Menu Close

(10.18) តើការអប់រំ​វិជ្ជាជីវៈ​ជាអ្វី​?

(10.18) តើការអប់រំ​វិជ្ជាជីវៈ​ជាអ្វី​?

ច្បាប់បទប្បញ្ញត្តិរបស់រដ្ឋ​កាលីហ្វ័រញ៉ា (California Code of Regulations) កំណត់​និយមន័យលើ​​ការអប់រំ​វិជ្ជាជីវៈសម្រាប់សិស្ស​នៅ​ក្នុង​ការ​អប់រំ​ពិសេស​ដូចខាង​ក្រោម៖

ការ​អប់រំ​វិជ្ជាជីវៈ​ដែលបានបង្កើតឡើង​យ៉ាង​ពិសេស និង​ការអភិវឌ្ឍ​ជំនាញ​អាជីព​សម្រាប់បុគ្គលដែលមានពិការភាព អាចមានដូចជា៖

  1. ការផ្តល់កម្មវិធីត្រៀម​ប្រកបការ​ងារ​​វិជ្ជាជីវៈ និង​ការវាយតម្លៃ​លើ​ជំនា​ញ​ពាក់ព័ន្ធ​នឹង​ការងារ​ ចំណាប់អារម្មណ៍ សម្បទា និង​ឥរិយាបថ
  2. ការសម្របសម្រួល និង​កែសម្រួល​កម្មវិធី​អប់រំវិជ្ជាជីវៈធម្មតា​
  3. ការជួយ​ដល់​បុគ្គល​នៅក្នុងការអភិវឌ្ឍឥរិយាបថ​ ការជឿជាក់​លើ​ខ្លួន​ឯ​ង​​ និង​សមត្ថភាពវិជ្ជាជី​វៈ​ដើម្បីកំណត់ទីតាំង ធានា​សុវត្ថិភាព​និង​រក្សា​ការងារ​នៅក្នង​សហគមន៍​ ឬ​មជ្ឈដ្ឋានដែលមានការការពារ​ ​​និង​ដើម្បី​ជំរុញ​ឲ្យ​បុគ្គល​​ទាំងនោះ​ក្លាយជា​សមាជិក​ចូលរួម​របស់​សហគមន៍​​
  4. ការបង្កើត​កម្មវិធីបណ្តុះបណ្តាលការងារ​នៅក្នុង​សាលារៀន និង​សហគ​​​មន៍​
  5. ការផ្តល់ជំនួយ​នៅក្នុងការ​ដាក់បញ្ចូល​ទៅក្នុងការ​ងារ​
  6. ការណែនាំ​អ្នកបណ្តុះបណ្តាលការងារ​ និង​និយោជកពាក់ព័ន្ធនឹង​តម្រូវ​ការ​ពិសេស​របស់បុគ្គល​
  7. ការរក្សា​ទំនាក់ទំនង​តាមពេលវេលា​កំណត់ធម្មតា​ជាមួយនឹង​គ្រប់​កន្លែង​ធ្វើការ​ និង​អ្នកបណ្តុះ​បណ្តាលផ្ទាល់​​នៅតាមទីតាំង​ការងារ​
  8. ការសម្របសម្រួល​សេវាកម្ម​ជាមួយក្រសួង​ស្តារលទ្ធភាពពលកម្ម (Department of Rehabilitation) និង​ទីភ្នាក់ងារ​ផ្សេងទៀត​ ទៅតាម​ការ​កំណត់នៅក្នុង​កម្មវិធី​អប់រំ​សម្រាប់បុគ្គល។ [5 C.C.R. Sec. 3051.14.]