Menu Close

(10.14) តើ​មានអ្វីកើតឡើង​ បើទីភ្នាក់ងារ​ចូលរួមមិនបាន​ផ្តល់ការយល់ព្រម​ទៅលើសេវា​ផ្ទេរការសិក្សា​ដែល​មាន​រៀបរា​ប់នៅក្នុង​កម្មវិធី IEP?

(10.14) តើ​មានអ្វីកើតឡើង​ បើទីភ្នាក់ងារ​ចូលរួមមិនបាន​ផ្តល់ការយល់ព្រម​ទៅលើសេវា​ផ្ទេរការសិក្សា​ដែល​មាន​រៀបរា​ប់នៅក្នុង​កម្មវិធី IEP?

បើទីភ្នាក់ងារ​ចូលរួម​យល់ស្រប​ផ្តល់​សេវាផ្ទេរការសិក្សា​ ហើយបន្ទាប់មក​បែរជា​មិន​ព្រម​ផ្តល់សេវា​ទៅវិញ​​ ពេលនោះ​មណ្ឌលសិក្សាធិការ​ត្រូវតែ​រៀបចំកិច្ច​ប្រជុំ​មួយ​របស់ក្រុមការងារ​កម្មវិធី​ IEP ឲ្យបានឆាប់​តាម​ដែល​អាច​ធ្វើបាន​ ដើម្បី​កំណ​ត់​​​យុទ្ធសាស្ត្រ​ផ្សេងទៀត​សម្រាប់​បំពេញ​តាមគោលដៅ​របស់​កម្មវិធី​ IEP។​ ​មណ្ឌល​សិក្សាធិការ នៅតែ​បន្តទទួលខុសត្រូវ​ចុងក្រោយ​សម្រាប់ការ​ធានា​​​ឲ្យមាន​ការផ្ត​ល់​​ជូននូវ​​សេវាផ្ទេរការសិក្សានេះ​។​ ប៉ុន្តែ​ នេះ​មិនបាន​អនុគ្រោះ​ដល់​ទីភ្នាក់ងារ​ចូល​រួម​ណាមួយ (រួមទាំង​ទីភ្នាក់ងារ​ស្តារនីតិសម្បទា​ការងារ​របស់រដ្ឋផងដែរ) រួចផុត​ពីការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​សេវា ឬ​ទូទាត់សេវាកម្មណាមួយ​ដែល​ទីភ្នាក់ងារនោះ​​​ផ្តល់ជូនទៅ​ដល់​សិស្ស​មានពិការភាព ដែល​ពួកគេបំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​សិទ្ធិ​ទទួល​បានសេវា​​របស់ទីភ្នាក់នោះទេ​។​​ [20 U.S.C. Sec. 1412(a)(12)(B); 34 C.F.R. Sec. 300.324(c); Cal. Ed. Code Sec. 56345.1(c).]