Menu Close

(10.22) តើ​ខ្ញុំ​អាច​ធ្វើការងារជាមួយ​គ្រូបង្រៀនរបស់កូនខ្ញុំ និង​បុគ្គលិក​ផ្សេង​ទៀតបានយ៉ាង​ដូចម្តេច​ ​ដើម្បី​លើកកម្ពស់​ជំនាញ​ដែលចាំ​បាច់​សម្រាប់​ឲ្យ​កូន​រ​បស់​ខ្ញុំ​ចូលទៅកាន់​កម្មវិធី​អប់រំវិជ្ជាជីវៈ?

(10.22) តើ​ខ្ញុំ​អាច​ធ្វើការងារជាមួយ​គ្រូបង្រៀនរបស់កូនខ្ញុំ និង​បុគ្គលិក​ផ្សេង​ទៀតបានយ៉ាង​ដូចម្តេច​ ​ដើម្បី​លើកកម្ពស់​ជំនាញ​ដែលចាំ​បាច់​សម្រាប់​ឲ្យ​កូន​រ​បស់​ខ្ញុំ​ចូលទៅកាន់​កម្មវិធី​អប់រំវិជ្ជាជីវៈ?

សូមប្រាកដថា​វត្ថុបំណង​ផ្នែកវិជ្ជាជីវៈ ត្រូវបាន​សរសេរជា​លាយល​ក្ខណ៍​អក្សរ​​​​នៅក្នុង​កម្មវិធី IEP របស់កូនអ្នក​ ដោយ​បង្ហាញប្រាប់​អំពី​ការរំពឹង​ទុក​របស់​អ្នក​ដែលថា​​កូនរបស់អ្នក​នឹង​ត្រូវ​ធ្វើការងារ​ក្នុងនាមជា​មនុស្ស​​ពេញវ័យម្នាក់។​ មិនទាន់ហួ​សពេលពេកទេ ក្នុងការចាប់ផ្តើម​។​ ត្រូវប្រាកដថា​ការតុបតែងខ្លួន កាយសម្ប​ទា ចល័តភាព ការប្រាស្រ័យ​ទាក់ទង និង​បំណិនសង្គម​ ត្រូវបាន​គូសបញ្ជាក់ និង​សិក្សា​ស្វែងយល់។ បើបំណិន​ជាមូលដ្ឋានមានការលូតលាស់​កាន់តែ​ឆាប់ ចំណុច​ផ្តោត​​អាច​នឹង​ផ្លាស់ប្តូរ​ទៅរក​បំណិន​វិជ្ជាជីវៈ​ជាក់លាក់បាន​កាន់តែឆាប់។​

អ្នកអាចផ្ត​ល់​ទំទួលខុសត្រូវ​លើ​កិច្ចការផ្ទះ​​ ចាប់តាំង​ពី​ក្មេង​វ័យ​​បាន​​។​ អ្នកក៏អាច​ធ្វើ​ឲ្យ​​ប្រាកដផងដែរថា​កូនរបស់អ្នក​ មានការចូលរួម​ទៅ​ក្នុង​​សកម្មភាព​និង​បទ​ពិសោធន៍​នានា​នៅក្នុងសហគមន៍​ ជាពិសេស​សកម្មភាពកម្សាន្ត​។​ សូម​បំពេ​ញ​នូវ​​​​​តួនាទី​សកម្ម​នៅក្នុង​ការផ្តល់​ឲ្យកូនអ្នកនូវ​សកម្មភាព​និង​បទ​ពិសោធន៍​​​វិជ្ជាជីវៈ​ឲ្យបានច្រើនតាមដែលអាចធ្វើបា​ន។​