Menu Close

(10.24) តើកត្តាអ្វីខ្លះ​ដែលខ្ញុំគួរ​ធ្វើការពិចារណា​នៅក្នុង​ការ​បង្កើត​កម្មវិធី​អប់រំ​​វិជ្ជាជី​វៈ​សម្រាប់កូនខ្ញុំ?

(10.24) តើកត្តាអ្វីខ្លះ​ដែលខ្ញុំគួរ​ធ្វើការពិចារណា​នៅក្នុង​ការ​បង្កើត​កម្មវិធី​អប់រំ​​វិជ្ជាជី​វៈ​សម្រាប់កូនខ្ញុំ?

កត្តាខាងក្រោមនេះ​ គួរ​យកមកពីចារណា​នៅក្នុងការកំណត់​កម្មវិធី​វិជ្ជាជីវៈ​របស់​កូន​អ្នក​៖

  1. គោល​ដៅរបស់សិស្ស​
  2. ការរំពឹងទុករបស់អ្ន​ក​
  3. លទ្ធផលវាយតម្លៃ​វិជ្ជាជីវៈ
  4. លទ្ធផលនៃ​គំរូការងារ​ (អាចរួមបញ្ចូលនូវ​គំរូថ្នាក់រៀន គំរូ​បង្កើត​ឡើង​ជាលក្ខណៈអាជីវកម្ម និង​គំរូ​ដែលបានរៀបចំ​ឡើង​និង​បម្រើ​ឲ្យ​កម្ម​វិធីនៅ​តាម​​មូលដ្ឋាន​)
  5. លទ្ធផលនៃ​បទពិសោធន៍​នៅក្នុងកម្មវិធីដែលផ្តោតលើវិជ្ជា​ជីវៈ​
  6. ការពិពណ៌នា​អំពី​បទពិសោធន៍​ការងារពីមុនមក​
  7. សមត្ថភាព​រាងកាយ​ និង​ផ្លូវចិត្តរបស់សិស្ស​សម្រាប់ការងារ
  8. អាកប្បកិរិយាផ្តោតលើការងាររបស់សិស្ស​ (ឧទាហរណ៍ វត្តមាន បំណិន​សង្គមនិង​ទំនាក់ទំនងអន្តរបុគ្គល​ រយៈពេល​ផ្ចង់ស្មារតី ជំនាញ​ផ្នែក​ទំនាក់ទំនង អនាម័យ​ផ្ទាល់ខ្លួន​ ភាព​ទុកចិត្តបាន​​ និង​ផលិតភាព​)
  9. វត្ថុបំណងវគ្គសិក្សា និង​លក្ខខណ្ឌតម្រូវ​នៃ​កម្មវិធីសិក្សា​
  10. បំណិនដែលតម្រូវ​ឲ្យមានជាមុន​
  11. ការកែសម្រួល​ដែលចាំបាច់ក្នុងការ​ធ្វើ​ឲ្យ​ថ្នាក់រៀន ហាងទំនិញ និង​ទីតាំង​​​ការងារ​អាច​ចេញ​ចូលបាន​
  12. ឯកសារបង្រៀន​ជា​ទម្រង់ផ្សេង​ៗ
  13. ផលធៀប​បុគ្គលិក/សិស្ស​
  14. វិធីសាស្ត្រ​សម្រាប់វាយតម្លៃ​​ និង​ការដាក់ពិន្ទុ​លើសកម្មភាព​សិក្សា​របស់សិស្ស​
  15. ឱកាស​សម្រាប់បទពិសោធន៍ការងារ​
  16. ឱកាសការងារ​សម្រាប់​បុគ្គល​ណាម្នាក់ដែលទទួល​បានការ​បណ្តុះ​បណ្តាល​​​នៅក្នុងជំនាញជាក់លាក់ ទាំង​ថ្នាក់​ស្រុក និង​ថ្នាក់ជាតិ​ និង
  17. លទ្ធភាព​ដែលអាចទទួលបានការងារ​ក្នុងស្រុក​

ការអប់រំ និង​ការបណ្តុះ​បណ្តាលវិជ្ជាជីវៈនៅក្នុងមជ្ឈដ្ឋាន​រួមបញ្ចូលគ្នា (រួមមាន​ការងារដែលទទួលបាននូវកិច្ចគាំពារ) ផ្តល់ឲ្យសិស្ស​នូវ​ឱកាស​ក្នុងការ​សិក្សា​ស្វែងយល់ពីមធ្យោបាយ​នៃ​ការ​ទំនាក់ទំនង​គ្នា​ទៅវិញទៅ​មក​​នៅក្នុង​មជ្ឈដ្ឋាន​សាលា​រៀន និង​មជ្ឈដ្ឋានការងារ​។ ដើម្បីជំរុញ​ឲ្យមានការប្រើប្រាស់​យ៉ាង​ល្អ​ប្រសើរ​នូវ​កម្មវិធីរួមបញ្ចូលគ្នានេះ រដ្ឋសភាព​មិនបាន​បែងចែក​មូលនិធិ​សម្រាប់​វគ្គសិក្សា​វិជ្ជាជីវៈ​ដែល​បង្កើត​​​​ឡើង​​សម្រាប់តែ​សិស្ស​ដែលមានពិការភាព​ប៉ុណ្ណោះ​ទេ​។ ផ្ទុយទៅវិញ ច្បាប់លក្ខន្តិកសហព័ន្ធ ផ្តល់មូលនិធិ​សម្រាប់សេវាគាំពារ​​ និង​​ការកែសម្រួល​នៅក្នុងកម្មវិធី​វិជ្ជាជីវៈធម្មតា​ ​ដើម្បី​អនុញ្ញាត​ឲ្យមាន​ការ​ចូល​រួមនៃ​ក្រុមសិស្ស​ដែលមានលក្ខណៈពិសេស​។​ [20 U.S.C. Secs. 2301 & following.]