Menu Close

(3.13) តើ​លក្ខណៈវិនិច្ឆ័យ​ស្តីពីការទទួលបានសិទ្ធិ​ និងកិច្ច​ដំណើរការ​វាយ​តម្លៃ​សម្រាប់​ពិការភាព​ផ្នែក​សិក្សា​ជាក់​លាក់​​​មានអ្វីខ្លះ​?

(3.13) តើ​លក្ខណៈវិនិច្ឆ័យ​ស្តីពីការទទួលបានសិទ្ធិ​ និងកិច្ច​ដំណើរការ​វាយ​តម្លៃ​សម្រាប់​ពិការភាព​ផ្នែក​សិក្សា​ជាក់​លាក់​​​មានអ្វីខ្លះ​?

ពិការភាព​ផ្នែក​សិក្សាជាក់លាក់​ គឺ​ជា​វិបត្តិ​មួយនៅក្នុង​លំនាំចិត្តសាស្ត្រ​​មូលដ្ឋាន​ពាក់​​ព័ន្ធទៅនឹង​ការ​យល់​ដឹង​ ឬ​ការប្រើប្រាស់​ភាសាជា​ពាក្យសម្តី ឬ​ជា​ជា​លក្ខ​ណ៍​អក្សរ​ ដែលអាច​ស្តែង​ចេញ​មក​ដោយឯក​ឯង​ជា​​​សមត្ថភាព​​មិនពេញលេញ​នៅក្នុ​ង​​ការស្តាប់ ការគិតពិចារណា​ ការនិយាយ​ ការសរសេរ អក្ខរាវិរុទ្ធ​ ឬដំណោះ​ស្រាយ​​គណិតវិទ្យា​។ លំនាំ​ចិត្ត​សាស្ត្រ​មូលដ្ឋាននេះ​ រួមមាន​៖ បម្រុង​ប្រយ័ត្ន លំនាំ​ចក្ខុ លំនាំ​​សោត​ បំណិន​សរីរាង្គ​ចលករ​ សមត្ថភាព​​​ពុទ្ធិ​​ដូចជាការភ្ជាប់​​ទំនាក់ទំនង​ គំនិ​ត​បែ​បអរូបី (ពិបាកយល់​) និងការសម្តែងចេញមក​។​ ពិការភាព​នេះ​ អាច​រួមបញ្ចូល​នូវ​ស្ថានភាព​​ដូចជា​ពិការភាព​ផ្នែកយល់ដឹង​ របួស​ខួរក្បាល ​ភាពចុះ​ខ្សោយ​​​​មិន​ប្រក្រ​តី​នៃ​ខួរក្បាល (MBD) ពិបាកអាន (dyslexia) ពិបាកគណនាលេខ (dyscal​cu​l​ia) ពិបាកសរសេរ​ (dysgraphia) និង​បញ្ហាលូតលាស់ផ្នែកនិយាយស្តី​។​ ពិការភាព​នេះ​ មិន​រួមបញ្ចូលនូវបញ្ហានៃ​ការសិក្សា​​ដែលភាគច្រើន​​​បណ្តាលមកពីពិការភាព​ផ្នែក​ចក្ខុ ការស្តាប់ ឬ​​ចលករ​​ ឬ​ពិការភាព​ផ្នែបញ្ញា​ ឬ​វិបត្តិផ្លូវចិត្ត​ ឬ​បណ្តាល​​មកពី​​គុណវិបត្តិផ្នែកមជ្ឈដ្ឋាន វប្បធម៌ ឬ​ផ្នែកសេដ្ឋកិច្ច​។​​ [5 C.C.R. Sec. 3030(b)​(10)​(A).] ទោះយ៉ាង​ណាក៏ដោយ ពិការភា​ព​នៃ​ការសិក្សាជាក់លាក់​ មិនរួមបញ្ចូលនូវ​ពិការភាព​ក្នុងក្របខណ្ឌមុខងារ​ចក្ខុ​​​ដែលបណ្តាលមកពី​ភាពមិនប្រក្រតី​​នៃ​ចក្ខុ​ឥន្ទ្រីយ៉ា​រម្មណ៍​ ឬ​ចក្ខុចលករ​​។​ [Cal. Ed. Code Sec. 56338.]

ចំណាត់ថ្នាក់នៃ​ពិការភាព​​ផ្នែកសិក្សាជាក់លាក់​នៃសិទ្ធិ​​ទទួលបានការ​អប់រំពិសេស​​ គឺ​ជា​ចំណាត់ថ្នាក់​ធំបំផុត​​របស់​​សិស្ស​នៅក្នងការអប់រំពិសេស​ និង​មានភាព​​ស្មុគ​ស្មា​ញ​​បំផុត​ពាក់ព័ន្ធនឹង​កត្តា​នានា​ដែលត្រូវ​យក​មក​ពិចារណា​ និង​កិច្ចដំណើរការ​វាយតម្លៃ​ដែល​មណ្ឌលសិក្សាការអាចប្រើប្រាស់​នៅក្នុង​ការធ្វើការ​​កំណត់​​នេះ​។​

នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ មណ្ឌលសិក្សាធិកាជារឿយៗ​តែង​ប្រើប្រាស់​​អ្វីដែល​ហៅ​ថា​ “គំរូនៃ​ភាព​លម្អៀង​” ដើម្បី​កំណត់​ថា​តើសិស្ស​មាន​ពិការភាព​ផ្នែកសិក្សា​ជាក់​លាក់​​​ដែរឬអត់​។​  ក្រោមគោលគំនិតនេះ​ សិស្ស​ម្នាក់ត្រូវ​តែ​ពិនិត្យ​ឃើញថា​មាន​កម្រិ​ត​​នៃ​ភាព​លម្អៀង​ធ្ងន់ធ្ងរ​​រវាង​សមត្ថភាព​បញ្ញា និង​លទ្ធផលសិក្សា​​របស់គាត់​នៅ​ក្នុង​ការ​សម្តែងចេញ​តាមរយៈ​ពាក្យសម្តី​ ការយល់ដឹង​តាមរយៈ​ការ​ស្តាប់​ ការ​សម្តែង​​​​ចេញតាមរយៈ​ការសរសេរ​ បំណិនអំណានមូលដ្ឋាន​ ការយល់ដឹង​តាម​​ការអាន​ ការ​គណនា​បែបគណិតវិទ្យា​ ឬ​ការទាញហេតុផល​តាមគណិតវិទ្យា​។​ [5 C.C.R. Sec. 3030(b)(10)(B).] ច្បាប់អប់រំ​សហព័ន្ធ​ អនុញ្ញាត​ឲ្យមណ្ឌលសិក្សា​ធិការ​ប្រើប្រាស់​វិធីសាស្ត្រ​វាយតម្លៃ​​ផ្សេងទៀត ​ហៅថា​ “គំរូ​នៃ​ការឆ្លើយតប​ទៅ​នឹ​ង​​​អន្តរាគមន៍​តាម​ការស្រាវជ្រាវ​បែ​បវិទ្យាសាស្ត្រ​” ឬ​ “គំរូ​នៃ​ការឆ្លើយតបទៅនឹង​អន្តរាគមន៍ (RTI)” ដើម្បីកំណត់​ថាតើ​សិស្ស​ម្នាក់មានលក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​សម្រាប់​​​ការអប់រំពិសេស​មាន​ពិការភាព​ផ្នែកសិក្សាជាក់លាក់​​ដែរឬអត់​។ [34 C.F.R. Sec. 300.309(b).]  ច្បាប់សហព័ន្ធ ហាមឃាត់​រដ្ឋ​នានា​ពីការ​តម្រូវឲ្យ​មណ្ឌលសិក្សាធិកា​រ​ប្រើប្រាស់​គំរូ​នៃ​​ភាព​លម្អៀង​នេះ​តែ​មួយ​មុខ​ ហើយក៏តម្រូវ​ឲ្យរដ្ឋ​អនុញ្ញាត​ឲ្យ​មណ្ឌលសិក្សាធិការ​របស់ពួកគេ​ប្រើប្រាស់​គំរូ​ RTI ផងដែរ​។​ [34 C.F.R. Sec. 300.307(a).] ព្រោះ​តែ​ច្បាប់សហព័ន្ធ ដូច្នេះ​ច្បាប់​រដ្ឋ​កាលីហ្វ័រញ៉ា​អនុញ្ញាត​ឲ្យ​ប្រើប្រាស់គំរូ​នៃ​ភាពលម្អៀង ឬ​គំរូ RTI នៅ​ក្នុង​ការ​​កំណត់​ថាតើ​សិស្ស​​ម្នាក់មានពិការភាពផ្នែកសិក្សា​ជាក់លាក់ដែរឬអត់។​ [Cal. Ed. Code Sec. 56337(b)-(c).] មុនពេល​​អ្នក​យល់ព្រម​ចំពោះការ​វាយតម្លៃ​លើការអប់រំពិសេស​សម្រាប់កូនអ្នក​ក្រោមប្រភេទ​ចំណាត់​ថ្នាក់​នេះ សូម​ប្រាកដថា​អ្នកដឹង​ និង​យល់​ថា​​​​តើ​វិធីសាស្រ្តនៃ​ការ​ធ្វើការកំណត់នេះ​មួយណា​ដែល​មណ្ឌល​សិក្សា​ធិការ​​របស់​អ្នក​នឹង​ប្រើប្រាស់​។​