Menu Close

(10.27) តើមានអ្វីកើតឡើង បើកូនរបស់ខ្ញុំត្រូវការ​ជំនួយគាំទ្រ​ដើម្បី​ស្ថិត​ក្នុង​កម្មវិធីវិជ្ជាជីវៈធម្មតា​?

(10.27) តើមានអ្វីកើតឡើង បើកូនរបស់ខ្ញុំត្រូវការ​ជំនួយគាំទ្រ​ដើម្បី​ស្ថិត​ក្នុង​កម្មវិធីវិជ្ជាជីវៈធម្មតា​?

សម្រាប់សិស្ស​ដែលមាន​កម្មវិធី​ IEP កាតព្វកិច្ច​របស់មណ្ឌលសិក្សាធិការ​ គឺ​ត្រូវ​ផ្តល់​​ជំនួយ​គាំទ្រ និង​ការកែសម្រួល​ចាំបាច់​នានា​ដើម្បី​ជំរុញ​ឲ្យ​សិស្ស​​ចូលរួម​នៅ​ក្នុងកម្មវិធីនេះ​។ មណ្ឌលសិក្សាធិការ ក៏មាន​កាតព្វកិច្ច​ផងដែរ​ក្នុងការធ្វើ​ការកែ​សម្រួល​យ៉ាងសមស្រប​ដើម្បីបំពេញតម្រូវការ​របស់សិស្ស​ដែលមានពិការភាព​ ដែលពួកគេ​ស្ថិតនៅក្នុងផែនការ​ផ្នែក 504។ [29 U.S.C. Sec. 794; 34 C.F.R. Sec. 104.12.] ជំនួយគាំទ្រ និង​ការកែសម្រួលភាគច្រើន​ គឺផ្អែកទៅលើ​សុភនិច្ឆ័​យ​ និង​​មានជាប់ពាក់ព័ន្ធទៅនឹង​ការអនុវត្ត​ផ្នែកសុវត្ថិភាព និង​ការ​បង្រៀន​​​ដែលផ្តល់​អត្ថប្រយោជន៍​ទៅដល់សិស្ស​គ្រប់ៗគ្នា​។​ ការគាំទ្រ​ថ្នាក់រៀនទូទៅបំផុត​ រួមមាន​ការកែសម្រួលកម្មវិធីសិក្សា វិធីសាស្ត្រ​​បង្រៀនជាក់លាក់ និង​ការប្រើប្រាស់​សម្ភា​រៈ ឬ​គ្រឿងបរិក្ខារ ​(ដូចជា​ច្រកផ្លូវ​សម្រាប់រទេះ​រុញ​ តុដែលអាច​ចេញចូលបាន​ សៀវ​ភៅ​​អក្សរស្ទាប  ​ម៉ាស៊ីនជំនួយ​ការនិយាយ​ វគ្គសិក្សាភាសាសញ្ញា និង​ឧបករណ៍​​ជំនួយ​​ស្មារតី​​)។​

របកគំហើញផ្នែក​វិស្វកម្ម​ស្តារនីតិសម្បទា​ ផ្តល់អត្ថប្រយោជន៍​កាន់តែ​ច្រើនឡើង​​ដល់សិស្ស​ដែលមានពិការភាព​សំខាន់ៗ។​ ការរចនា និងការប្រើប្រាស់​កាន់តែ​ល្អ​ប្រសើរឡើងនៃ​ឧបករណ៍ផ្នែក​ទំនាក់​​​ទំនង​ ផ្នែកគ្រោងឆ្អឹង និង​ផ្នែកចល័តភាព​​ ផ្តល់​ជំនួយ​នៅក្នុង​កិច្ច​ដំណើរការ​រួមបញ្ចូលគ្នា​នេះ​។​ ជំនួយគាំទ្រ និង​ការកែ​សម្រួ​ល​​​​ជាក់លាក់​ដែលបានប្រើប្រាស់ដើម្បី​ជួយ​សម្រួលដល់ការដាក់បញ្ចូ​លទៅក្នុង​កម្មវិធី​វិជ្ជាជី​វៈធម្មតា នឹង​ពឹង​ផ្អែក​លើ​ការវិភាគ​ដោយប្រុងប្រយ័ត្ន​នៃ​តម្រូវ​ការ​របស់​កូនអ្នក និង​កម្មវិធី​វិជ្ជាជីវៈជាក់លាក់​។​ គំរូ​នៃការគាំទ្រ​តាមថ្នាក់​រៀនដែល​ប្រើប្រាស់ជាទូទៅ មានដូចជា​៖

  1. រយៈពេល​តម្រង់ទិស​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​ (ដែ​ល​មាន​​ឪពុក ​ម្តាយ​​​​ចូល​រួម)
  2. មិត្តបង្រៀនមិត្ត​
  3. គ្រូបង្រៀនផ្នែក​ធនធាន​វិជ្ជាជីវៈ
  4. ការបង្រៀនជាក្រុមតូចៗ
  5. អ្នកអាន ឬ​អ្នកបកប្រែ​
  6. ឯកសារបង្រៀន​ជា​ទម្រង់ពិសេស​
  7. ការវិភាគ​លើកិច្ចការ​ (ញែកជំនាញ​នានា​ទៅជាផ្នែកតូចៗ​ដើម្បី​រៀនសូត្របាន​)
  8. សម្ភារៈជាអក្សរ​ពុម្ព​ធំៗ​
  9. សំឡេង ឬ​សញ្ញា​ភ្លើង​នៅលើឧបករណ៍
  10. ការពិគ្រោះយោបល់ និង​
  11. ការប្រើប្រាស់បច្ចេកទេស​បង្រៀន​ស្របតាម​បែបផែនសិក្សា​របស់​សិស្ស​។