Menu Close

(3.1) តើនរណាមានសិទ្ធិទទួលបាន​ការអប់រំពិសេស​ក្រោម​ច្បាប់​របស់​សហ​ព័ន្ធ និងរដ្ឋ?

(3.1) តើនរណាមានសិទ្ធិទទួលបាន​ការអប់រំពិសេស​ក្រោម​ច្បាប់​របស់​សហ​ព័ន្ធ និងរដ្ឋ?

អ្នកអាចរកមើលលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានការអប់រំពិសេសរបស់រដ្ឋកាលីហ្វ័រញ៉ានៅក្នុងបទប្បញ្ញត្តិដែលកំណត់ដោយក្រុមប្រឹក្សាអប់រំរដ្ឋ នៅ​ក្រោមចំណងជើងទី 5 នៃក្រមបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 3030។ វិន័យទាំងនេះបានចូលជាធរមានដំបូងនៅថ្ងៃទី 2 ខែមីនាឆ្នាំ 1983 ដែ​ល​ជាសញ្ញាលើកដំបូងថា រដ្ឋកាលីហ្វ័រញ៉ាមានគោលនយោបាយទូទាំងរដ្ឋ​សម្រាប់សិទ្ធិទទួលបានការអប់រំពិសេស។ លក្ខណៈវិនិច្ឆ័យជាទូទៅស្របនឹងគោលការណ៍ណែនាំរបស់សហព័ន្ធសម្រាប់កំណត់ ‘កុមារដែលមានពិការភាព’ ក្រោមចំណងជើងទី 34 ក្រមបទ​ប្បញ្ញ​ត្តិសហព័ន្ធ (C.F.R.) ផ្នែកទី 300.8។ លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានថ្នាក់រដ្ឋមិនអាចរឹតត្បិតជាងគោលការណ៍ណែនាំរបស់សហព័ន្ធបានទេ។ រួមគ្នា​ បទប្បញ្ញត្តិរបស់សហព័ន្ធនិងរដ្ឋបង្កើតនូវ​លក្ខណៈវិនិច្ឆ័យ​នៃ​​សិ​ទ្ធិ​ទ​ទួ​ល​បាន​សម្រាប់​សិស្ស​ទាំង​អស់ដែលមានអាយុចាប់ពី 3 – 22 ឆ្នាំ ដែល​កំ​ពុង​ស្វែងរកសេវាកម្មអប់រំពិសេស។  ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ជាបុគ្គល​ដែលមាន​តម្រូវ​ការ​ពិសេស​ក្រោម​លក្ខណៈ​វិនិច្ឆ័យនៃ​​សិទ្ធិ​ទទួល​បាន ការ​វាយតម្លៃរបស់មណ្ឌល​សិក្សា​ធិ​ការត្រូវតែបង្ហាញថាពិការភាព​របស់​សិស្ស​ប៉ះពាល់​​មិនល្អ​ដល់​សកម្មភាព​សិ​ក្សា​​របស់គាត់​ ហើយតម្រូវ​ឲ្យ​មានការអប់រំពិសេស។  ផ្នែកនៃពិការភាពដែលធ្វើឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែល​ចែង​ក្នុង​បទ​ប្បញ្ញត្តិ​ស្តី​ពី​សិទ្ធិ​ទទួល​បាន​​របស់រដ្ឋ រួម​មាន៖

  1. ជំងឺអូទីសឹម
  2. ការរំខានផ្នែកអារម្មណ៍
  3. ពិការភ្នែក-គ-ថ្លង់​​
  4. ពិការគ-ថ្លង់​
  5. ការចុះ​ខ្សោយ​ការ​ស្តាប់​
  6. ពិការភាព​ផ្នែក​បញ្ញា
  7. ពិការភាព​ចម្រុះច្រើនផ្នែក​​
  8. ការចុះខ្សោយ​ផ្នែកគ្រោងឆ្អឹង
  9. ការចុះខ្សោយសុខភាពផ្សេងទៀត
  10. ពិការភាពក្នុងការសិក្សាជាក់លាក់
  11. ការខ្សោយខាងភាសា និងការនិយាយ
  12. ការរងរបួស​ខួរក្បាល​ធ្ងន់ធ្ងរ​
  13. ការចុះ​ខ្សោយ​នៃ​គំហើញ​ រួមទាំង​ពិការភ្នែក​ផងដែរ​ 1

ក្រុមការងារកម្មវិធី IEP (ដែលរួមមានមាតាបិតា/អា​ណាព្យា​បាល​/អ្ន​កមានសិទ្ធិអប់រំផ្សេងទៀត និងអ្នកមានវិជ្ជាជីវៈដែលមាន​លក្ខណៈ​ស​ម្ប​ត្តិ​គ្រប់គ្រាន់) ធ្វើការកំណត់ជាក់ស្ដែងអំពីសិទ្ធិទទួល​បានការអប់រំ​ពិសេ​ស​និងសេវាកម្មពាក់ព័ន្ធ ដោយផ្អែកលើរបាយការណ៍វាយតម្លៃ​ដែល​ធ្វើឡើ​ង​ដោយមណ្ឌលសិក្សាធិការ។  សេចក្ដីចម្លងអំពីរបាយការណ៍នេះត្រូវតែផ្ដល់ជូនទៅមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត។  2  មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត គឺជាអ្នកចូល​រួមក្នុងក្រុមការងារកម្មវិធី IEP ដែលត្រូវបានអនុញ្ញាតឱ្យចូលរួម​យ៉ាងពេ​ញលេញក្នុងការធ្វើសេចក្ដីសម្រេចចិត្តអំពីសិទ្ធិទទួលបានរបស់កូនពួកគេ។  3 

ពាក់ព័ន្ធនឹង​អាយុអប្បបរមា​ កុមារ​ម្នាក់អាច​មានសិទ្ធិ​ទទួល​បាន​សេ​វាកម្ម​អប់រំពិសេស​ ជាទម្រង់នៃ​សេវា​អន្តរាគមន៍​​ពីដើមទី តាំង​​ពី​ចាប់​កំ​ណើត​​មក​។  សូមមើល ជំពូក 12 ព័ត៌មាន​ស្តីពីសេវាអន្តរាគមន៍​ពីដើម​ទី  ក្រោយ​អាយុបីឆ្នាំ​រហូតដល់​អាយុចូលរៀន​ កុមារ​ម្នាក់អាចនឹង​មាន​សិទ្ធិ​ទ​ទួ​​លបាន​​ការអប់រំពិសេស​ថ្នាក់​មត្តេយ្យ​សិក្សាកម្រិតទាប​​។ សូមមើល ជំពូក 13 ព័ត៌មាន​ស្តីពីសេវាកម្មអប់រំ​ថ្នាក់​មត្តេយ្យសិក្សាកម្រិតទាប

ពាក់ព័ន្ធនឹងអាយុ​អតិបរមា (ឧបមាថាសិស្ស​មិន​ទាន់​បញ្ចប់​ការ​សិ​ក្សា​នៅវិទ្យាល័យ​ដែលមាន​​សញ្ញាបត្រ​ចំណេះទូទៅ)​ សិស្ស​ម្នាក់​អាច​បន្ត​មា​នសិទ្ធិ​ទទួលបាន​ការអប់រំពិសេស​រហូតដល់​ផុត​អាយុ 18 ឆ្នាំ 4.  សិស្ស​ដែលមានអាយុចន្លោះពី​ 19 ដល់​ 21 ឆ្នាំ​ អាច​បន្តស្ថិតនៅក្នុង​ការ​អប់រំពិសេស នៅពេល​ស្ថានភាព​ដូច​ខាង​ក្រោមនេះ​កើតឡើង​៖

  1. គាត់ត្រូវ​ស្ថិតនៅក្នុង​ការអប់រំពិសេស​ នៅពេលគាត់​​គ្រប់អាយុ 19 ឆ្នាំ​
  2. គាត់មិនទាន់បំពេញបានតាម “ស្តង់ដារភាពស្ទាត់ជំនាញ” ទេ
  3. ពួកគេមិនទាន់បានបញ្ចប់ “វគ្គសិក្សាដែលបានកំណត់” ទេ ឬក៏
  4. គាត់​មិនបាន​ទទួលសញ្ញាបត្រ​បញ្ចប់ការសិក្សានៅវិទ្យាល័យ​ធម្មតា​ពី​វិទ្យា​ល័យ​​។ 5

“វគ្គសិក្សា​ដែលបានកំណត់​” គឺជា​បណ្តុំ​ស្តង់ដា​ដែលបានបង្កើត​ឡើង​ដោយក្រុមប្រឹក្សា​​អប់រំ​តាមមូលដ្ឋាន​សម្រាប់ការប្រគល់សញ្ញាបត្រ ឬ​វិញ្ញាបនបត្រ​។  6 វគ្គសិក្សា​អាច​រួមបញ្ចូលនូវ​មុខវិជ្ជា​ ឬ​ក្រេឌីតដែលបាន​តម្រូវ​ដោយ​មណ្ឌលសិក្សាធិការ​ផ្នែក​ភាសាអង់គ្លេស​ គណិតវិទ្យា អំណាន ។ល៕ “ស្តង់ដា​បំណិន​សមត្ថភាព” គឺជា​ការវាស់ស្ទង់​សមត្ថភាព​សិស្ស​ទៅលើ​បំណិន​មូលដ្ឋាន​​ដូចជា​អំណាន សំណេរ​ និង​គណិតវិទ្យា​។ 

រយៈពេលយូរប៉ុនណាដែលសិស្ស​អាចបន្ត​ស្ថិត​នៅក្នុង​ការអប់រំពិសេស​ ក្រោ​យគម្រប់​​ខួបកំណើត​អាយុ​ 22 ឆ្នាំ ភាគច្រើន​អាស្រ័យលើ​ខែ​ដែល​គាត់​គ្រប់​អាយុ​ 22 ឆ្នាំនោះ​​។  ប្រសិនបើសិស្ស​កើត​នៅចន្លោះ​ថ្ងៃ​ទី 1 ខែមករា និង​ថ្ងៃ​ទី​ ​30 ខែ​មិថុនា នោះ​គាត់​​អាច​បន្តស្ថិតនៅ​ក្នុងកម្មវិធី​សម្រាប់ឆ្នាំសារពើពន្ធ​នៅ​សេស​សល់​ដែលត្រូវ​បញ្ចប់នៅថ្ងៃ​ទី ​30 ខែ​មិថុនា បូករួមទាំង​កម្មវិធី​ឆ្នាំសិក្សា​​បន្ថែម។​  ប្រសិនបើគាត់​កើតនៅក្នុងខែកក្កដា​ ខែ​សីហា ឬខែ​​កញ្ញា​ ហើយ​ស្ថិត​នៅ​ក្នុង​ប្រតិទិន​​ឆ្នាំសិក្សា​ពីមុនមក​ ពេល​នោះ​​គាត់​ត្រូវទទួលបាន​ដំណោះ​ស្រាយ​​​​ដូចគ្នា​ ​និង​អាចបន្ត​​ស្ថិតនៅក្នុងកម្មវិធី​នេះ​រហូតដល់​ដំណាច់​ឆ្នាំ​សារពើពន្ធ​ពី​មុន​មក​ដែលបញ្ចប់នៅ​ថ្ងៃ​ទី​ 30 ខែមិថុនា​។​​  ប៉ុន្តែ​ ប្រសិនបើសិស្ស​កើត​នៅ​ក្នុងខែ​កក្កដា​ ខែ​សីហា ឬខែ​​កញ្ញា​ ហើយ​ស្ថិ​តនៅក្នុង​ប្រតិទិន​​សិក្សា​នៅសាលា​ពេញ​​មួយ​ឆ្នាំ​​ នោះ​គាត់អាច​បញ្ចប់​រយៈ​ពេល​បច្ចុប្បន្ន​នេះ​ បើទោះបីជា​រយៈពេល​នេះបន្តទៅ​ឆ្នាំ​សារពើពន្ធ​បន្ទាប់​ក៏ដោយ​​។​  សិស្សដែល​កើត​នៅក្នុងខែតុលា​ ខែ​វិច្ឆិកា ឬខែ​​ធ្នូ​អាចបន្ត​ស្ថិតនៅក្នុង​ការ​អប់រំ​ពិសេស​រហូតដល់ត្រឹមថ្ងៃ​ទី​​​​31 ខែ​ធ្នូនៃ​ឆ្នាំដែល​គាត់គ្រប់អាយុ​ 22 ឆ្នាំតែប៉ុណ្ណោះ​​ លើកលែង​តែ​គាត់​បញ្ចប់កម្មវិធី​ IEP របស់គាត់​ផ្សេងទៀត​​ នៅ​ដំណាច់​​ឆ្នាំសារពើពន្ធ​បច្ចុប្បន្ន​នោះ​។  7.

  1. 34 C.F.R. Sec. 300.8; 5 C.C.R. Sec. 3030.[]
  2. 20 U.S.C. Sec. 1414(b)(4) & (5); 34 C.F.R. Secs. 300.306(a)(1) & 300.322(f).[]
  3. 34 C.F.R. Sec 300.306(a); Cal. Edu. Code Sec. 56329(a)(1) and 56341(b)(1).[]
  4. Cal. Ed. Code Sec. 56026(c)(4)[]
  5. 34 C.F.R. Sec. 300.102; Cal. Ed. Code Sec. 56026(c)(4) & 56026.1.[]
  6. Cal. Ed. Code. Sec. 51220.[]
  7. Cal. Ed. Code Sec. 56026(c)(4)[]