Menu Close

(10.25) តើការ​ងារដែលទទួលបាននូវ​កិច្ចគាំពារ​ ជាអ្វី​?

(10.25) តើការ​ងារដែលទទួលបាននូវ​កិច្ចគាំពារ​ ជាអ្វី​?

“ការងារដែលទទួលបាននូវកិច្ចគាំពារ” គឺជា​ជម្រើសនៃ​ការដាក់បញ្ចូល​ទៅក្នុ​ង​ការសិក្សាវិជ្ជាជីវៈ​ដែលបាន​ប្រើប្រាស់ជា​​ចម្បង​សម្រាប់បុគ្គល​​ដែល​មាន​​​ពិការភា​ព​ផ្នែក​លូតលាស់។ នៅក្រោមច្បាប់រដ្ឋ​ (ហៅថា “ ច្បាប់ Lanterman”) នេះ​មានន័យ​ថា​​ជា​ការងារដែលទទួលបានប្រាក់កម្រៃ​នៅក្នុងមជ្ឈដ្ឋាន​រួមបញ្ចូលគ្នា​​ក្នុង​សហគ​ម​​ន៍ ដែលនៅក្នុង​នោះ​មនុស្សដែលមានពិការភាព​ ឬ​គ្មាន​ពិការ​ភាព​​​ ត្រូវ​មាន​ទំនាក់​ទំនង​គ្នា​។ និយោជិត​អាច​ត្រូវបាន​ផ្តល់ការងារ​​ដោយនិយោជក​នៅក្នុងសហគមន៍ ដោយផ្ទាល់ ឬ​តាមរយៈកិច្ចសន្យា​របស់​មជ្ឈមណ្ឌល​ក្នុង​តំបន់ (Regional Center​) ឬ​ក្រសួងស្តារលទ្ធភាព​ពលកម្ម​​ (Department of Rehabilitation) ជាមួយនឹង​ទីភ្នាក់​ងារ​ការងារ​ដែល​ទទួលបានការ​គាំពារ​។ ជាធម្មតា សេវាគាំទ្រជាបន្តបន្ទាប់ ត្រូវបានផ្តល់ជូន​ទៅដល់និយោជិត​​ដើម្បីឲ្យគាត់អាចបន្ត​​រក្សាការងារ​នោះបាន​។​ [Cal. Welf. & Inst. Code Secs. 4851(n)-(p).] ជម្រើសនៃការដាក់បញ្ចូល​ទៅក្នុង​ផ្នែកវិជ្ជាជីវៈ គួរតែមានផ្តល់​ជូន​ផង​ដែរ​​ទៅដល់បុគ្គលដែលមានពិការភាព​ផ្សេង​ទៀត​។