជាញឹកញាប់​សម្រាប់កុមារ​ដែល​កំណ​ត់​ថា​មានបញ្ហា​សកម្មហួសហេតុ មានបញ្ហា​ពិបាកអាន ជំងឺ​អូទីសឹម​ប្រភេទ PDD ជំងឺ​សរសៃប្រសាទ ជំងឺមិនចេះអស់ចេះហើយ បញ្ហា​កិរិយាមាយាទ​ បញ្ហា​រករឿង​ប្រឆាំង​មិនស្តាប់បង្គាប់​ ឬជំងឺ​ ​ADD/ADHD។​   ក្នុង​ចំណោម​ស្ថានភាព​ទាំង​នេះ មានតែ​ជំងឺ​ ADD/ADHD និងជំងឺ​សរសៃ​ប្រសាទ​ (Tourette Syndrome) ប៉ុណ្ណោះ​ ត្រូវបាន​រៀបរាប់យ៉ាង​ច្បាស់​នៅក្នុង​លក្ខណៈវិនិច្ឆ័យ​សិទ្ធិទទួលបានការអប់រំពិសេស​។​

ប៉ុន្តែកុមារម្នាក់នេះ​​អាច​មានសិទ្ធិទទួលបាន​សេវាកម្មអប់រំពិសេស​​ និង​ការ​កែ​ស​ម្រួ​ល​កម្មវិធី​នៅក្រោមច្បាប់សហព័ន្ធស្តីពីការ​ប្រឆាំង​​នឹង​ការ​រើសអើង​ដែ​​​លបាន​បង្កើត​ឡើង​ដើម្បីជួយសម្របសម្រួលយ៉ាង​សមស្រប​ចំពោះ​​ស្ថាន​ភាព​របស់សិស្ស ដើម្បី​បំពេញ​បានតាម​​តម្រូវ​ការ​របស់​គាត់​ឲ្យបាន​គ្រប់​គ្រាន់​ដូច​គ្នា​ទៅ​នឹងតម្រូវការរបស់​​សិស្ស​ដែលមិនមាន​ពិការភាព​ផងដែរ​។​​​  ច្បាប់នេះ​ត្រូវបាន​ស្គាល់ជាទូទៅថា​​​ច្បាប់ស្តីពីការ​ស្តារនីតិសម្បទា​ (Rehabilitation Act) ឆ្នាំ​1973 ផ្នែក​ 504។  1

ការទទួលបាន​សិទ្ធិ​នៅក្នុង​​ផ្នែក​ 504 គឺ​មិនផ្អែកទៅលើ​ការវិភាគ​លើ​ពិការ​ភាពតាមប្រភេទចំណាត់ថ្នាក់ទេ​ (លើកលែងតែ​ស្ថានភាព​មួយចំនួន​ដូចជា​ជំងឺ​ ADD/ADHD ជាដើម ត្រូវបាន​ទទួលស្គាល់​រឿយៗថា​ជា​ស្ថាន​ភាព​ដែល​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ក្រោមផ្នែក​ 504)។​​  ផ្ទុយទៅវិញ ការការពារ​នៅក្នុង​ផ្នែក 504 គឺមានផ្តល់ជូនដល់សិស្ស​ដែល​អា​ច​ចាត់ទុកថា​ “មានពិការភាព​​” ពាក់ព័ន្ធ​នឹង​​ផ្នែក​មុខងារ​។​  សិស្ស​ទាំងនេះ​៖

  1. មានភាព​ចុះ​ខ្សោយផ្នែករាងកាយនិង​ផ្លូវចិត្ត ដែល​រឹតត្បិត​​​ជាទូទៅ​លើ​សកម្ម​ភាពមុខងារ​សំខាន់ៗ​ក្នុង​​ជីវិតរស់នៅ​​​​​ (ដូចជា​ការសិក្សា និង​ការផ្ចង់ស្មារតី​​ជាដើម​)។​
  2. មានប្រវត្តិ​ធ្លាប់​មាន​ភាព​ចុះខ្សោយណាមួយ​ ឬ​
  3. ត្រូវបានចាត់ទុកថា​មាន​ភាព​ចុះ​ខ្សោយណាមួយ​។​ 2

ប្រសិនបើកូនរបស់អ្នក​មិនរកឃើញថា​មាន​ពិការ​ភាព​ណាមួយ​សម្រាប់​គោលបំណងនៃ​សេវា​ជំនួយ​​​ និង​/ឬ​សេវាកម្ម​នានា​​​​ក្រោមផ្នែក​ 504 នោះទេ អ្នកអាច​​​ប្តឹង​ឧទ្ធរណ៍ទៅលើការកំណត់នោះ​បាន​។​  ទីភ្នាក់ងារ​អប់រំ​ក្នុងមូលដ្ឋាន​ មានការ​ទទួលខុសត្រូវចំពោះការរៀបចំ​កិច្ច​ដំណើរការ​សវនាការ​ក្រោមផ្នែក​ 504។​​  មន្ត្រី​សវនាការ​ដែលបាន​ជ្រើសរើស​ដោយទីភ្នាក់ងារ​អប់រំមូលដ្ឋាន​ ត្រូវ​តែ​មានភាព​ឯករាជ្យ​មិនចំណុះ​ឲ្យ​ទី​ភ្នាក់​មូលដ្ឋាន​ឡើយ​។​  ឧទាហរណ៍​ មន្ត្រី​សវនាការអាច​ជា​អ្នកគ្រប់គ្រងរដ្ឋបាល​អប់រំពិសេស​ណាម្នាក់​មកពី​មណ្ឌលសិក្សាផ្សេងទៀត​ មកពី​ការិយាល័យអប់រំ​ប្រចាំ​ខោនធី ឬ​មកពី​ផ្នែក​ផែនការ​មូលដ្ឋាន​សម្រាប់ការអប់រំពិសេស​​ – ដរាបណា​គ្មាន​​ទំនាស់​ផលប្រយោជន៍​នឹង​គ្មា​។

ការិយាល័យ​សិទ្ធិពលរដ្ឋ​ (OCR) បាន​គ្រប់គ្រង​ និង​ពង្រឹង​ការអនុវត្ត​ច្បា​ប់​លើការការពារ​ក្រោមផ្នែក​ 504 នៅ​ក្នុង​​ផ្នែកអប់រំ។​  ប្រសិនបើ​អ្នកជឿថា​កូនរបស់អ្នក​មិនមាន​លទ្ធភាព​ទទួលបានសិទ្ធិ​រប​ស់​ខ្លួន​ក្រោមផ្នែក​ 504 ទេ​ អ្នក​អាច​ដាក់ពាក្យបណ្តឹង​ទៅ​ការិយាល័យសេវា​ពលរដ្ឋ​បាន។ អ្នកអាចចូលប្រើទម្រង់បែបបទពាក្យសុំតាមអនឡាញ​នៅលើគេហទំព័រhttps://ocrcas.ed.gov/office-for-civil-rights-discrimination-complaint-form ឬអ្នកអាច​សរសេរលិខិត ឬហៅទូរសព្ទទៅ OCR តាម​អា​ស​យ​ដ្ឋានមួយខាងក្រោម ហើយស្នើសុំសេចក្ដីចម្លង​នៃ​ទម្រង់​បែបបទ​ពា​ក្យបណ្ដឹង​ និងសន្លឹកណែនាំ​ក្នុងការបំពេញ​ពាក្យបណ្ដឹង៖ 

ទីស្នាក់ការជាតិ OCR មានទីតាំងនៅ៖

ក្រសួងអប់រំសហរដ្ឋអាមេរិក
ការិយាល័យសិទ្ធិ​ស៊ីវិល
Lyndon Baines Johnson Department of Education Bldg
400 Maryland Avenue, SW
Washington, DC 20202-1100

ទូរសព្ទ៖ 800-421-3481
ទូរសារ៖ 202-453-6012; TDD: 800-877-8339
អ៊ីមែល៖ 
OCR@ed.gov

គិតត្រឹមខែសីហា ឆ្នាំ 2025 ការិយាល័យ OCR សម្រាប់រដ្ឋកាលីហ្វ័រញ៉ា មានទីតាំងនៅ៖

ការិយាល័យទីក្រុងស៊ីថល

Office for Civil Rights

ក្រសួងអប់រំសហរដ្ឋអាមេរិក

915 Second Avenue Room 3310

Seattle, WA 98174-1099

ទូរសព្ទ៖ 206-607-1600

ទូរសារ៖ 206-607-1601; TDD: 800-877-8339

អ៊ីមែល៖ OCR.Seattle@ed.gov

គិតត្រឹមខែសីហា ឆ្នាំ 2025 ការិយាល័យ OCR របស់រដ្ឋកាលីហ្វ័រញ៉ានៅ​សាន់​ហ្វ្រាន់ស៊ីស្កូបច្ចុប្បន្នត្រូវបានបិទ៖

ការិយាល័យសិទ្ធិពលរដ្ឋ 
San Francisco Office 
U.S. Department of Education 
50 United Nations Plaza  
San Francisco, CA 94102 
ទូរសព្ទ៖ (415) 486-5555 
ទូរសារ៖ (415) 486-5570 
អ៊ីមែល៖ OCR.SanFrancisco@ed.gov 

សូមមើល ជំពូក 6 ព័ត៌មានស្ដីពីសវនាការ​តាម​នីតីវិធី​​ត្រឹ​មត្រូវតាមផ្លូវច្បាប់/បណ្ដឹងពីបទ​អនុលោមភាព

នៅពេលអ្នក​កំពុងបញ្ជូនកូនរបស់អ្នកទៅកាន់ផ្នែកសិទ្ធិទទួលបាន​ការ​អ​ប់រំពិសេស​ លិខិត​បញ្ជូន​របស់អ្នក​អាច​រួមបញ្ចូលនូវ​សំណូមពរ​សុំ​ឲ្យ​កូន​រប​ស់​អ្នក​ទទួលបានការវាយតម្លៃ​ផងដែរ​នៅក្រោម​ផ្នែក​ 504 នៃ​ច្បាប់​ស្តី​​​ពី​ការ​ស្តារនីតិសម្បទា ឆ្នាំ​1973 (ផ្នែក​ 504) ដើម្បីកំណត់​ថា​តើកូន​របស់​​អ្នក​អាចមានសិទ្ធិទទួលបាន​សេវាកម្មក្រោមច្បាប់នោះដែរឬអត់​។​  ប្រសិនបើមានសិទ្ធិទទួលបាន មណ្ឌលសិក្សាធិការ​អាចនឹង​​តម្រូវ​ឲ្យផ្តល់​នូវ​ការ​សម្របសម្រួល​ និង​/ឬសេវាកម្មសមស្រប​នានា​ រួមទាំង​សេវាកម្មអប់​រំ​ពិសេស​ផងដែរ​ ដើម្បី​ឲ្យកូនរបស់អ្នក​ទទួលបានអត្ថប្រយោជន៍​ពី​សាលា​រៀន​ដូច​ជា​កុមារដែលគ្មាន​ពិការភាព​ដែរ​។​ ការសម្របសម្រួល និង/ឬសេវាកម្ម​នេះ​អាច​នឹង​មានសារៈសំខាន់​ ប្រសិន​បើ​កូនរបស់អ្ន​កមិនមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទទួល​បាន​ការ​អប់រំ​ពិ​សេ​ស​/កម្មវិធី IEP​ នោះទេ ឬប្រសិនបើ​ការសម្របសម្រួល និង​/​ឬ​សេវាកម្ម​ទាំង​នោះ​​មិន​ត្រូវបានផ្តល់ជូនក្រោមច្បាប់​អប់រំពិសេស​​ ដោយសារ​ហេតុ​ផ​ល​មួយចំនួន​។​  3 

  1. 29 U.S.C. Sec. 794; ការអនុវត្តបទបញ្ញត្តិត្រង់ 34 C.F.R. 104.1 និងបន្តបន្ទាប់។[]
  2. សូមមើល 34 C.F.R. Sec 104.3(j)[]
  3. OCR Memorandum, Letter to Veir, 19 IDELR 876 (April 29, 1993).[]