Menu Close

(3.24) ប្រសិនបើសិស្ស​ម្នាក់​មានសិទ្ធិទទួលបានសេវា​ក្រោមផ្នែក​ 504 តែ​​មួយ​​មុខ តើ​គាត់​អាច​ទទួលបាន​សេវាអប់រំពិសេស​ដែរឬទេ​?

(3.24) ប្រសិនបើសិស្ស​ម្នាក់​មានសិទ្ធិទទួលបានសេវា​ក្រោមផ្នែក​ 504 តែ​​មួយ​​មុខ តើ​គាត់​អាច​ទទួលបាន​សេវាអប់រំពិសេស​ដែរឬទេ​?

បាទ/ចាស​។ លិខិត​​របស់​ការិយាល័យ OCR ដែលបានសរសេ​រ​កាលពីថ្ងៃទី​29 ខែ​មេសា​ ឆ្នាំ​1993 លើកឡើង​នូវ​សំណួរនេះ​៖​ កុមារ​ម្នាក់​…ដែលមានពិការភាព​ក្នុង​ក្របខណ្ឌ​ខ្លឹមសារ​នៃ​ផ្នែក​ 504 ប៉ុន្តែ​មិនស្ថិតក្រោម​ក្របខណ្ឌ​ច្បាប់​ IDEA  តើ​កុមារ​នោះមានសិទ្ធិទទួលបាន​សេវាអប់រំពិសេស​ដែរឬទេ​?

បាទ/ចាស​​។​​  ប្រសិនបើកុមារម្នាក់​…រកឃើញថា​មាន​ពិការ​ភាព​ក្នុងក្របខណ្ឌ​ខ្លឹម​សារ​​ផ្នែក​ 504 គាត់​មានសិទ្ធិ​ទទួលបាន​សេវាអប់រំពិសេស​​ណាមួយ​ដែល​ក្រុមការងារ​ផ្នែក​​រៀបចំ​ដាក់បញ្ចូល​ទៅក្នុងការសិក្សានោះ​សម្រេច​ថា​មាន​ភាព​​ចាំបាច់​។ [19 IDELR 876.] ជាទូទៅ​ មណ្ឌលសិក្សាធិការ មិនបាន​ដឹង​អំពី​បំណកស្រាយផ្នែកច្បាប់​របស់​ការិយាល័យ OCR នេះ​ទេ​។​ ប្រសិនបើអ្នកជឿជាក់ថា​កូនរបស់អ្នក​ត្រូវការ​សេវា​អប់រំ​ពិសេស​​ដើម្បីទទួលបានការអប់រំ​​ FAPE ពេលនោះ​អ្នក​​គប្បី​ផ្តល់​ដំណឹង​ដល់​ក្រុមការងារ​ធ្វើផែនការ​ផ្នែក​ 504 អំពី​​កំណត់ហេតុខាងលើ ​នៅ​មុនពេល​កិច្ចប្រជុំ​។