Menu Close

(10.1) តើ​មណ្ឌលសិក្សាធិការ​ចាំបាច់ត្រូវជួយសិស្ស​ដែលមានពិការភាព​ឲ្យ​ធ្វើ​ការផ្ទេរពីការសិក្សា​ពី​វិទ្យាល័យ​ទៅកាន់​ជីវិត​មនុស្ស​ពេញវ័យ​ដែរ​ឬទេ​​?

(10.1) តើ​មណ្ឌលសិក្សាធិការ​ចាំបាច់ត្រូវជួយសិស្ស​ដែលមានពិការភាព​ឲ្យ​ធ្វើ​ការផ្ទេរពីការសិក្សា​ពី​វិទ្យាល័យ​ទៅកាន់​ជីវិត​មនុស្ស​ពេញវ័យ​ដែរ​ឬទេ​​?

បាទ/ចាស​។ ច្បាប់អប់រំពិសេស​របស់សហព័ន្ធ​ តម្រូវ​ឲ្យមានសេវាធ្វើ​ផែន​ការ​​​​ផ្ទេរ​ការ​សិក្សា​​​​ពី​សិស្ស​ដែលមានពិការភាព​ ដោយមិនគិតថាទី​​ភ្នាក់ងារ​​មួយ​ណា​​ផ្តល់​ការគាំទ្រ​ ឬ​សេវា​អប់រំ​នានា​ទៅដល់សិស្ស​នោះទេ​។ ទន្ទឹមនឹង​​ការ​ចាប់ផ្តើម​មិនឲ្យ​យឺតយ៉ាវ​ជាង​កម្មវិធី​អប់រំ​សម្រាប់​បុគ្គល​ (Individualized Education Program, IEP) លើកដំបូង​ដែលបាន​រៀបចំ​​​ធ្វើក្រោយពេល​សិស្សមាន​​អាយុ​ 16 ឆ្នាំ​ (ឬ​តិច​ជាង​នេះ​ ប្រសិនបើ​ក្រុម​ការងារ​កម្មវិធី IEP កំណត់ថា​សមស្រប​) និង​ដែលបាន​ធ្វើ​បច្ចុប្បន្ន​​​ភាព​រៀងរាល់ឆ្នាំផងនោះ​​ កម្មវិធី​ IEP ត្រូវតែ​មាន​របាយការណ៍​​អំពី​គោល​ដៅ​​ក្រោយវិទ្យាល័យ​ដែលអាច​វាស់វែងបាន​។ គោលដៅត្រូវ​តែ​ផ្អែកលើការវាយ​តម្លៃ​​លើការផ្ទេរការសិក្សា​សមស្រប​តាម​​អាយុ​ដែលពាក់ព័ន្ធនឹង​ការបណ្តុះ​បណ្តា​​ល ការអប់រំ ការងារ​ និង​បំណិន​ជីវិត​​ផ្អែកលើខ្លួនឯង​ ប្រសិនបើសមស្រប។​ កម្មវិធី IEP ក៏ត្រូវតែ​មាន​របាយការណ៍​មួយស្តីពី​សេវាកម្ម​ផ្ទេរការសិ​ក្សា​​​​​តាម​ការ​​ចំាំបាច់​សម្រាប់​សិស្ស​ដែល​ផ្តោតលើ​វគ្គសិក្សា​របស់​សិស្ស​ (ដូចជា​ការ​ចូល​រួម​ទៅក្នុង​វគ្គសិក្សា​សម្រាប់ការ​​ដាក់​បញ្ចូល​ក្នុង​​ថ្នាក់សិក្សា​កម្រិត​ខ្ពស់ ឬ​កម្មវិធីអប់រំ​​វិជ្ជាជីវៈ)។ ម្យ៉ាងទៀត កម្មវិធី​ IEP ត្រូវតែ​មាន​របាយការណ៍​ស្តីពី​ការទទួល​ខុសត្រូវ​អន្តរ​ក្រសួ​ង​​ ប្រសិនបើសមស្រប​។ 20 United States Code (USC) Sec. 1414(d)(1)(A); 34 Code of Federal Regulations (C.F.R.) Secs. 300.320(b) & 300.321(b)(3).]

គោលបំណង​នៃ​ផែនការ​ផ្ទេរការសិក្សា​ គឺ​ត្រូវ​ធានា​ថា​សិស្ស​នៅតែ​បន្ត​ទទួល​​បាន​​ការ​គាំទ្រ​តាមត្រូវការ ពីទីភ្នាក់ងារ​សាធារណៈ និង​ឯកជន​​យ៉ាង​​សម​ស្រប​​ ដើ​ម្បី​បន្ត​ការបណ្តុះបណ្តាលវិជ្ជាជីវៈ សេវាអប់រំ និង​ស្វែងរក​ និងបន្ត​រក្សាកម្រិត​​ឯករាជ្យ​​ភាព​​​ ឬ​កាងារ​ឲ្យបាន​ច្រើន​បំផុត​តាម​ដែល​អាច​​ធ្វើបាន​។​ ផែនការ​នេះ​ ក៏​គួរ​តែ​គូសបញ្ជាក់​ផងដែរ​អំពីគោលដៅ​ស្នាក់នៅ​ សង្គម និង​​ការ​កម្សាន្ត​។​

កិច្ចប្រជុំ​ធ្វើផែនការ​ផ្ទេរការសិក្សា​​ដែលមានការសម្របសម្រួល​ (ធ្វើឡើង​សម្រា​ប់​ជាផ្នែកមួយនៃ​កិច្ចប្រជុំក្រុមការងារ​កម្មវិធី​ IEP) គួរ​តែ​​រួម​បញ្ចូល​នូវ​អ្នកតំណាង​ដែល​អាច​បម្រើសេវាដល់សិស្ស​ នៅពេល​សិស្ស​​បញ្ចប់ការសិក្សា​ ឬប្រសិនបើ​ពួក​គេ​មិនទាន់បញ្ចប់​ការ​សិក្សា​ ហើយ​​មានអាយុ 22 ឆ្នាំ នោះ​ទីភ្នាក់ងារផ្សេងៗ​ ត្រូវ​ផ្តល់​ការគាំទ្រ​ការ​អប់រំ​​ជា​បន្ត​​សម្រាប់សិស្ស​ដែលមានពិការភាព​ ដោយសា​រ​តែ​មណ្ឌល​​សិក្សាធិការ​ លែង​​មានការទទួលខុសត្រូវ​សម្រាប់​ការអប់រំ​របស់ពួកគេ​ទៀត​ហើយ​។ ទាំងនេះ រួមមានក្រសួងស្តារលទ្ធភាពពលកម្ម (DOR) មជ្ឈ​ម​ណ្ឌ​ល​​​ក្នុង​តំបន់ កម្មវិធីសេវាពិការភាព​នៅ​មហា​វិទ្យាល័យ​ ក៏ដូចជា​ទីភ្នាក់ងារ​ឯក​ជន​ផង​ដែរ​។​ ការធ្វើផែនការ​ផ្ទេរការសិក្សានេះ នឹង​ផ្តល់ឲ្យអ្នក​នូវ​ឱកាស​ដ៏ល្អ​ដើម្បី​យល់​ដឹង​អំពី​ធនធាន​សហគមន៍ទាំងនេះ​។ មិនត្រូវ​ដើរតួនាទី​អសកម្ម​នៅក្នុង​កិច្ច​ដំណើរការ​ធ្វើ​ផែនការ​នេះ​ទេ​។​ សូម​សហការ​ជាមួយ​មណ្ឌលសិក្សាធិការ​របស់​អ្នក​​ដើម្បីកំណត់អត្តសញ្ញាណ ឬសហការ​​ជាមួយ​ទីភ្នាក់ងារ​នានា​ដែ​ល​នឹង​ជួយ​កូនអ្នក​ នៅពេលគាត់​​ចូលដល់​​ពេលពេញវ័យ និង​​មានឯករាជ្យភាព​លើខ្លួន​ឯង​។​

ផែនការផ្ទេរការសិក្សា​​ ឬ​របាយការណ៍ស្តីពី​សេវាផ្ទេរការសិក្សា​ដែលត្រូវការ​ចាំ​បាច់​​​នៅក្នុង​កម្មវិធី​ IEP​ នីមួយៗ ត្រូវតែ​រួមបញ្ចូលនូវ​របាយការណ៍​ស្តីពី​ការ​ទទួ​ល​ខុសត្រូវរបស់ទីភ្នាក់ងារ​ចូលរួម​ផ្សេងទៀត​ ប្រសិនបើ​មាន​ភាព​​សមស្រប។​ ប៉ុន្តែ សូម​​​ចាំ​ថា​មណ្ឌលសិក្សាធិការ នៅតែ​បន្តទទួលខុសត្រូវជា​​ចុង​ក្រោយ​​​​សម្រាប់​ធានា​ឲ្យ​មាន​ការផ្តល់ជូន​សេវាកម្មទាំងនេះ​។​ ហេតុដូច្នេះ ប្រសិនបើទីភ្នាក់ងារ​ចូលរួមណាមួយឈប់​ផ្តល់សេវាកម្ម​ដែល​បាន​ព្រមព្រៀង​ នោះ​មណ្ឌល​សិក្សា​ធិកា​រ​ត្រូវតែ​​បំពេញ​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​នោះដោយផ្ទាល់ ឬ​តាម​រយៈកិច្ចសន្យា ឬ​ការព្រមព្រៀង​ផ្សេងទៀត​។​ [20 U.S.C. Sec. 1412(a)(12)(B).] មណ្ឌលសិក្សាធិកា​រ ក៏ត្រូវ​មាន​កិច្ចប្រជុំ​កម្មវិធី​ IEP ផ្សេងទៀត​ផងដែរ​ដើម្បី​​ស្វែង​​រក​មធ្យោបាយ​ផ្សេងទៀត​ណាមួយ ​ដើម្បី​បំពេញ​តាម​វត្ថុបំណង​​នៃ​​ការផ្ទេ​រការ​សិក្សា​​​នៅក្នុងកម្មវិធី IEP។ [34 C.F.R. Sec. 300.324(c).]