Menu Close

(3.23) ប្រសិនបើ​កូនរបស់ខ្ញុំមិនបំពេញ​តាមលក្ខខណ្ឌ​សិទ្ធិទទួល​បាន​ការ​​អប់រំពិសេស​ទេ តើ​កូនរបស់ខ្ញុំ​អាច​ទទួល​បាន​សេវាកម្ម​ផ្នែក​ 504 ​ដើម្បី​​ដោះស្រាយ​បញ្ហា​អប់រំដែរឬទេ​?

(3.23) ប្រសិនបើ​កូនរបស់ខ្ញុំមិនបំពេញ​តាមលក្ខខណ្ឌ​សិទ្ធិទទួល​បាន​ការ​​អប់រំពិសេស​ទេ តើ​កូនរបស់ខ្ញុំ​អាច​ទទួល​បាន​សេវាកម្ម​ផ្នែក​ 504 ​ដើម្បី​​ដោះស្រាយ​បញ្ហា​អប់រំដែរឬទេ​?

កុមារ​ម្នាក់ដែល​អាច​មាន​បញ្ហា​សិក្សារៀនសូត្រ អាច​​នឹង​នៅតែ​រក​មិន​ឃើញថា​មាន​​សិទ្ធិ​ទទួល​បាន​សេវា​អប់រំ​​ពិសេស​ទេ​ ដោយសារតែ​គាត់​មិនមែនជាផ្នែកមួយ​នៃ​​ប្រភេទចំណាត់ថ្នាក់​ស្តីពី​សិទ្ធិ​ទទួល​បាន​​ការអប់រំ​ពិសេស​នោះទេ​ និង/ឬ​ដោយ​សារ​តែ​​តម្រូវការ​សិក្សារបស់គាត់​មិនមានភាព​បន្ទាន់​​​​គ្រប់​គ្រាន់​​​ដើម្បី​ឲ្យ​គាត់​​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ទទួលបាន​ការអប់រំពិសេសនោះទេ​​។​ បញ្ហា​នេះ​​អាច​ជា​ករណី​កើត​មានជាញឹកញាប់​សម្រាប់កុមារ​ដែល​កំណត់ថាមាន​បញ្ហា​​សកម្ម​ហួសហេតុ មានបញ្ហា​ពិបាកអាន ជំងឺ​អូទីស៊ិម​ប្រភេទ PDD ជំងឺ​សរសៃ​​ប្រសាទ (Tourette Syndrome) ជំងឺ​រវើរវាយ​ខ្លាំង​​ (obsessive compulsive disord​er​) បញ្ហា​កិរិយាមាយាទ​ បញ្ហា​រករឿង​ប្រឆាំង​មិនស្តាប់បង្គាប់​ ឬជំងឺ​ ​ADD/​ADHD​។​   ក្នុង​ចំណោម​​ស្ថានភាព​ទាំង​នេះ មានតែ​ជំងឺ​ ADD/ADHD និងជំងឺ​សរសៃ​ប្រសាទ​ (Tourette Syndrome) ប៉ុណ្ណោះ​ ត្រូវបាន​រៀបរាប់យ៉ាង​ច្បាស់​នៅក្នុ​ង​លក្ខណៈ​វិនិច្ឆ័យ​​សិទ្ធិទទួលបានការអប់រំពិសេស​។​

ប៉ុន្តែ​ កុមារម្នាក់នោះ​អាច​​មានសិទ្ធិទទួលបាន​សេវាអប់រំពិសេស​​ និង​ការកែសម្រួល​​​កម្មវិធី​នៅក្រោមច្បាប់​សហព័ន្ធ​ស្តីពីការ​ប្រឆាំង​​នឹង​ការ​រើសអើង​ដែលបាន​បង្កើត​ឡើង​ដើម្បីជួយ​គាំទ្រយ៉ាង​សមស្រប​ចំពោះ​​ស្ថានភាព​​​របស់សិស្ស​ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់សិស្ស​ដែល​មិនមានពិការភាព​។​​​ ច្បាប់នេះ​ត្រូវបាន​ស្គាល់ជា​ទូទៅ​ថា​​​ច្បាប់ស្តីពីការ​ស្តារនីតិសម្បទា​ (Rehabilitation Act) ឆ្នាំ​1973 ផ្នែក​ 504។ [29 U.S.C. Sec. 794; implementing regulations at 34 C.F.R. Secs. 104.1 and following.]

ការទទួលបាន​សិទ្ធិ​នៅក្នុង​​ផ្នែក​ 504 គឺ​មិនផ្អែកទៅលើ​ការវិភាគ​លើ​ពិការ​ភាព​តាម​​​ប្រភេទចំណាត់ថ្នាក់ទេ​ (លើកលែងតែ​ស្ថានភាព​មួយចំនួន​ដូចជា​ជំងឺ​ ADD/ADHD ជាដើម ត្រូវបាន​ទទួលស្គាល់​រឿយៗថា​ជា​ស្ថាន​ភាព​ដែល​មានលក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្រោមផ្នែក​ 504)។​​ ផ្ទុយទៅវិញ​ ការការពារ​នៅក្នុង​ផ្នែក 504 គឺ​មាន​ផ្តល់​​ជូនដល់សិស្ស​ដែលអាច​ចាត់ទុកថា​មានពិការភាព​ពាក់​ព័ន្ធ​នឹង​ផ្នែក​មុខងារ​។​  សិស្ស​​ទាំងនេះ​៖

  1. មានភាព​ចុះ​ខ្សោយផ្នែករាងកាយនិង​ផ្លូវចិត្ត ដែល​រឹតត្បិត​​​ជាទូទៅ​លើ​សកម្ម​ភាពមុខងារ​សំខាន់ៗ​ក្នុង​​ជីវិតរស់នៅ​​​​​ (ដូចជា​ការសិក្សា និង​ការផ្ចង់​ស្មារតី​​ជាដើម​)។​
  2. មានប្រវត្តិ​ធ្លាប់​មាន​ភាព​ចុះខ្សោយណាមួយ​ ឬ​
  3. ត្រូវបានចាត់ទុកថា​មាន​ភាព​ចុះ​ខ្សោយណាមួយ​។​

[34 C.F.R. Sec. 104.3(j).]

ប្រសិនបើកូនរបស់អ្នក​មិនរកឃើញថា​មាន​ពិការ​ភាព​ណាមួយ​សម្រាប់​គោល​បំណង​​នៃ​សេវា​ជំនួយ​​​ និង​/ឬ​សេវាកម្ម​នានា​​​​ក្រោមផ្នែក​ 504 នោះទេ អ្នកអាច​​​ប្តឹង​ឧទ្ធរណ៍ទៅលើការកំណត់នោះ​បាន​។​ ទីភ្នាក់ងារ​អប់រំ​ក្នុងមូលដ្ឋាន​ មានការ​ទទួ​ល​​ខុសត្រូវចំពោះការរៀបចំ​កិច្ច​ដំណើរការ​សវនាការ​ក្រោមផ្នែក​ 504។​​ មន្ត្រី​សវនា​កា​​រ​​ដែលបាន​ជ្រើសរើស​ដោយទីភ្នាក់ងារ​អប់រំមូលដ្ឋាន​ ត្រូវ​តែ​មានភាព​ឯករាជ្យ​មិន​ចំណុះ​ឲ្យ​ទីភ្នាក់មូលដ្ឋាន​ឡើយ​។​ ឧទាហរណ៍​ មន្ត្រី​សវនាការអាច​ជា​អ្នកគ្រប់​គ្រ​ង​​រដ្ឋបាល​អប់រំពិសេស​ណាម្នាក់​មកពី​មណ្ឌលសិក្សាផ្សេងទៀត​ មកពី​ការិ​យាល័យ​អប់រំ​​ប្រចាំ​ខោនធី ឬ​មកពី​ផ្នែក​ផែនការ​មូលដ្ឋាន​សម្រាប់ការអប់រំពិសេស​​ – ដរាប​ណា​​​គ្មាន​​ទំនាស់​ផលប្រយោជន៍​នឹង​គ្មា​។

ការិយាល័យ​សេវា​ពលរដ្ឋ​ (Office for Civil Rights, OCR) នៅ​ក្រសួងអប់រំ​សហរ​ដ្ឋ​​អាមេរិក​ (U.S. Department of Education) បាន​គ្រប់គ្រង​ និង​ពង្រឹង​ការអនុវត្ត​ច្បាប់លើការការពារ​ក្រោមផ្នែក​ 504 នៅ​ក្នុង​​ផ្នែកអប់រំ។​ ប្រសិនបើ​អ្នក​ជឿជាក់ថា​កូនរបស់អ្នក​មិនមាន​លទ្ធភាព​ទទួលបានសិទ្ធិ​របស់ខ្លួន​ក្រោមផ្នែក​ 504 ទេ​ អ្នក​អាច​ដាក់ពាក្យបណ្តឹង​ទៅកាន់​ការិយាល័យសេវា​ពលរដ្ឋ​បាន តាមអាសយដ្ឋាន​៖

San Francisco Office
Office for Civil Rights
U.S. Department of Education
50 United Nations Plaza
San Francisco, CA 94102
ទូរសព្ទ៖ 415-486-5555
ទូរសារ៖ 415-486-5570; TDD: 800-877-8339

មើលជំពូក​ 6 ព័ត៌មាន​ស្តីពីបណ្តឹង​សម្រាប់​កិច្ចដំណើរការត្រឹមត្រូវ​​​​/ការអនុវត្តតាម​ច្បាប់​​​។ មើលផងដែរ​នូវ​​ជំពូក​ 16 ព័ត៌មាន​ស្តីពី​ផ្នែក​ 504 និងការ​រើសអើង​ផ្នែកលើមូលដ្ឋាន​ពិការភាព​។

នៅពេលអ្នក​បញ្ជូនកូនរបស់អ្នកជាបន្ត​​សម្រាប់សិទ្ធិទទួលបាន​ការអប់រំពិសេស​ លិខិត​​បញ្ជូនបន្ត​របស់អ្នក​អាច​រួមបញ្ចូលនូវ​សំណូមពរ​សុំ​ឲ្យ​កូនរបស់​អ្នកទទួល​បានការវាយតម្លៃ​ផងដែរ​ស្ថិតក្រោម​ផ្នែក​ 504 នៃ​ច្បាប់​ស្តី​​​ពីការ​ស្តារនីតិសម្បទា​ (Rehabilitation Act) ឆ្នាំ​1973 (ហៅកាត់ថា “ផ្នែក​ 504”) ដើម្បីកំណត់​ថា​តើកូន​របស់​​​អ្នក​អាចមានសិទ្ធិទទួលបាន​សេវាកម្មក្រោមច្បាប់នោះដែរឬអត់​។​ ប្រសិន​បើ​មានសិទ្ធិទទួលបាន មណ្ឌលសិក្សាធិការ​អាច​តម្រូវ​ឲ្យផ្តល់​នូវ​សេវាជំនួយ​​/សេវា​កម្មសមស្រប​នានា​ រួមទាំង​សេវាកម្មអប់រំពិសេស​ផងដែរ​ ដើម្បី​អនុញ្ញាត​ឲ្យ​កូន​របស់អ្នក​ទទួលបានអត្ថប្រយោជន៍​ពីសាលារៀន​ដូច​ជា​កុមារដែលគ្មាន​ពិការ​ភាព​​​ដែរ​។​  សេវាជំនួយ​ និង/ឬសេវាកម្ម​នេះ​ អាច​នឹង​មានសារៈសំខាន់​ ប្រសិនបើ​កូន​របស់​អ្ន​កមិនមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ទទួលបានការអប់រំពិសេស​/កម្មវិធី IEP​ នោះទេ ឬប្រសិនបើ​សេវាជំនួយ​​ និង/ឬសេវាកម្ម​ទាំង​នោះ​​មិន​ត្រូវបាន​ផ្តល់​ជូន​ក្រោមច្បាប់​អប់រំពិសេស​​ ដោយសារហេតុផលមួយចំនួន​។​ [OCR Memora​n​d​u​m​,​ Letter to Veir, 19 IDELR 876 (April 29, 1993).]