Menu Close

(3.11) កូនរបស់ខ្ញុំ​បានទទួល​ការធ្វើរោគវិនិច្ឆ័យ​ឃើញមានបញ្ហា​កិរិយា​មាយាទ​/​អាកប្បកិរិយា​​ដូចជា​បញ្ហា​​រករឿង​ប្រឆាំង​មិនស្តាប់បង្គាប់​​ជា​ដើម​​។​ តើគាត់​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន​ការអប់រំ​ពិសេ​ស​​​​​ដែរឬទេ​?

(3.11) កូនរបស់ខ្ញុំ​បានទទួល​ការធ្វើរោគវិនិច្ឆ័យ​ឃើញមានបញ្ហា​កិរិយា​មាយាទ​/​អាកប្បកិរិយា​​ដូចជា​បញ្ហា​​រករឿង​ប្រឆាំង​មិនស្តាប់បង្គាប់​​ជា​ដើម​​។​ តើគាត់​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបាន​ការអប់រំ​ពិសេ​ស​​​​​ដែរឬទេ​?

បញ្ហា​កិរិយាមាយាទ​ ឬ​អាកប្បកិរិយា​​ ឬ​បញ្ហា​រករឿង​ប្រឆាំង​មិនស្តាប់បង្គាប់​ គឺ​មិន​មែនជា​ប្រភេទ​ចំណាត់​ថ្នាក់​​ណាមួយ​សម្រាប់​សិទ្ធិទទួលបានការអប់រំពិសេស​នោះ​​​​ទេ​។​ ទោះយ៉ាង​ណាក៏ដោយ សិស្សម្នាក់​នៅតែ​អាច​មានលក្ខណៈសម្បត្តិគ្រប់​គ្រា​ន់​​ទទួលបាន​ការអប់រំពិសេស​​ក្រោម​ប្រភេទចំណាត់ថ្នាក់​សិទ្ធិទទួលបាន​ដូចជា​ពិការភាព​នៃ​ការសិក្សាជាក់លាក់​ (SLD) វិបត្តិ​ផ្លូវចិត្ត​ (ED) ឬ​ក្រោមប្រភេទ​ចំណាត់​ថ្នាក់​នៃ​ភាព​ចុះខ្សោយ​ផ្នែកសុខភាព​ផ្សេងៗ (OHI) ដូចជាជំងឺ​ស្មារតីអន់​ខ្សោយ (ADD)​ ឬ​ជំងឺ​ភាព​មិនប្រក្រតីនៃ​ការ​ផ្ចង់ស្មារតី (ADHD) ជាដើម​។​ ហេតុដូច្នេះ ប្រសិនបើសិស្ស​ធ្លាប់​មានបញ្ហា​អា​កប្បកិរិយាធ្ងន់ធ្ងរ ​ឬរយៈពេលវែង​ នោះការ​វាយ​តម្លៃ​មួយត្រូវ​តែ​​​ធ្វើឡើង​នៅគ្រប់ផ្នែកទាំងអស់​ដែលពាក់ព័ន្ធនឹង​ពិការភាព​ដែល​បានសង្ស័យ​​ ដើម្បីកំណត់​ថាតើ​សិស្ស​នោះ​មានលក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ទទួលបាន​ការអប់រំពិសេសដែរឬអត់។​ ប្រសិនបើសិស្សនោះ​មិនមានលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទទួលបានការអប់រំពិសេស​ទេ​ ផែនការ​ផ្នែក 504 គប្បី​ត្រូវ​យក​មក​​សិក្សាស្វែងយល់​។​​ ការិយាល័យ​សេវា​ពលរដ្ឋ​ (Office for Civil Rights, OCR​) សហរដ្ឋអាមេរិក​នៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា​ បាន​ចេញ​សេចក្តីសម្រេច​ជាក់​លាក់​ថា​សាលា​រៀន​នានា​ ត្រូវតែ​រៀបចំ​កិច្ច​ប្រជុំក្រុមការងារ​វាយតម្លៃ​​ដើម្បី​ធ្វើ​ការ​កំណត់​​​ពាក់ព័ន្ធនឹង​ការទទួលបានសិទ្ធិ​ក្រោមផ្នែក​ 504 សម្រាប់​កុមារ​ដែល​មាន​​វិបត្តិ​ដូច​ជា​​ជំងឺ​ ADD/ADHD និង​ជំងឺ​រវើរវាយ​ខ្លាំង​​ (obsessive compulsive disorder) បើទោះ​បីជា​កុមារ​នោះ​មិន​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ទទួលបានការ​អប់រំ​ពិសេស​ក្តី​។​ [Manteca Unified School District, 30 IDELR 544, 1998.]