Menu Close

(3.2) តើ​កូនរបស់ខ្ញុំ​ចាំបាច់​ត្រូវតែ​មានពិការភាព​គ-ថ្លង់​មែនឬទេ​ ដើម្បី​មាន​សិទ្ធិ​ទទួលបាន​ការអប់រំពិសេស​ក្នុង​នាម​ជា​សិស្ស​ដែលមាន​ភាព​ចុះ​​ខ្សោយ​ការ​ស្តាប់​​?

(3.2) តើ​កូនរបស់ខ្ញុំ​ចាំបាច់​ត្រូវតែ​មានពិការភាព​គ-ថ្លង់​មែនឬទេ​ ដើម្បី​មាន​សិទ្ធិ​ទទួលបាន​ការអប់រំពិសេស​ក្នុង​នាម​ជា​សិស្ស​ដែលមាន​ភាព​ចុះ​​ខ្សោយ​ការ​ស្តាប់​​?

ទេ។ កូនរបស់អ្នក​អាចទទួលបានសិទ្ធិ​ ប្រសិនបើ​គាត់​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​​សម្រាប់​ពិការគ-ថ្លង់​ ឬ​ភាព​​ចុះខ្សោយការស្តាប់​។​ ពិការគ-ថ្លង់ គឺជាភាព​ចុះខ្សោ​យ​​ការស្តាប់​ដែល​មានភាព​ធ្ងន់ធ្ងរ​ខ្លាំងរហូត​ដល់​​ធ្វើឲ្យកុមារ​មានភាព​អន់​ខ្សោយ​​​នៅ​ក្នុង​លំនាំ​វិភាគព័ត៌មាន​ផ្នែកភាសា​តាមការស្តាប់ ទោះមាន​ឬ​គ្មាន​ការបំពងសំឡេង​ក្តី​​ ដែល​មាន​ផល​ប៉ះពាល់​មិនល្អ​ដល់សកម្មភាពអប់រំ​របស់កុមារ​។ [34 C.F.R. Sec. 300.8(c)(3), 5 C.C.R. Sec. 3030(b)(3)] ភាព​​ចុះ​ខ្សោយ​ការ​ស្តាប់​ គឺជា​ភាព​ចុះខ្សោយ​នៅក្នុងការស្តាប់​ ទោះ​មានលក្ខណៈអចិន្ត្រៃយ៍ ឬ​មានភាព​ប្រែ​ប្រួល​​​​​ក្តី​ ដែល​ភាព​ចុះខ្សោយនោះ​​មានផលប៉ះពាល់មិនល្អ​ទៅលើសកម្មភាព​អប់រំ​របស់​កុមារ ប៉ុន្តែ​នោះ​មិន​បាន​រួមបញ្ចូល​នៅ​​​ក្រោមនិយមន័យ​នៃ​ពិការភាពគ-ថ្លង់ទេ​។​ [34 C.F.R. Sec. 300.8(c) (5); 5 C.C.R. Sec. 3030(b)(5).]