Menu Close

(10.11) តើសិស្ស​អាច​ចូលរួម​ទៅក្នុងការ​អភិវឌ្ឍផែនការ​ផ្ទេរការសិក្សា​ផ្ទាល់​ខ្លួន​​បានដោយរបៀបណា?

(10.11) តើសិស្ស​អាច​ចូលរួម​ទៅក្នុងការ​អភិវឌ្ឍផែនការ​ផ្ទេរការសិក្សា​ផ្ទាល់​ខ្លួន​​បានដោយរបៀបណា?

សិស្សត្រូវតែទទួលបានការអញ្ជើញ​​ឲ្យចូលរួម​ក្នុងកិច្ចប្រជុំ​កម្មវិធី ITP ណាមួយ​។ កិច្ច​ប្រជុំនោះ គួរតែផ្តោតលើបុគ្គល​ដើម្បី​ឲ្យកិច្ចប្រជុំនោះផ្តោត​សំខាន់​ទៅលើ​តម្រូវ​ការ​ និង​ក្តីប្រាថ្នារបស់សិស្ស​នៅ​ពេលអនាគត។​ គោលដៅ និង​វត្ថុបំណង​នៅ​ក្នុង​កម្មវិធី​ ITP របស់សិស្ស​ គប្បី​គូស​បញ្ជាក់​​អំពី​ចំណង់ចំណូលចិត្ត​របស់​សិស្ស និង​រួមបញ្ចូលនូវ​គ្រប់ផ្នែក​ទាំងអស់​​នៃ​ជីវិត​រស់នៅ ដូចជា​ផ្ទះ​ កន្លែង​ធ្វើការ​ សហគមន៍​ សង្គម ។ល៕ អំឡុង​ពេល​នៃ​​​កិច្ច​ប្រជុំ​ យកល្អត្រូវ​រាយនាម​ចំណុច​ខ្លាំង តម្រូវ​ការ ក្តីស្រមៃ​ ភាពភ័យខ្លាច និង​បំណង​ប្រាថ្នា​របស់សិស្ស​ម្នាក់ៗ និង​ការរំពឹងទុករបស់គ្រួសារ។

កិច្ចប្រជុំនោះ​ គប្បី​ធ្វើ​ឡើង​ក្នុងលក្ខណៈមួយដែល​ជំរុញ​ឲ្យសិស្ស​​មានការ​យល់​ដឹង​​​​អំពីកិច្ច​ដំណើរការ​ធ្វើផែនការ​ និង​ដើម្បី​ចូលរួម​បាន​ពេញ​លេញ​​។ [34 C.F.R. Sec. 300.321(b)(1).] បើសិនសិស្ស​មិនចូលរួមកិច្ចប្រជុំស្តីពីកម្មវិធីអប់រំបុគ្គលទេ​ មណ្ឌលសិក្សា​​ធិការ​​​ត្រូវចាត់វិធានការនានាដើម្បីធានាបាន​ថា ចំណង់ចំណូល​ចិត្ត និងចំណាប់អារម្មណ៍របស់សិស្ស​ត្រូវបាន​យកមក​ពិចារណា។ [34 C.F.R. Sec. 300.321(b)(2).]