Menu Close

(10.6) តើ​ខ្ញុំ​ត្រូវ​ផ្តួចផ្តើមរៀបចំកិច្ច​ប្រជុំ​ធ្វើផែនការ​ផ្ទេរការសិក្សា​យ៉ាង​ដូច​ម្តេច​?

(10.6) តើ​ខ្ញុំ​ត្រូវ​ផ្តួចផ្តើមរៀបចំកិច្ច​ប្រជុំ​ធ្វើផែនការ​ផ្ទេរការសិក្សា​យ៉ាង​ដូច​ម្តេច​?

អ្នកអាច​ផ្តួចផ្តើមរៀបចំ​កិច្ចប្រជុំធ្វើផែនការ​ផ្ទេរការសិក្សា​ដោយ​​ការ​ធ្វើសំណើជា​លាយលក្ខណ៍អក្សរ​ទៅកាន់គ្រូបង្រៀនរបស់កូនអ្នក នាយកសាលា ឬ​​ការិយា​ល័​យ​រដ្ឋបាល​​អប់រំពិសេស​។ លិខិតនោះ​ ត្រូវ​បញ្ជាក់ឲ្យបានច្បាស់​ថា​គោល​បំណង​នៃ​កិច្ចប្រជុំ​នោះគឺ​ការធ្វើផែនការ​ផ្ទេរការសិក្សា​។​

មិនថា​អ្នក​ ឬមណ្ឌលសិក្សាធិការ​ បាន​ផ្តួចផ្តើមបង្កើត​កិច្ច​ដំណើរការ​ធ្វើផែនការ​ផ្ទេរ​ការសិក្សាដែរឬអត់នោះទេ មណ្ឌលសិក្សាធិការ​ត្រូវតែ​ផ្ញើលិខិតជូនដំណឹង​អំពីកិច្ចប្រជុំនោះ ដោយ​មាន​៖

  1. បង្ហាញ​ថាគោលបំណង​នៃ​កិច្ច​ប្រជុំនោះ គឺ​ការពិចារណា​អំពី​គោលដៅ​​​ក្រោយ​ការសិក្សា​នៅវិទ្យាល័យ និង​សេវាផ្ទេរការសិក្សា​។
  2. បង្ហាញថា​សិស្ស​នឹង​ត្រូវបានអញ្ជើញ​ឲ្យចូលរួម​ និង
  3. កំណត់​ទីភ្នាក់ងារផ្សេងទៀត​ណាមួយ​ដែលនឹង​ទទួលបានការ​​អញ្ជើញ​ ​ឲ្យ​​បញ្ចូនអ្នកតំណាងមួយរូប​មកចូលរួម​។​

[34 C.F.R. Sec. 300.322(b).]