សាលារៀនមិនអាចធ្វើការសន្និដ្ឋានថាពិការភាពជាក់លាក់មួយចំនួន មានផលប៉ះពាល់ដល់សិស្សបែបណាឲ្យប្រាកដនោះទេ។ ឧទាហរណ៍ តាមរយៈការកំណត់សេវាកម្មចំពោះសិស្សដែលមានភាពចុះខ្សោយផ្នែកគ្រោងឆ្អឹងត្រឹមកម្រិតនៃការអប់រំកាយដែលមានការសម្របសម្រួលប៉ុណ្ណោះ។ ពិការភាព មានការប្រែប្រួលក្នុងកម្រិត និងក្នុងបែបផែននានាដែលពួកវាមានផលប៉ះពាល់ដល់បុគ្គលនានា។ ការសម្រេចទៅលើការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ ត្រូវតែផ្អែកលើតម្រូវការពិសេសរបស់កុមារម្នាក់ៗ។ 1 សេវាកម្ម និងការដាក់បញ្ចូលក្នុងការសិក្សាដែលកុមារមានពិការភាពត្រូវការចាំបាច់ដើម្បីទទួលបានការអប់រំសាធារណៈសមស្របដោយឥតគិតថ្លៃ ត្រូវតែផ្អែកលើតម្រូវការពិសេសរបស់កុមារ និងមិនមែនផ្អែកលើពិការភាពរបស់កុមារនោះទេ។ 2
