Menu Close

(3.27) កូនរបស់ខ្ញុំ​មានសិទ្ធិទទួលបាន​ការអប់រំពិសេស​ក្រោម​ប្រភេទ​ចំណាត់ថ្នាក់សិទ្ធិទទួលបាន​នេះ ប៉ុន្តែ​គាត់​មាន​បញ្ហា​ផ្សេងទៀត​ដែល​​ប៉ះ​ពាល់ដល់​ការសិក្សារបស់គាត់។ តើមណ្ឌលសិក្សា​ធិការ​ត្រូវ​ដោះ​ស្រា​យ​​បញ្ហា​តម្រូវ​ការ​ផ្នែកសិក្សា​ផ្សេងៗទាំងនេះ​ដែរឬ​ទេ​?

បាទ/ចាស​។ ច្បាប់សហព័ន្ធ​ តម្រូវ​ឲ្យមណ្ឌលសិក្សាធិការវាយតម្លៃ​​នៅក្នុង​គ្រប់​ផ្នែក​​​ទាំងអស់ដែលពាក់ព័ន្ធនឹង​ពិការភាព​​របស់​សិស្ស​។​​ ការវាយតម្លៃ​ត្រូវតែ​ “មាន​ភាព​​គ្រប់ជ្រុងជ្រោយ​គ្រប់គ្រាន់​ដើម្បី​កំណត់រាល់​តម្រូវការអប់រំពិសេស​របស់​កុមារ​ និងសេវាកម្មពាក់ព័ន្ធ​នានា​ មិនថា​មានទំនាក់ទំនងជាទូទៅ​​ទៅនឹង​ប្រភេទ​ចំណាត់​ថ្នាក់ពិការភាពដែល​កុមារនោះ​ត្រូវបាន​ចាត់ថ្នាក់​បញ្ចូល​ទៅក្នុងនោះ​ដែរ​ឬ​អត់នោះ​ទេ​​។​​​” [34 C.F.R. Sec. 300.304 (c)(4), (6); Cal. Ed. Code Sec. 56320​(f).]  ឧទាហរណ៍ សិស្ស​ម្នាក់​អាច​មានសិទ្ធិទទួលបានការអប់រំពិសេស​ផ្អែកលើ​ពិការភាព​​ផ្នែកសិក្សាជាក់លាក់​ ប៉ុន្តែ​ក៏អាច​នឹង​​មាន​​ជំងឺ​ស្មារតីអន់ខ្សោយ (ADD)​ ផង​ដែរ​​។​ សាលារៀន​ក៏ត្រូវ​វាយតម្លៃផងដែរ​លើ​កុមារ​សម្រាប់​លក្ខណៈ និង​​​កម្រិត​នៃ​បញ្ហា​ប្រឈម​​ផ្នែកបម្រុងប្រយ័ត្ន​ និង​​សម្រាប់​អន្តរាគមន៍​ចាំបាច់​នានា​​។​  [Corona-Norco Unified School Dist., SN 1137-98, 30 IDELR 179.] ដរាប​ណា​​សិស្ស​មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបាន​ការអប់រំពិសេស​ក្រោម​ប្រភេទ​ចំណាត់​​ថ្នា​ក់​សិទ្ធិ​ទទួល​បាន​នោះទេ ក្រុមការងារ​កម្មវិធី​​ ​IEP ត្រូវតែ​ពិចារណា​ទៅលើ​តម្រូវការ​ធម្មតា​របស់សិស្ស​ (ដូចជា​តម្រូវ​ការ​ផ្នែក​អាកប្បកិរិយា ផ្នែកភាសា និងផ្នែក​ទំនាក់ទំនង​) នៅក្នុង​ការបង្កើត​កម្មវិធី IEP។[34 C.F.R. Sec. 300.39.]